* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

អគ្គនាយកធនាគារ ARDB៖ ការខ្ចីប្រាក់មានផែនការច្បាស់លាស់ និងចេះគ្រប់គ្រងហានិភ័យ បើសិនវិនិយោគលើវិស័យកសិកម្ម កសិករនឹងរីកចម្រើនមានជីវភាពធូរធាររួចផុតពីអន្ទាក់បំណុល

23-07-2026 21:59

(កំពង់ឆ្នាំង)៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានមានប្រសាសន៍បញ្ជាក់ថា ការខ្ចីប្រាក់ពីស្ថាប័នហិរញ្ញវត្ថុ និងធនាគារយកទៅវិនិយោគលើវិស័យកសិកម្មមិនមែនជារឿងខុសនោះទេ ប៉ុន្តែប្រសិនជាកសិករចេះគ្រប់គ្រងហានិភ័យ និងមានផែនការផលិតច្បាស់លាស់នោះ ការធ្វើកសិកម្មនឹងធ្វើឲ្យកសិករយើងកាន់តែមានជីវភាពធូរធារដែលអាចរួចផុតពីអន្ទាក់បំណុល។

ការលើកឡើងដូច្នោះក្នុងឱកាសដែលលោកបណ្ឌិត ជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាកសិករ នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នារសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដែលមានការចូលរួមពីលោក ឈិន សេងងួន អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង, លោក សាយ ប៊ុនថេង អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោកអភិបាលស្រុក ព្រមទាំងថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងប្រជាកសិករប្រមាណ ៣០០នាក់។

លោកបណ្ឌិត កៅ ថាច បានមានប្រសាសន៍ថា ថ្នាក់ដឹកនាំរាជរដ្ឋាភិបាលមានបំណងចង់ឃើញប្រជាកសិករមានជីវភាពធូរធារមានប្រាក់ចំណូលកាន់តែប្រសើររួចផុតពីបន្ទាក់បំណុល តាមរយៈការធ្វើកសិកម្មប្រកបដោយប្រសិទ្ធភាព មិនមែនការខ្ចីប្រាក់ដោយគ្មានផែនការនោះឡើយ។ លោកបណ្ឌិត បានរំលឹកជូនកសិករថា វិស័យកសិកម្មប្រឈមនឹងកត្តាជាច្រើន ជាពិសេសការប្រែប្រួលអាកាសធាតុ គ្រោះរាំងស្ងួត ទឹកជំនន់ ជំងឺ និងសត្វល្អិត ដែលអាចបណ្តាលឱ្យខាតបង់ ប្រសិនបើមិនអនុវត្តទៅតាមបច្ចេកទេសត្រឹមត្រូវ។

លោកបណ្ឌិតប្រតិភូ បានបន្ថែមថា ការចុះជួបនាពេលនេះ មានគោលបំណងស្វែងយល់ពីស្ថានភាពផលិតកម្មកសិកម្មនៅក្នុងមូលដ្ឋាន ព្រមទាំងផ្សព្វផ្សាយអំពីតួនាទីរបស់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងសមាគមបណ្តាញកសិករតេជោក្នុងការគាំទ្រ និងជំរុញការអភិវឌ្ឍវិស័យកសិកម្ម ជាពិសេស ធនាគារ ARDB គាំទ្រដល់ ការដាំដុះ ការចិញ្ចឹមសត្វ វារីវប្បកម្ម ការកែច្នៃផលិតផលកសិកម្ម និងអាជីវកម្មកសិ-ឧស្សាហកម្ម។

បន្ថែមពីនេះលោកបណ្ឌិត បានប្រាប់កសិករថា ការធ្វើកសិកម្មក្នុងសម័យបច្ចុប្បន្នមិនអាចពឹងផ្អែកលើបទពិសោធន៍ឬទម្លាប់ចាស់ៗតែមួយមុខបានទៀតទេ ប៉ុន្តែត្រូវផ្អែកលើចំណេះដឹង បច្ចេកវិទ្យា ការគ្រប់គ្រងថ្លៃដើមផលិត និងមានផែនការផលិតឱ្យបានច្បាស់លាស់ស្របទៅតាមតម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះ ដើម្បីជាដំណោះស្រាយ ប្រជាពលរដ្ឋក៏អាចដាក់ប្រាក់សន្សំនៅ ARDB ប្រកបដោយសុវត្ថិភាព នឹងភាពជឿជាក់បំផុត ព្រោះសព្វថ្ងៃនេះធនាគារក៏មានសេវាកម្ម ប្រើប្រាស់ប្រព័ន្ធឌីជីថលលឿនរហ័ស (Mobile App) មានមុខងារច្រើន ដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ និងការទូរទាត់ក្នុងអាជីវកម្មផងដែរ។

សម្រាប់សមាគមបណ្តាញកសិករតេជោវិញក៏មានតួនាទីសំខាន់ដែរ គឺជួយសម្របសម្រួលទីផ្សារ ផ្សព្វផ្សាយបច្ចេកវិទ្យាកសិកម្មថ្មី និងភ្ជាប់កសិករជាមួយទីផ្សារ ដើម្បីលើកកម្ពស់ការផលិតឱ្យស្របតាមតម្រូវការជាក់ស្តែង។ ហេតុដូច្នោះកសិករគួរផ្លាស់ប្តូរ​ផ្នត់គំនិតក្នុងការធ្វើកសិកម្មដោយផ្តោតលើការគ្រប់គ្រងថ្លៃដើមផលិត ការកត់ត្រារាល់ការចំណាយ និងទិន្នផល ការជ្រើសរើសពូជដែលមានគុណភាព ការប្រើប្រាស់ជី និងថ្នាំកសិកម្មតាមបច្ចេកទេស ដើម្បីបង្កើនទិន្នផលទទួលបានប្រាក់ចំណេញ៕