* កូរ៉េខាងជើង ហៅស្ពានតភ្ជាប់ជាមួយរុស្ស៉ី ជាសញ្ញានៃទំនាក់ទំនងកាន់តែស្អិតល្មួត
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

មេ CMAC កម្ពុជា រំលឹកខួបមួយឆ្នាំនៃការឈ្លានពានទឹកដីកម្ពុជាដោយទាហានថៃ និងអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ពង្រឹងស្មារតីជាតិ

24-07-2026 11:06

(ភ្នំពេញ)៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ បានសរសេររំលឹកនៅលើបណ្តាញសង្គមផ្លូវការរបស់លោក អំពីខួបមួយឆ្នាំនៃការឈ្លានពានទឹកដីកម្ពុជាដោយទាហានសៀម។

លោកបានបញ្ជាក់ថា កាលពី៣៦៥ថ្ងៃមុន គឺជាថ្ងៃដែលទាហានសៀម បានវាយលុកឈ្លានពានបូរណភាពទឹកដីកម្ពុជាទាំងកំរោល ដោយបានប្រើប្រាស់គ្រាប់អាវុធផ្សែងគីមី គ្រាប់បែកចង្កោម ការទម្លាក់គ្រាប់បែកយន្តហោះ និងដ្រូនអត្តឃាតជាដើម មកលើគោលដៅយោធា និងស៊ីវិលយ៉ាងព្រៃផ្សៃ។

លោកអគ្គនាយក CMAC បានអំពាវនាវឱ្យព្រឹត្តិការណ៍ដ៏សោកសៅនេះ ក្លាយជាប្រវត្តិសាស្ត្រ និងវិទ្យាសាស្ត្រពិត សម្រាប់បន្តពង្រឹងស្មារតីសាមគ្គី ឆន្ទៈ និងមនសិការជាតិតែមួយកាន់តែខ្លាំងក្លាថែមទៀត។

ជាមួយគ្នានេះ លោកក៏បានឆ្លៀតឱកាសឧទ្ទិសគុណបុណ្យកុសល្យដល់វិញ្ញាណក្ខន្ធវីរកងទ័ព កងនគរបាលជាតិ ដែលបានលះបង់អាយុជីវិតពលីក្នុងបុព្វហេតុការពារជាតិ សាសនា និងព្រះមហាក្សត្រខ្មែរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលបានបាត់បង់ជីវិតដោយសារសង្គ្រាមសៀមឈ្លានពាននេះ។

ការរំលឹកខួបនេះ គឺជាសារមួយដើម្បីដាស់តឿន និងពង្រឹងស្មារតីជាតិនិយម ក៏ដូចជាការចងចាំនូវការលះបង់ដ៏ធំធេងរបស់វីរជន និងប្រជាពលរដ្ឋខ្មែរក្នុងការការពារបូរណភាពទឹកដី។ វាជាការក្រើនរំលឹកដល់ប្រជាជនកម្ពុជាគ្រប់រូបឱ្យបន្តរួបរួមគ្នា ដើម្បីភាពរឹងមាំ និងសន្តិភាពយូរអង្វែងរបស់ប្រទេសជាតិ៕