* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋខេត្តកំពង់ធំដោយឥតគិតថ្លៃ

24-07-2026 15:22

(កំពង់ធំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំដោយឥតគិតថ្លៃ រយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦។ សកម្មភាពមនុស្សធម៌នេះ ធ្វើឡើងនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ក្រោម «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន»។

កិច្ចសហប្រតិបត្តិការដ៏មានសារៈសំខាន់នេះ កើតចេញពីចំណងមិត្តភាពរវាងខេត្តឃ្យុងសាងប៊ុកដូ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ព្រមទាំងក្រោមការសម្របសម្រួលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ។ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តកូរ៉េ បានសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន ដើម្បីផ្តល់សេវាព្យាបាលប្រកបដោយគុណភាពខ្ពស់។

សេវាវេជ្ជសាស្ត្រដែលបានផ្តល់ជូនរួមមាន ការពិនិត្យជំងឺទូទៅ ជំងឺមាត់ធ្មេញ ការថតឆ្លុះក្រពះ ពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ (ជំងឺភ្នែក) និងការចាក់ម្ជុលវិទ្យាសាស្ត្រ។ លើសពីនេះ ក្រុមគ្រូពេទ្យក៏បានធ្វើតេស្តឈាមដោយប្រើប្រាស់បរិក្ខារវេជ្ជសាស្ត្រទំនើបៗ និងបានផ្តល់ឱសថដោយឥតគិតថ្លៃផងដែរ ដើម្បីធានាបាននូវប្រសិទ្ធភាពព្យាបាល។

នៅថ្ងៃទីមួយនៃកម្មវិធី គឺថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ប្រជាពលរដ្ឋជាច្រើនមកពីបណ្តាស្រុកនានាក្នុងខេត្ត បានអញ្ជើញមកទទួលសេវាព្យាបាលជំងឺដោយឥតគិតថ្លៃនេះយ៉ាងច្រើនកុះករ។ កម្មវិធីនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខភាពសាធារណៈ និងបានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ៕