* ទិវាសន្ដិភាពអន្ដរជាតិ! សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវថៃគោរពកិច្ចព្រមព្រៀងដែលបានឯកភាពគ្នាលេីបញ្ហាព្រំដែន ខណៈកម្ពុជាប្រកាន់គោលការណ៍គ្រឹះគោរពអធិបតេយ្យ ដោះស្រាយដោយសន្ដិវិធី
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតក្នុងឱកាស «ទិវាសន្តិភាពអន្តរជាតិ» ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ កម្ពុជាមិនមែនជាឋានសួគ៌សម្រាប់ក្រុមឧក្រិដ្ឋជន Online Scams ខណៈវិធានការបង្ក្រាបយ៉ាងតឹងរ៉ឹងរបស់រដ្ឋាភិបាលបាននឹងកំពុងធ្វើជាប្រចាំ
* លោក ដូណាល់ ត្រាំ ចុះហត្ថលេខាលើច្បាប់ដាក់ទណ្ឌកម្មរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន បង្ហាញពីចំណាប់អារម្មណ៍លើអត្ថបទវិភាគរបស់លោកសាស្រ្តាចារ្យថៃ Surachart Bamrunsuk ក្រោមចំណងជើង «ស្កប់ចិត្ត តែនៅមិនឈ្នះ!»
* Online Scams គ្មានព្រំដែន៖ កម្ពុជា ធ្វើជាម្ចាស់ផ្ទះប្រមូលផ្តុំសហគមន៍អន្តរជាតិ មកជជែកដើម្បីរួមគ្នាកាត់ផ្តាច់ច្រវាក់ឧក្រិដ្ឋកម្មឆ្លងដែន
* លោក ត្រាំ មានគម្រោងចេញទៅទទួលស្វាគមន៍លោក ស៊ី ជីនពីង ដល់ព្រលានយន្ដហោះ
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ តើឧបសគ្គនៃការជាប់គាំងស្ថិតនៅត្រង់ណា ហើយមានផ្លូវអ្វីខ្លះដើម្បីអាចបំបែកភាពជាប់គាំង?
* កម្លាំងសមត្ថកិច្ចបង្ក្រាបការដឹកជញ្ជូន និងរក្សាទុកគ្រឿងបង្គំធ្វេីសាឡង់បូមខ្សាច់ និងបូមមាសខុសច្បាប់ ចំនួន១១ទូរកុងតឺន័រ នៅខេត្តស្ទឹងត្រែង
* រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ការរៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំង Online Scams ឆ្លុះបញ្ចាំងពីការទទួលខុសត្រូវរបស់រដ្ឋាភិបាល និងបង្ហាញឱ្យពិភពលោកឃើញថាកម្ពុជា ជាប្រទេសរងគ្រោះ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ថៃ មិនអាចយកលេសបង្ក្រាបបទល្មើស Online Scams ដើម្បីបិទបាំងទង្វើឈ្លានពានទឹកដីកម្ពុជាបានឡើយ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី សព្វព្រះរាជហឫទ័យព្រះរាជទានលិខិតថ្លែងអំណរគុណ ដល់សប្បុរសជនជួយទ្រទ្រង់ប៉ុស្តិ៍សុខភាព (Video inside)

24-07-2026 15:28

(ភ្នំពេញ)៖ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ សព្វព្រះរាជហឫទ័យព្រះរាជទាន លិខិតថ្លែងអំណរគុណ ដល់សម្តេចព្រះមន្រ្តីសង្ឃ លោកអ្នកឧកញ៉ាឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ដែលមានទីតាំងស្ថិតក្នុងបរិវេណវត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

