* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចេញសារលិខិតថ្លែងក្នុងឱកាសបើកបវេសនកាល ឆ្នាំសិក្សា២០២៦-២០២៧
* មនុស្សជាច្រើនចូលរួមការតវ៉ានៅអាល្លឺម៉ង់ ជុំវិញវិស័យអប់រំ និងបញ្ហាថ្លៃចំណាយ
* កងកម្លាំងប្រទេសហ៊្សកដានី អះអាងពីការទប់ស្កាត់ក្រុមប្រដាប់អាវុធចូលមកពីប្រទេសស៉ីរី
* អ្នកស្លាប់ដោយសារជំងឺគ្រុនឈាមនៅបង់ក្លាដែសមានការកើនឡើង ហើយមិនទំនងជាថមថយត្រឹមខែធ្នូ
* Fresh Exclusive: ហេតុអ្វីអ្នកវិទ្យាសាស្ត្រប្រើ «ឆ្នាំពន្លឺ» ដើម្បីវាស់ចម្ងាយក្នុងចក្រវាឡ?
* សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនពរ ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា ក្នុងឱកាសជ័យមង្គលនៃពិធីចម្រើនជន្មាយុ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អបអរសាទរក្រុមអត្តពលិកកម្ពុជា ដែលឈ្នះមេដាយ ៤គ្រឿង ក្នុងព្រឹត្តិការណ៍ប្រកួតកីឡានគរបាលពិភពលោកលើកទី៤ នៅសាធារណរដ្ឋដូមីនីក
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈអចិន្ត្រៃយ៍ នៃយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
* កុមារដែលចំណាយពេលលេងបណ្ដាញសង្គមច្រើនពេក ងាយប្រឈមនឹងការឆបោកពីជនខិលខូចតាមរូបភាពផ្សេងៗ
* បារាំងប្រុងជើងការទប់ស្កាត់ភាពចលាចល ខណៈរដ្ឋាភិបាលលោក Macron ប្ដេជ្ញាចាត់វិធានការយ៉ាងម៉ឺងម៉ាត់
* ស្ថានទូតកម្ពុជាប្រចាំជប៉ុន ឆ្លើយតបនឹងការចោទប្រកាន់របស់សារព័ត៌មាន Nikkei Asia ពាក់ព័ន្ធនឹងប្រតិបត្តិការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅកម្ពុជា
* គណបក្សកុម្មុយនីស្តចិន បានបញ្ជាក់ពីការបណ្ដេញមន្ត្រី ៣៣រូបចេញពីបក្ស រួមមានអតីតសមាជិកការិយាល័យនយោបាយ លោក Ma Xingrui និងអតីតមេដឹកនាំយោធាជាន់ខ្ពស់ លោក Zhang Youxia
* CoolApp ដំណើរការមុខងារផ្ទេរទិន្នន័យគណនីពីទូរសព្ទចាស់ទៅទូរសព្ទថ្មី ដោយងាយស្រួល មិនបាច់បារម្ភពីរឿងបាត់ឯកសារ (Transfer Data)

ខេត្តព្រៃវែង ត្រូវបានកំណត់យកជាខេត្តដំបូងគេ ក្នុងការបើកយុទ្ធនាការធ្វើជំរឿនមន្ដ្រីនៅតាមមូលដ្ឋាន គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាល

24-07-2026 15:28

(ព្រៃវែង)៖ លោកស្រី ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការជំរឿន នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានប្រកាសបើកយុទ្ធនាការចុះធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធ នៃគ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាននៅខេត្តព្រៃវែង។

យុទ្ធនាការជំរឿននេះបានប្រព្រឹត្តទៅនៅសាលខេត្តព្រៃវែង ដោយមានការចូលរួមពីលោក ឡុង ថាត សមាជិកក្រុមប្រឹក្សាខេត្ត និងលោក អន ភារៈ អភិបាលរងខេត្ត តំណាងលោក សួន សុម៉ាលីន អភិបាលខេត្ត។

