* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា អំពាវនាវឲ្យចាត់វិធានការម៉ឺងម៉ាត់លើករណីក្លែងបន្លំផលិតផលម៉ាក «Empress»

24-07-2026 13:08

(ភ្នំពេញ)៖ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FSMEC) បានសម្តែងការគាំទ្រពេញទំហឹង និងកោតសរសើរចំពោះប្រតិបត្តិការចុះបង្ក្រាបរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការកែបន្លំ (ក.ប.ប.) កាលពីពេលថ្មីៗនេះ។ ប្រតិបត្តិការនេះបានធ្វើឡើងតាមពាក្យបណ្ដឹងរបស់រោងចក្រ LSV Industry ដែលជាក្រុមហ៊ុនស្របច្បាប់ក្នុងការផលិត និងចែកចាយសាប៊ូម៉ាក Empress នៅកម្ពុជា ហើយបានរកឃើញទីតាំងស្តុក និងចែកចាយសាប៊ូក្លែងក្លាយដ៏ធំមួយកន្លែង ស្ថិតក្នុងខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

FSMEC បានសង្កត់ធ្ងន់ថា អំពើលួចបន្លំផលិតផល និងផ្លាកសញ្ញាពាណិជ្ជកម្ម គឺជាការរំលោភបំពានច្បាប់ធ្ងន់ធ្ងរ ដែលបង្កការខូចខាតដល់សេដ្ឋកិច្ចជាតិ បំផ្លាញទំនុកចិត្តអ្នកប្រើប្រាស់ និងប៉ះពាល់ដល់សុខុមាលភាពសាធារណៈ។ ផលប៉ះពាល់ទាំងនេះរួមមាន៖ ផលអវិជ្ជមានដល់សុខភាព និងសុវត្ថិភាពអ្នកប្រើប្រាស់ ដោយសារផលិតផលក្លែងក្លាយគ្មានស្តង់ដារគុណភាព ការបំផ្លាញកិត្តិយស និងចំណូលរបស់ក្រុមហ៊ុនស្របច្បាប់ (LSV Industry) ព្រមទាំងបង្កើតបរិយាកាសប្រកួតប្រជែងមិនស្មោះត្រង់ ដែលប៉ះពាល់ដល់បរិយាកាសវិនិយោគនៅកម្ពុជា។

ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសធុនតូច និងមធ្យម ព្រមទាំងការពារអ្នកប្រើប្រាស់ FSMEC បានអំពាវនាវ និងស្នើសុំអន្តរាគមន៍យ៉ាងទទូចដល់អាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នតុលាការឲ្យអនុវត្តទោសទណ្ឌអតិបរមា តាមច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីការប្រកួតប្រជែង និងច្បាប់ស្តីពីម៉ាក នាមពាណិជ្ជកម្ម និងអំពើនៃការប្រកួតប្រជែងមិនស្មោះត្រង់។ ជាមួយគ្នានេះ ក៏បានស្នើសុំឲ្យមានការរឹបអូស និងបំផ្លាញចោលនូវរាល់ផលិតផលសាប៊ូក្លែងក្លាយ និងសម្ភារៈផលិត/វេចខ្ចប់ទាំងអស់ បង្កើនការរឹតបន្តឹង និងបន្តស្រាវជ្រាវស្វែងរកបណ្តាញពាក់ព័ន្ធផ្សេងទៀត ដើម្បីលុបបំបាត់បទល្មើសនេះឲ្យដល់ឫសគល់។

ជាចុងក្រោយ FSMEC ក៏បានស្នើសុំឲ្យមានការផ្សព្វផ្សាយជាសាធារណៈនូវព័ត៌មានអំពីការផ្តន្ទាទោស និងអត្តសញ្ញាណជនល្មើស/ក្រុមហ៊ុនល្មើស ដើម្បីជាការព្រមានដល់ជនខិលខូចផ្សេងទៀត និងកាត់បន្ថយការភ័ន្តច្រឡំរបស់សាធារណជន។ សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា សង្ឃឹមជឿជាក់យ៉ាងមុតមាំថា អាជ្ញាធរពាក់ព័ន្ធនឹងចាត់វិធានការច្បាប់យ៉ាងម៉ឺងម៉ាត់បំផុត ដើម្បីលើកកម្ពស់អាជីវកម្មស្របច្បាប់ និងពង្រឹងនីតិរដ្ឋនៅកម្ពុជា៕⁩