* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកស្រី ម៉ម សុម៉ាលី ទទួលយកកុមារីរងគ្រោះ ដែលត្រូវតាចុងចាប់រំលោភបំពានផ្លូវភេទ ទៅទទួលការថែទាំ និងស្តារនីតិសម្បទា ដើម្បីផ្ដល់ពន្លឺជីវិតថ្មី

24-07-2026 14:41

(តាកែវ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោកស្រី ម៉ម សុម៉ាលី ប្រធានអង្គការ AFESIP Cambodia បានចុះទៅទទួលយកកុមារីរងគ្រោះក្នុងករណីចោទប្រកាន់អំពើរំលោភបំពានផ្លូវភេទ ដែលមានទីតាំងនៅភូមិត្រពាំងលើក ឃុំកណ្ដឹង ស្រុកបាទី ខេត្តតាកែវ ដើម្បីនាំយកទៅរស់នៅ និងទទួលការថែទាំនៅក្នុងអង្គការ។

ក្មេងស្រីរូបនេះត្រូវបានគេផ្សព្វផ្សាយថា មានបុរសវ័យចំណាស់ម្នាក់ឈ្មោះ គម ពាំង អាយុ៧៨ឆ្នាំ ប្រព្រឹត្តអំពើអាណាចារដោយចាប់រំលោភបំពានផ្លូវភេទ។ យ៉ាងណាក៏ដោយ ចំពោះជនសង្ស័យមិនទាន់ត្រូវបានចាប់ខ្លួននៅឡើយទេ។

លោកស្រី ម៉ម សុម៉ាលី បានថ្លែងថា ការទទួលយកកុមារីទៅស្នាក់នៅក្នុងអង្គការ គឺជាវិធានការមួយដើម្បីផ្តល់ការការពារ សុវត្ថិភាព ការថែទាំផ្លូវកាយ និងផ្លូវចិត្ត ព្រមទាំងជួយឱ្យកុមារីអាចបន្តការរស់នៅក្នុងបរិយាកាស ដែលមានការគាំទ្រ និងផ្ដល់ពន្លឺជីវិតថ្មីជូនដល់កុមារីរងគ្រោះផងដែរ។

ជាមួយគ្នានេះ មហាជន និងអ្នកពាក់ព័ន្ធបានអំពាវនាវឱ្យសមត្ថកិច្ចបន្តចាត់ការតាមនីតិវិធីច្បាប់ ដើម្បីស្វែងរកការពិត និងធានាឱ្យជនរងគ្រោះទទួលបានយុត្តិធម៌៕