ក្នុងឱកាសនោះ លោក អន ភារៈ បានលើកឡើងថា ការងារដឹកនាំគ្រប់គ្រងរដ្ឋបាល និងមន្ត្រីរាជការ ខេត្តបានខិតខំពង្រឹងការងារដឹកនាំគ្រ​ប់​គ្រ​ង​បានល្អប្រសើរ ធ្វើឲ្យមន្ត្រីរាជការទាំងអស់មានភាពកក់ក្ដៅ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល​កម្ពុជា។ ដោយឡែកលើការងារដឹកនាំគ្រប់គ្រងរដ្ឋបាល និងមន្ត្រីរាជការខេត្ត បានខិតខំពង្រឹងការងារដឹកនាំគ្រប់គ្រង បានល្អប្រសើរ ធ្វើឲ្យមន្ត្រីរាជការទាំងអស់មានភាពកក់ក្តៅ និងជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាក់ស្តែង មន្ត្រីរាជការស៊ីវិលសរុបក្នុងខេត្ត មានចំនួនស្រុក១២,៤៥១នាក់ ស្រីចំនួន៥,៥៧៨នាក់។

លើសពីនេះ លោកអភិបាលរងខេត្ត បានបញ្ជាក់បន្ថែមថា គិតមកដល់ពេលនេះ ក្រុមការងារមន្ទីរមុខងារសាធារណៈខេត្ត បានបញ្ចប់១០០% លើការពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ គ្រឹះស្ថានសិក្សាសាធារណៈ និងអង្គភាពសុខាភិបាលមូលដ្ឋាន រួមមាន សាលាមត្តេយ្យសិក្សា និងសាលាបឋមសិក្សា សរុបមានចំនួន៥៨៣សាលា។ សាលាអនុវិទ្យាល័យ និងសាលាវិទ្យាល័យ សរុបមានចំនួន១២៥សាលា។ មណ្ឌលសុខភាព សរុបមានចំនួន១១៣មណ្ឌល។ មន្ទីរពេទ្យផ្តល់សេវាបង្គ្រប់សកម្មភាពកម្រិត១ និងកម្រិត២ សរុបមានចំនួន១១។

ជាមួយគ្នានេះ លោកស្រី ឈី វិជ្ជរ៉ា បានថ្លែងថា ការធ្វើជំរឿនមន្ដ្រីនេះ គឺធានាឲ្យបាននូវបច្ចុប្បន្នភាពទិន្នន័យមន្ត្រីរាជការស៊ីវិល គ្រូបង្រៀន និងបុគ្គលិកសុខាភិបាល ដែលកំពុងបំពេញភារកិច្ចជាក់ស្តែងតាមអង្គភាព។ បង្កើនការទទួលខុសត្រូវ តម្លាភាព និងការបែងចែកកម្លាំងពលកម្ម ឲ្យចំគោលដៅនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងមន្ទីរពេទ្យ/មណ្ឌលសុខាភិបាលមូលដ្ឋាន។ ជាមូលដ្ឋានទិន្នន័យដ៏រឹងមាំ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំគោលនយោបាយ និងផែនការអភិវឌ្ឍធនធានមនុស្សឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

លោកស្រីបានបន្ថែមថា យុទ្ធនាការនេះ គឺជាផ្នែកមួយយ៉ាងសំខាន់ នៃបេសកកម្មកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធានាថាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ក្នុងវិស័យអប់រំ និងសុខាភិបាល កាន់តែមានគុណភាព និងខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន។ បន្ថែមលើសពីនេះ លោកស្រីបានស្នើឲ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងប្រធានអង្គភាពពាក់ព័ន្ធក្នុងខេត្តព្រៃវែង ចូលរួមសហការជាមួយក្រុមការងារបច្ចេកទេសជំរឿន ឲ្យបានជិតស្និទ្ធ ដើម្បីឲ្យដំណើរការចុះស្រង់ទិន្នន័យនេះ ប្រព្រឹត្តទៅដោយរលូន និងទទួលបានលទ្ធផលជោគជ័យតាមផែនការគ្រោងទុក។

ក្នុងឱកាសនោះ លោកស្រី ឈី វិជ្ជរ៉ា បានអញ្ជើញចុះពិនិត្យការធ្វើជំរឿនមន្ត្រីដោយផ្ទាល់ ដែលបានអនុវត្តនូវសាលាបឋមសិក្សា ហ៊ុន សែន ព្រៃវែងក្រុង និងមណ្ឌលសុខភាព ជា ស៊ីម កំពង់ លាវក្រុងព្រៃវែង ផងដែរ៕