* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរ ខួបលើកទី ២៦ ទិវាអក្ខរកម្មអន្តរជាតិ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន»
* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

រដ្ឋលេខាធិការ ប៊ុន ច័ន្ទវណ្ណៈ ចុះត្រួតពិនិត្យបញ្ចប់សុពលភាពការងាររាវមីន និងជួសជុលស្តារឡើងវិញ និងលេីកកម្រិតគុណភាពផ្លូវ ៣ខ្សែ នៅស្រុកបរកែវ ខេត្តរតនគិរី

24-07-2026 14:43

(រតនគិរី)៖ លោក ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យបញ្ចប់សុពលភាពលើ ការងាររាវមីនលើផ្ទៃដីទំហំជាង ២៨ម៉ឺនម៉ែត្រការ៉េ ការងារជួសជុលស្តារឡើងវិញផ្លូវ ក្រាលដីល្បាយក្រួសចំនួន ២ខ្សែ ប្រវែងសរុបជិត ២ពាន់ម៉ែត្រ និងការងារលើកកម្រិតគុណភាពផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២៧០ម៉ែត្រ និងសំណង់សិល្បការ្យផ្សេងៗ នៅស្រុកបរកែវ ក្នុងខេត្តរតនគិរី

នាឱកាសនោះលោក ប៊ុន ច័ន្ទវណ្ណៈ បានបញ្ជាក់ឱ្យដឹងថា ក្រោមការដឹកនាំរបស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានយកចិត្តទុកដាក់យ៉ាងខ្លាំង និងបានចុះពិនិត្យដោយផ្ទាល់ជាប្រចាំ នៅតាមបណ្តាខេត្តនានា ដោយលោករដ្ឋមន្រ្តីបានចាត់ទុកផ្លូវជនបទមានសារៈសំខាន់ណាស់ ក្នុងការជំរុញចលនាសេដ្ឋកិច្ចនៅជនបទ តាមរយៈនៃការ តភ្ជាប់ផ្លូវជនបទឱ្យមានភាពប្រទាក់ក្រឡា ជាពិសេសទៅកាន់តំបន់ផលិតកម្ម ដើម្បីជួយសម្រួលដល់ការដឹកជញ្ជូន និងការធ្វើ គមនាគមន៍របស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការទំនាក់ទំនងសេដ្ឋកិច្ច និងសង្គម។

លោករដ្ឋលេខាធិការ បានកោតសរសើរដល់នាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ ដែលបានយកចិត្តទុកដាក់ ចាប់តាំងពីការចាប់ផ្តើមនៃការស្ថាបនា និងថែទាំរហូតដល់បញ្ចប់សុពលភាព ដោយបានរក្សានូវគុណភាពផ្លូវបានល្អប្រសើរ ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ គឺជាគន្លឹះគាំទ្រនូវរាល់កម្មវិធីកាត់បន្ថយភាពក្រីក្រនៅតាមជនបទ រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា, សម្តេចបានយកចិត្តទុកដាក់យ៉ាងខ្លាំងលើការអភិវឌ្ឍ មិនថានៅតាមទីក្រុង ទីប្រជុំជន និងតាមជនបទឡើយ គឺមានគោលបំណងសំខាន់ ជំរុញបង្កើតសុខដុមរមនានៅក្នុង សង្គមដ៏រុងរឿង។

លោករដ្ឋលេខាធិការ ក៏បានរំលេចបន្ថែមថា ជុំវិញការអភិវឌ្ឍផ្លូវជនបទនេះ ក្រសួងបាននិងកំពុងបន្តបេសកកម្មប្រកប ដោយភាពបុរេសកម្ម និងបានចាត់ទុកជាការវិនិយោគដ៏ចាំបាច់ ដើម្បីសម្រួលដល់គមនាគមន៍ និងការផ្តល់សេវាសាធារណៈផ្សេងៗ ជូនដល់ប្រជាពលរដ្ឋគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងនោះផងដែរក្រសួងកំពុងផ្តោតការយកចិត្តទុកដាក់លើការស្ថាបនាផ្លូវជនបទ ដោយគិតគូរពីភាពធន់ និងបម្រែបម្រួលអាកាសធាតុរួមមាន៖ ផ្លូវដីស ផ្លូវល្បាយក្រួស និងផ្លូវកៅស៊ូពីរជាន់ ឬក្រាលបេតុង ដើម្បីបង្ក ភាពងាយស្រួលក្នុងការធ្វើដំណើរ ចំណេញពេលវេលា កាត់បន្ថយចំណាយក្នុងការដឹកជញ្ជូនសម្ភារៈ ឬផលិតផលផ្សេងៗទៅកាន់ទី ផ្សារ និងភាពងាយស្រួលក្នុងការទទួលបានសេវាសាធារណៈផ្សេងៗជាដើម៕