* កងទ័ពអ៉ីស្រាអែលថានឹងបន្តលុបបំបាត់ការគំរាមកំហែង ក្រោយវាយប្រហារលើលីបង់
* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រយៈពេល១ឆ្នាំ សំឡេងយន្តហោះទម្លាក់គ្រាប់ និងទម្ងន់គ្រាប់កាំភ្លើងធំរបស់យោធាថៃ អំឡុងពេលឈ្លានពានមកលើទឹកដីកម្ពុជា បន្សល់ទុកនូវស្លាកស្នាមឈឺចាប់ ក្នុងក្រអៅបេះដូងពលរដ្ឋខ្មែរស្លូតត្រង់មិនអាចបំភ្លេចបាន (Video inside)

24-07-2026 07:33

(ព្រះវិហារ)៖ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ គឺជាខួបមួយឆ្នាំនៃការឈ្លានពានយ៉ាងកំរោលរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលបានបន្សល់ទុកនូវដំបៅមិនទាន់ជាសះស្បើយ សម្រាប់ប្រជាពលរដ្ឋស្លូតត្រង់ ជាពិសេសនៅខេត្តព្រះវិហារ។

សំឡេងគ្រាប់កាំភ្លើងធំ និងយន្តហោះទម្លាក់គ្រាប់បែក បានដិតដាមយ៉ាងជ្រៅក្នុងក្រអៅបេះដូងរបស់ពួកគាត់ ដែលជាសក្ខីភាពនៃការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។

សកម្មភាពឈ្លានពានរបស់យោធាថៃ បានវាយប្រហារដោយប្រដាប់អាវុធ មិនត្រឹមតែលើកងទ័ពកម្ពុជា ដែលឈរការពារជាតិប៉ុណ្ណោះទេ ថែមទាំងបានកំណត់យកជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាគោលដៅវាយប្រហារទៀតផង។ សកម្មភាពទាំងនេះបានបណ្តាលឱ្យជនស៊ីវិលកម្ពុជាជាច្រើននាក់បាត់បង់ជីវិត រួមទាំងទារកស្លូតត្រង់ផងដែរ ហើយរាប់សិបនាក់ផ្សេងទៀតបានរងរបួសធ្ងន់ធ្ងរ។ ការខូចខាតយ៉ាងធ្ងន់ធ្ងរលើទ្រព្យសម្បត្តិសាធារណៈ និងឯកជន ក៏ជាផ្នែកមួយនៃផលវិបាកដែលបន្សល់ទុកពីការឈ្លានពាននេះ។ សកម្មភាពឈ្លានពាននេះថែមទាំងបានបង្កឱ្យប្រជាពលរដ្ឋស្លូតត្រង់រងរបួស បាត់បង់ជីវិត បែកបាក់គ្រួសារ និងបាត់បង់ផ្ទះសម្បែង ព្រមទាំងទ្រព្យសម្បត្តិ ដែលពួកគេបានខិតខំកសាងអស់រយៈពេលជាច្រើនឆ្នាំ។

ការបាញ់ប្រហារដោយមិនរើសមុខទៅលើតំបន់ ដែលមានប្រជាជនរស់នៅ បានបង្ហាញយ៉ាងច្បាស់ពីភាពឃោរឃៅ និងផលវិបាកផ្នែកមនុស្សធម៌ដ៏ធ្ងន់ធ្ងរ ដែលបង្កឡើងដោយការប្រើប្រាស់កម្លាំងយោធាថៃ បានធ្វើឱ្យប្រជាពលរដ្ឋខ្មែរស្លូតត្រង់ ត្រូវបង្ខំចិត្តចាកចេញពីផ្ទះសម្បែងទាំងភ័យខ្លាច ដើម្បីរត់គេចពីការបាញ់ផ្លោងដោយអាវុធធុនធ្ងន់ ការទម្លាក់គ្រាប់បែកពីយន្តចម្បាំងដែលកម្រិតបំផ្លាញខ្ពស់ ព្រមទាំងគ្រាប់បែកចង្កោម និងផ្សែងពុល។

មិនខុសពីគោលដៅស៉ីវិលនៅតាមបណ្តោយព្រំដេនកម្ពុជា-ថៃ នៅខេត្តព្រះវិហារ ប្រជាពលរដ្ឋមួយចំនួនបានជាប់គាំងអស់រយៈពេលជាច្រើនថ្ងៃ ក្នុងនោះមានទាំងម្តាយដែលត្រូវការពារទារកតូចរបស់ខ្លួន ក្រោមសំឡេងគ្រាប់កាំភ្លើងធំ និងការគំរាមកំហែងដល់អាយុជីវិតគ្រប់ពេលវេលា។