លោក ងួន ស្ដេចភក្ដី រដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ទទួលបន្ទុកពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាអនុប្រធានប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី បានមានប្រសាសន៍ទូលថ្វាយ និងជម្រាបជូនថាក្រោមព្រះរាជតំរិះដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចជាអម្ចាស់ ប៉ុស្តិ៍សុខភាពមាន៖ បន្ទាប់សម្រាកព្យាបាល, បន្ទាប់សង្រ្គោះបឋម, បន្ទាប់ពិនិត្យជំងឺទូទៅ, បន្ទាប់ពិសោធន៍ឈាម, បន្ទាប់អេកូសាសន៍, បន្ទាប់វះកាត់តូច, បន្ទាប់ថតកាំរស្មី, បន្ទាប់សម្រាប់ព្យាបាល២ដាច់ដោយឡែកសម្រាប់ព្រះសង្ឃ, ម៉ាស៊ីនឆ្លុះច្រមុះនិងបំពង់ក ដែលជាជំនួយពីសប្បុរសជនពីប្រទេសអូស្រ្តាលី, រថយន្តសង្រ្គោះ៣គ្រឿងនិងកំពុងបំពេញបេសកកម្មផ្តល់សេវាឡានសង្គ្រោះបន្ទាន់ សម្រាប់សម្រួលដឹកជញ្ជូនអ្នកជំងឺ ឬដឹកជញ្ជូនសាកសព ដែលគ្មានលទ្ធភាព ឬ មានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ សាសនា ពណ៌សប្បុរសអ្វីឡើយ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា។

លោកបានបញ្ជាក់បន្ថែមថា គិតត្រឹមតែ១ខែនៅក្នុងខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ទទួលអ្នកជំងឺប្រមាណ ១០៥៨ករណី និងប្រើថ្នាំព្យាបាល ៣២,៣៧៣គ្រាប់ ។ ដោយឡែកសម្រាប់ការចំណាយប្រចាំខែរបស់ប៉ុស្តិ៍សុខភាពបន្ថែមប្រមាណ ៣៦០០ដុល្លា/១ខែ ទៅលើការទិញឱសថបន្ថែមពីលើការឧបត្ថម្ភរបស់សប្បុរសជន និងសម្រាប់ឧបត្ថម្ភដល់មន្រ្តីដែលស្មគ្រ័ចិត្ត បម្រើសេវាជូនប្រជាពលរដ្ឋនៅប៉ុស្តិ៍សុខភាព។

សម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី មានព្រះរាជបន្ទូលថា ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណា ព្រះមហាក្សត្រសីហមុនី ទទួលបានការប្រោសប្រទានព្រះរាជនាមដ៏ថ្លៃថ្លាបំផុតពីព្រះករុណា ព្រះមហាក្សត្សកម្ពុជា និងក្រោមព្រះរាជកិច្ច ដឹកនាំស្ថាបនិកដោយផ្ទាល់សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និងជាព្រះប្រធានប៉ុស្តិ៍សុខភាព ដោយទឹកព្រះទ័យមេត្តា សតិបញ្ញា និងគុណធម៌ដ៏ថ្លៃថ្លាជាទីបំផុត ប្រកបដោយចក្ខុវិស័យវែងឆ្ងាយ ផែនការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ បេសកកម្មដ៏ស្វាហាប់ ក្នុងការលើកកម្ពស់វិស័យអប់រំ និងសុខភាពសាធារណៈ ដើម្បីលើកតម្កើងនូវឧត្តមភាពជាតិ សាសនា ព្រះមហាក្សត្រ ក្នុងម្លប់តេជោសន្តិភាព វឌ្ឍនភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សម្តេចជាអម្ចាស់ បានកោតសរសើរលោកគ្រូពេទ្យ អ្នកគ្រូពេទ្យនៃប៉ុស្តិ៍សុខភាពនេះ ដែលបានយកចិត្តទុកដាក់ និងខិតខំបំពេញភារកិច្ចជួយសង្គ្រោះ និងព្យាបាលអ្នកជំងឺបានល្អប្រសើរ។
នាឱកាសដ៏មានអត្ថន័យនេះ ព្រះអង្គក៏បានសម្ដែងនូវព្រះរាជហឬទ័យថ្លែងអំណរគុណ សម្តេច ព្រះមន្រ្តីសង្ឃ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី ជាសប្បុរសជន ដែលមានទឹកចិត្តសប្បុរសធម៌ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី ដើម្បីទិញឱសថ សម្ភារៈបរិក្ខាពេទ្យ សម្រាប់ព្យាបាល ប្រគេន-ជូន ព្រះសង្ឃ និស្សិត និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលសេវាព្យាបាលដោយឥតគិតថ្លៃ និងសូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ បវរសួស្តីមហាប្រសើរជូន លោកម្ចាស់សទ្ធា សូមបានប្រកបដោយព្រះពុទ្ធពរ ទាំងបួនប្រការគឺ ៖អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