* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងទេសចរណ៍ រៀបចំវេទិកាអេកូទេសចរណ៍ថ្នាក់តំបន់នៅខេត្តស្ទឹងត្រែង ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព

24-07-2026 15:54

(ស្ទឹងត្រែង)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រសួងទេសចរណ៍ សហការជាមួយរដ្ឋបាលខេត្តស្ទឹងត្រែង បានរៀបចំ «វេទិកាអេកូទេសចរណ៍ផ្សព្វផ្សាយសាធារណៈកម្រិតបច្ចេកទេសថ្នាក់តំបន់» នៅសណ្ឋាគារអង្គរមាស ខេត្តស្ទឹងត្រែង។

វេទិកានេះមានគោលបំណងសំខាន់ក្នុងការជំរុញការពិភាក្សា និងការចែករំលែកបទពិសោធន៍លើការអភិវឌ្ឍអេកូទេសចរណ៍ ការអភិរក្សធនធានធម្មជាតិ និងការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន នៅតំបន់ភូមិភាគឦសាន និងតំបន់ព្រៃឡង់ ដែលមានសក្តានុពលខ្ពស់។

ពិធីនេះបានប្រព្រឹត្តទៅក្រោមវត្តមានរបស់លោកបណ្ឌិត ជុក ជំនោរ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.អ. រួមជាមួយលោក សែម វ៉ាន ស៊ីម អភិបាលរងខេត្តស្ទឹងត្រែង។ វេទិកាបានប្រមូលផ្តុំអ្នកពាក់ព័ន្ធជាច្រើនរូប រួមមានតំណាងមន្ទីរ អង្គភាព ស្ថាប័នពាក់ព័ន្ធ អង្គការដៃគូអភិវឌ្ឍន៍ អាជ្ញាធរមូលដ្ឋាន និងតំណាងសហគមន៍។

ថ្លែងក្នុងឱកាសនោះ លោក សែម វ៉ាន ស៊ីម បានគូសបញ្ជាក់ថា ខេត្តស្ទឹងត្រែង ដែលត្រូវបានគេស្គាល់ថាជា «ទឹកដីជំនួបនៃទន្លេបួន» មានប្រព័ន្ធអេកូឡូស៊ីធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែប។ លោកបានបន្ថែមថា ខេត្តបានដាក់ចេញនូវយុទ្ធសាស្ត្រផ្សព្វផ្សាយថ្មី «ស្ទឹងត្រែងលើសពីទន្លេ លើសពីធម្មតា» ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិន។

លោកបណ្ឌិត ជុក ជំនោរ បានសង្កត់ធ្ងន់ថា អេកូទេសចរណ៍គឺជាវិស័យសំខាន់ក្នុងការរួមចំណែកការពារបរិស្ថាន និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ លោកបានលើកឡើងថា ក្រសួងទេសចរណ៍កំពុងផ្តោតលើការអភិវឌ្ឍ អេកូទេសចរណ៍ដោយផ្អែកលើគោលការណ៍ចីរភាព ការចូលរួមរបស់សហគមន៍ និងការពង្រឹងសមត្ថភាពអ្នកពាក់ព័ន្ធ។

លោកក៏បានអំពាវនាវឲ្យគ្រប់ភាគីបន្តរួមគ្នាការពារធនធានធម្មជាតិ និងលើកកម្ពស់គុណភាពសេវាកម្មទេសចរណ៍ ដើម្បីធានាថាអេកូទេសចរណ៍នឹងក្លាយជាប្រភពចំណូលសម្រាប់ប្រជាពលរដ្ឋ និងជាគន្លងសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ប្រកបដោយចីរភាព៕