* មនុស្សរាប់សែននាក់ បន្តធ្វើបាតុកម្មនៅប្រទេសបារាំង ខណៈការតវ៉ារីករាលដាលពាសពេញទ្វីបអឺរ៉ុប
* លោក ត្រាំ ថាបេក្ខជនប្រធានាធិបតីប្រេស៉ីលចាញ់ឆ្នោត ដែលភៀសខ្លួនចេញពីប្រទេស អាចស្នាក់នៅសហរដ្ឋអាមេរិកដល់ពេលណាក៏បាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សាក្សីប្រវត្តិសាស្ត្រ៖ មួយឆ្នាំនៃការឈឺចាប់ និងការភ័យខ្លាចពីការឈ្លានពានរបស់យោធាថៃ លើទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ (Video inside)

24-07-2026 10:12

(ព្រះវិហារ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជានឹងរំលឹកខួបនៃការចាប់ផ្តើមសកម្មភាពឈ្លានពានប្រដាប់អាវុធរបស់យោធាថៃមកលើទឹកដីកម្ពុជា ដែលជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រជាតិ។ ព្រឹត្តិការណ៍នេះបានកើតឡើងបន្ទាប់ពីមានការបង្កហេតុ និងសកម្មភាពញុះញង់ជាបន្តបន្ទាប់ជាច្រើនលើកពីសំណាក់យោធាថៃ។

បើទោះបីជាពេលវេលាកន្លងផុតទៅអស់រយៈពេល១ឆ្នាំហើយក៏ពិតមែន ក៏សំឡេងទ្រហូរយំ និងភាពក្តុកក្តួលរបស់ប្រជាពលរដ្ឋខេត្តព្រះវិហារ នៅតែដិតដាមចំពោះទង្វើឈ្លានពានដ៏ព្រៃផ្សៃរបស់យោធាថៃមកលើទឹកដីកម្ពុជា។

ពលរដ្ឋភៀសសឹកពីផ្ទះសម្បែងបានបញ្ជាក់ថា ពួកគាត់នៅតែចងចាំមិនភ្លេចនូវការបាញ់ផ្លោង និងការទម្លាក់គ្រាប់បែករបស់យោធាថៃមកលើទីលំនៅដ្ឋាន សាលារៀន វត្តអារាម មន្ទីរពេទ្យ និងទីសាធារណៈនានា។

បើតាមអ្នកស្រី សៀន ឈាន់ អាយុ៤២ឆ្នាំ ដែលមានកូន៣នាក់ និងយុវតី ហួ ឈុនហៀង អាយុ១៦ឆ្នាំ មកពីភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានរៀបរាប់ទាំងអួលដើមកថា ទង្វើឈ្លានពានរបស់យោធាថៃទាំងលើកទី១ និងលើកទី២ បានធ្វើឱ្យពួកគាត់បាត់បង់លំនៅដ្ឋាន ទ្រព្យសម្បត្តិ និងព្រាត់ប្រាស់គ្រួសារ។

អ្នកស្រីបានសង្កត់ធ្ងន់ថា ការបាញ់ផ្លោង និងទម្លាក់គ្រាប់បែកដោយគ្មានការជូនដំណឹងជាមុន បានបង្កការភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំងដល់កុមារតូចៗ។

យុវតី ហួ ឈុនហៀង បានបង្ហាញអារម្មណ៍ឈឺចាប់ និងភ័យខ្លាចនៅជាប់ក្នុងចិត្តរបស់នាងជានិច្ច ដែលពីមុនមិននឹកស្មានថា មានសង្គ្រាមធ្វើឱ្យខ្លួនត្រូវបែកបាក់ក្រុមគ្រួសារ ដែលធ្លាប់តែរស់នៅកក់ក្តៅជួបជុំឪពុក ម្តាយ និងបងប្អូន។ ប៉ុន្តែបែរជាត្រូវឃ្លាតឆ្ងាយពីផ្ទះសម្បែង សាលារៀន និងភូមិឋានដែលធ្លាប់រស់នៅដោយសុខសាន្ត។

ដោយឡែកលោក យ៉ាន យេត ជាពលរដ្ឋភៀសសឹក បានរម្លឹកហេតុការណ៍ថា កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ យោធា បានផ្លោងកាំភ្លើងធំជាច្រើនធ្លាក់ចូលក្នុងតំបន់កាស៉ីអានសេះ និងទីតាំងផ្សេងទៀតក្នុងភូមិរបស់គាត់ ដែលធ្វើគាត់ភ័យយ៉ាងខ្លាំងក៏សម្រេចនាំប្រពន្ធកូនរត់ចោលផ្ទះតែម្តង។

«ខ្ញុំអត់ចោលផ្ទះសម្បែង ស្រែ ចម្ការ និងទឹករបស់ខ្ញុំទេ ខ្ញុំនឹក និងចង់វិលទៅរស់នៅវិញ»។ នេះជាការលើកឡើងបន្ថែមរបស់ពលរដ្ឋភៀសសឹកកំពុងស្នាក់ជម្រកបណ្តោះអាសន្ននៅភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ ជាទីតាំងដែលរាជរដ្ឋាភិបាលរៀបចំជូនពលរដ្ឋរងគ្រោះស្នាក់នៅ ដើម្បីរង់ចាំទាមទារទឹកដីតាមផ្លូវច្បាប់ ត្រឡប់មកវិញ ដែលយោធាថៃ បានចូលមកកាន់កាប់ដោយខុសច្បាប់ក្រោយបទឈប់បញ់រវាងកងទ័ពទាំងពីរ។

រាជរដ្ឋាភិបាលកម្ពុជា និងប្រជាពលរដ្ឋ បានអំពាវនាវឱ្យសហគមន៍អន្តរជាតិ ជួយពន្លឿនការដោះស្រាយ ដោយឱ្យភាគីថៃដកកងទ័ព និងដកតំបន់ដែលកាន់កាប់ដោយខុសច្បាប់ ប្រគល់មកឱ្យកម្ពុជាវិញ ដើម្បីឱ្យពលរដ្ឋបានវិលត្រឡប់ទៅកាន់ភូមិឋាន និងប្រកបអាជីវកម្មដូចដើមវិញ។

ការឈឺចាប់ និងការភ័យខ្លាចដែលបន្សល់ទុកដោយសកម្មភាពឈ្លានពានរបស់យោធាថៃ គឺជាការរំលឹកដ៏ជូរចត់មួយអំពីសារៈសំខាន់នៃការការពារអធិបតេយ្យភាពជាតិ និងការរក្សាសន្តិភាព។ ប្រជាពលរដ្ឋកម្ពុជាទាំងអស់នៅតែចងចាំជានិច្ចនូវព្រឹត្តិការណ៍នេះ ហើយបន្តប្រកាន់ខ្ជាប់នូវស្មារតីការពារបូរណភាពទឹកដីរបស់ខ្លួន៕