* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើ នៅតំបន់រមណីយដ្ឋានអង្គរ

24-07-2026 11:12

(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា សហការជាមួយអាជ្ញាធរពាក់ព័ន្ធ ដាំកូនឈើ ស្ថិតនៅខាងត្បូងភ្នំបូក ក្នុងភូមិសាស្ត្រភូមិរុនតាឯក សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន នៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានប្រារព្ធពិធីដាំកូនឈើចម្រុះចំនួន ៧០០ដើម លើទីតាំងចំនួន ០២កន្លែង ដើម្បីស្តារគម្របព្រៃឈើ ក្នុងតំបន់ការពារបេតិកភណ្ឌពិភពលោកអង្គរ ដែលទទួលរងការកាប់ទន្ទ្រាន ដោយជនខិលខូចកន្លងមក។

ពិធីនេះដឹកនាំដោយ លោក ឡី គឹមស៊ី អនុប្រធាននាយកដ្ឋាន សណ្ដាប់ធ្នាប់នៃអាជ្ញាធរជាតិអប្សរា លោក អ៊ូ ពុធសាវន ប្រធានក្រុមប្រឹក្សាក្រុងរុនតាឯកតេជោសែន លោក ម៉ៅ ឧស្សាហ៍ អភិបាលរងក្រុងរុនតាឯកតេជោសែន (តំណាងលោកអភិបាលក្រុងរុនតាឯក) លោក ប៉ុន ហុក មន្ត្រីសាលាក្រុងរុនតាឯក កម្លាំងអធិការដ្ឋាននគរបាលក្រុងរុនតាឯកតេជោសែន កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងរុនតាឯកតេជោសែន កម្លាំងតំបន់ប្រតិបត្តិការសឹករងក្រុងរុនតាឯកតេជោសែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់រុនតាឯក អាជ្ញាធរមូលដ្ឋានភូមិឃុំ-សង្កាត់ និងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សវិទ្យាល័យរុនតាឯក សរុបប្រមាណ ២៤០ នាក់ផង៕