* វិភាគអន្តរជាតិ៖ អារ៉ាប៊ីសាអូឌីតមិនអាចជឿទុកចិត្តសហរដ្ឋអាមេរិក តែក៏គ្មានជម្រើសផ្សេង
* ក្រសួងសុខាភិបាល ចេញសេចក្តីប្រកាសក្រើនរំលឹកវិធានការបង្ការ និងទប់ស្កាត់ការកើនឡើងនៃជំងឺផ្តាសាយ
* អ្នកឆ្លងជំងឺអេបូឡានៅកុងហ្គោ កើនឡើងលើស ៩,០០០ នាក់ និងស្លាប់ជាង ៤,៣០០ នាក់
* លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ស្រ្តីទី១ នៃកម្ពុជា អញ្ជើញទស្សនាទីក្រុងប្រវត្តិសាស្ត្រចាស់ ក្នុងរដ្ឋធានីបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ្នកឧកញ៉ា គិត ម៉េង ដឹកនាំប្រតិភូជួបពិភាក្សាជាមួយទីភ្នាក់ងារជំរុញវិនិយោគអាស៊ែបៃហ្សង់ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការធុរកិច្ច
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញសំណេះសំណាលជាមួយសិស្សនិទ្ទេស A និងការប្រឡងសញ្ញាបត្របច្ចេកទេស វិជ្ជាជីវៈកម្រិត៣ នៅថ្ងៃទី២៨ ខែតុលា
* រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាបង្ក្រាបបទល្មើស Online Scams ដល់ឫសគល់ ខណៈតំបន់អភិវឌ្ឍន៍ Long Bay ក្នុងខេត្តកោះកុង ត្រូវបិទចោលទាំងស្រុង, បុគ្គល Deng Pibing បានចាកចេញពីកម្ពុជា តាំងពីចុងខែឧសភា
* សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ ៤ថ្ងៃហើយមិនទាន់បានឃើញលោក អ៊ុំ សំអាន ផ្តល់ចម្លើយច្បាស់លាស់ពាក់ព័ន្ធនឹងការអញ្ជើញរបស់សម្ដេច
* សម្តេចតេជោ ហ៊ុន សែន ផ្ញើសារលិខិតជូនពរ សម្តេចមហាមន្ត្រី គុយ សុផល ក្នុងឱកាសខួបចម្រើនជន្មាយុ
* ពលរដ្ឋជាង១១ម៉ឺននាក់ ជិះរថយន្ដក្រុងសាធារណៈមិនគិតលុយទៅស្រុកកំណើត ដែលផ្ដល់ដោយរាជរដ្ឋាភិបាលកម្ពុជា ក្នុងរយៈពេល៥ថ្ងៃ នៃបុណ្យភ្ជុំបិណ្ឌ, ជួយសន្សំថវិកាប្រមាណ២លានដុល្លារអាមេរិក
* លោក គីម ជុងអ៊ុន សម្ញែងមីស៊ីលបាញ់ដល់សហរដ្ឋអាមេរិក ខណៈលោក ត្រាំ ឱ្យសញ្ញាពីលទ្ធភាពជួបគ្នាជាថ្មី
* ជនបរទេសជាង ១០០នាក់ ជាប់គាំងនៅតំបន់រងគ្រោះដោយទឹកជំនន់ថ្មី ក្នុងប្រទេសនេប៉ាល់
* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ក្រុមបាល់ទាត់ FCA ត្រូវប្រកួតមិត្តភាពជាមួយ ក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាលើកទី២ នៅល្ងាចថ្ងៃសៅរ៍ទី២៥​ ខែកក្កដាស្អែកនេះ !

24-07-2026 16:25

(ភ្នំពេញ)៖ ដោយមានការគាំទ្រពីភេសជ្ជៈ Pocari Sweat ក្រុមបាល់ទាត់ FCA ដែលដឹកនាំដោយលោក លឹម ជាវុត្ថា អគ្គនាយកបណ្តាញព័ត៌មាន Fresh News កម្មវិធីផ្ញើសារ CoolApp និងកម្មវិធីឆ្លាតវៃ Fresh AI នឹងត្រូវជួបប្រកួតមិត្តភាពតតាំងគ្នាលើវាលស្មៅ ជាមួយក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅតារាងបាល់ទាត់ឃីងស្ពត នាល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីរឹតចំណងមិត្តភាព និងសុខភាព។

នេះជាការប្រកួតមិត្តភាពលើកទី២ រវាងក្រុមបាល់ទាត់ទាំងពីរ ដើម្បីបង្កបរិយាកាសសប្បាយរីករាយ បង្កើនមិត្តភាព និងសុខភាពសម្រាប់បុគ្គលិក និងមន្ត្រីនៃអង្គភាពទាំងពីរ។

គួររំលឹកថា ការប្រកួតមិត្តភាពលើកទី១ កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ ក្រុមទាំងពីរទទួលបានលទ្ធផលស្មើគ្នា ១៣:១៣។ ចុះនៅថ្ងៃស្អែកនេះ តើលទ្ធផលនឹងប្រែប្រួលបែបណា?

ទោះបីត្រូវតតាំងគ្នាលើវាលស្មៅក្តី តែថ្នាក់ដឹកនាំនៃស្ថាប័នទាំងពីរ មិនផ្តោតលើលទ្ធផលនោះទេ អ្វីដែលសំខាន់បំផុត គឺមិត្តភាព និងសុខភាពប៉ុណ្ណោះ។

សូមជម្រាបថា ក្នុងគោលបំណងជួយឱ្យបុគ្គលិក មានសុខភាពល្អ រហ័សរហួន ពង្រឹងសាមគ្គីភាព មិត្តភាព លោក លឹម ជាវុត្ថា បានបង្កើតឱ្យក្រុមបាល់ទាត់ប្រចាំអង្គភាពនេះឡើង ដើម្បីប្រកួតក្នុងក្របខណ្ឌផ្ទៃក្នុងផង និងប្រកួតមិត្តភាពជាមួយស្ថាប័នផ្សេងៗផង។

លោកអគ្គនាយកជាប្រចាំតែងតែណែនាំ អូសទាញឱ្យបុគ្គលិកទាំងអស់ ជាពិសេសបុគ្គលិកដែលមានសុខភាពមិនសូវល្អ និងមានជំងឺ នាំគ្នាលេងកីឡា ឬហាត់ប្រាណឱ្យបានគ្រប់គ្នា ដើម្បីសុខភាព ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ៕