ក្នុងឱកាសផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន, លោកស្រី សឿន ផាន់ណា និងលោកស្រី សឿន ស្រីតូច បានបង្ហាញពីការឈឺចាប់ និងការចង់ចាំមិនអាចភ្លេចពីទង្វើឈ្លានពានរបស់យោធាថៃ ប្រព្រឹត្តមកលើទឹកដីរបស់កម្ពុជា។ ស្នាមរបួសលើរាងកាយអាចជាសះស្បើយ ប៉ុន្តែភាពភ័យខ្លាច ការបាត់បង់ជីវិត និងទុក្ខវេទនារបស់ពួកគាត់ នៅតែដិតដាមជាប់ក្នុងអារម្មណ៍ជានិច្ច។

«ទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃ មកលើទឹកដីកម្ពុជា នៅតែដិតដាមក្នុងក្រអៅបេះដូងពួកគាត់ជានិច្ច បើទោះបីជាពេលវេលាកន្លងផុតទៅអស់រយៈពេល ១ឆ្នាំក្តី»។ នេះបើយោងតាមការរៀបរាប់ទាំងអួលដើមក និងស្រក់ទឹកភ្នែករបស់ស្ត្រីជាបងប្អូនបង្កើតនឹងគ្នា ដែលកំពុងភៀសសឹកមកនៅមណ្ឌលភៀសសឹក នៃផ្ទះស្នាក់បណ្ដោះអាសន្ន ស្ថិតនៅក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

លោកស្រី សឿន ផាន់ណា និងលោកស្រី សឿន ស្រីតូច បានរម្លឹកថា៖ «ទង្វើឈ្លានពានរបស់យោធាថៃទាំងលើកទី១ និងលើកទី២ បានធ្វើឱ្យពួកគាត់បាត់បង់ពីលំនៅដ្ឋាន ទ្រព្យសម្បត្តិ និងព្រាត់ប្រាស់គ្រួសារយ៉ាងសោកសៅ។ មិនតែប៉ុណ្ណោះ កុមារជាច្រើនត្រូវឃ្លាតឆ្ងាយពីសាលារៀន បាត់បង់ឱកាសសិក្សារៀនសូត្រ ដែលជាអនាគតដ៏សំខាន់របស់ពួកគេ»។

សាក្សីប្រវត្តិសាស្ត្រនៃការឈ្លានពានរបស់យោធាថៃ បានលើកឡើងពីទុក្ខវេទនាមិនអាចគណនា ដែលបង្កឡើយដោយសកម្មភាពឈ្លានពានរបស់យោធាថៃ ដោយបាញ់ផ្លោងគ្រាប់កាំភ្លើងធំ ស្រោចមកលើភូមិឋានរបស់ពួកគាត់ ជាពិសេសសំឡេងយន្តហោះចម្បាំង ពាំគ្រាប់បែកមកទម្លាក់មិនរើសគោលដៅស៉ីវិល។

«គ្រាប់ផ្លោងបាញ់ស្រោចពីលើក្បាលហើយ មានយន្តហោះទម្លាក់គ្រាប់បែកទៀត ឈឺចាប់និយាយអត់ចង់ចេញ […] ខ្ញុំអាណិតកូនខ្ញុំ ដែលគ្នានៅតូច មិនអាចស៊ូទ្រាំនឹងសំឡេងគ្រាប់បែក និងយន្តហោះទម្លាក់គ្រាប់បែក ខ្ញុំនាំកូនរត់ចូលក្នុងព្រៃ ចូលក្នុងលូហើយនៅតែលំបាក ខ្ញុំជាមនុស្សចាស់មិនអីទេ តែកូនខ្ញុំរងារណាស់»។ នេះជាការរៀបរាប់បន្ថែមរបស់ពលរដ្ឋភៀសសឹក។

សម្រាប់ខេត្តព្រះវិហារ មានភូមិឋានរបស់ប្រជាពលរដ្ឋជាច្រើន ត្រូវបានដាក់ជាតំបន់ក្រហម រួមមាន៖ តំបន់អានសេះ តំបន់បុស្សស្បូវ តំបន់មរកត និងតំបន់សែនតេជៈ នៃស្រុកជាំក្សាន្ត។ ការបំផ្លិចបំផ្លាញទាំងនេះ បានកើតឡើងបន្ទាប់ពីផ្ទះសម្បែងរងការបំផ្លាញយ៉ាងដំណំ និងនៅលើផ្ទៃដីរាយប៉ាយដោយគ្រប់បែកចង្កោមនៃការបាញ់ផ្លោង និងទម្លាក់ពីលើយន្តហោះរបស់យោធាថៃ។ ផលវិបាកទាំងនេះបានបន្សល់ទុកនូវស្លាកស្នាមដ៏ជូរចត់ និងការឈឺចាប់យ៉ាងខ្លាំងក្លាដល់ប្រជាពលរដ្ឋខ្មែរ ដែលទាមទារឱ្យមានការចងចាំ និងការប្រុងប្រយ័ត្នជានិច្ច ដើម្បីការពារអធិបតេយ្យភាពជាតិ និងសុខសន្តិភាពរបស់ប្រជាជន៕