* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ឯកអគ្គរដ្ឋទូតបារាំង និងអភិបាលរាជធានីភ្នំពេញ ជួបពិភាក្សាការងារពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី

24-07-2026 08:34

(ភ្នំពេញ)៖ លោក អូលីវិយេ រីស្ហា ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋបារាំង ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ ដើម្បីពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរ។

ក្នុងជំនួបនោះ លោកឯកអគ្គរដ្ឋទូតបានលើកឡើងថា ជំនួបរវាងប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ នឹងរួមចំណែកធ្វើឱ្យទំនាក់ទំនងកិច្ចសហប្រតិបត្តិការទ្វេភាគីកាន់តែរឹងមាំ ខណៈកម្ពុជាមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ។

លោកក៏បានកត់សម្គាល់ពីការផ្លាស់ប្តូរ និងភាពទំនើបនៃរាជធានីភ្នំពេញយ៉ាងខ្លាំង បើប្រៀបធៀបនឹងរយៈពេល ៣០ឆ្នាំមុន។ បារាំងបានជួយកម្ពុជាយ៉ាងច្រើន ដូចជាវិស័យទឹកស្អាត អគ្គិសនី និងវិស័យផ្សេងៗទៀត។ លោកឯកអគ្គរដ្ឋទូតបានបន្តថា បារាំងនឹងបន្តសហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសតាមរយៈទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) លើបញ្ហាគ្រប់គ្រងទឹកកខ្វក់នៅភាគខាងជើងរាជធានីភ្នំពេញ ហើយនឹងមានការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ប្រធានាធិបតីបារាំង។

ជាការឆ្លើយតប លោក ឃួង ស្រេង បានជម្រាបជូនអំពីស្ថានភាពទូទៅ និងការរីកចម្រើនរបស់រាជធានីភ្នំពេញលើគ្រប់វិស័យនាប៉ុន្មានឆ្នាំចុងក្រោយនេះ។ លោកអភិបាលបានថ្លែងអំណរគុណចំពោះការជួយជ្រោមជ្រែងរបស់បារាំងកន្លងមក ទាំងបញ្ហាទឹកស្អាត អគ្គិសនី ហេដ្ឋារចនាសម្ព័ន្ធ និងជាពិសេសការនាំមកនូវសន្តិភាពដល់កម្ពុជា តាមរយៈកិច្ចចរចាសន្តិភាពទីក្រុងប៉ារីស។

លោកក៏បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញបានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការការពារសន្តិសុខ សុវត្ថិភាព សម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី និងដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីបារាំង នៅខែវិច្ឆិកា ឆ្នាំ២០២៦ ខាងមុខនេះ។