* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកឧកញ៉ា គិត ម៉េង ដឹកនាំជំនួបពិគ្រោះយោបល់កម្រិតខ្ពស់ ដើម្បីពង្រឹងកិច្ចសន្ទនារវាងរដ្ឋ និងឯកជនជាមួយដៃគូអន្តរជាតិ

24-07-2026 16:47

(ភ្នំពេញ)៖ សភាពាណិជ្ជកម្មកម្ពុជា (CCC) ក្នុងនាមជាតំណាងផ្លូវការនៃផ្នែកឯកជន បានរៀបចំយ៉ាងជោគជ័យនូវ «ជំនួបពិគ្រោះយោបល់កម្រិតខ្ពស់» ស្តីពី «ក្របខ័ណ្ឌយន្ដការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ជាមួយសភាពាណិជ្ជកម្ម និងធុរកិច្ចអន្តរជាតិ» កាលពីថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ ជំនួបនេះមានគោលបំណងសំខាន់ក្នុងការបញ្ជ្រាបសភាពាណិជ្ជកម្ម និងធុរកិច្ចអន្តរជាតិ ចូលទៅក្នុងរចនាសម្ព័ន្ធកិច្ចសន្ទនារវាងរដ្ឋ និងឯកជនកម្រិតកំពូលរបស់កម្ពុជា។

កម្មវិធីប្រវត្តិសាស្ត្រនេះ ត្រូវបានដឹកនាំសម្របសម្រួលដោយ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែកឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF)។

ជំនួបនេះមានការចូលរួមយ៉ាងច្រើនកុះករពីប្រធាន និងអនុប្រធានសហប្រធាននៃក្រុមការងារផ្នែកឯកជនទាំង១៦ នាយកប្រតិបត្តិ និងតំណាងជាន់ខ្ពស់មកពីសភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម និងសហគ្រាសសកល ដែលកំពុងប្រតិបត្តិការនៅកម្ពុជា។

កិច្ចពិគ្រោះយោបល់នេះបានបង្កើតវេទិកាសកម្មមួយ ដើម្បីដោះស្រាយរបាំងប្រតិបត្តិការ ពង្រឹងការតម្រង់ទិសវិនិយោគអន្តរជាតិ និងរៀបចំយន្តការអន្តរសភាពាណិជ្ជកម្មរួមមួយឱ្យមានលក្ខណៈជាផ្លូវការ។ គំនិតផ្តួចផ្តើមនេះផ្អែកលើវិធានការកែទម្រង់ដ៏មុតស្រួចជំនាន់ថ្មី ដែលត្រូវបានដាក់ចេញដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គ G-PSF លើកទី១៩។ យន្តការនេះបន្តផ្តោតលើលទ្ធផលជាក់ស្តែង តម្លាភាព និងគណនេយ្យភាពយ៉ាងម៉ឺងម៉ាត់។

​លទ្ធផលលេចធ្លោនៃវដ្ដកែទម្រង់នៃយន្តការ G-PSF ដើម្បីរំលេចនូវផលប៉ះពាល់ជាក់ស្តែងនៃការកែលម្អស្ថាប័ននាពេលថ្មីៗនេះ រួមទាំងប្រព័ន្ធទិន្នន័យគ្រប់គ្រងព័ត៌មាន (MIS) ថ្មី ដែលត្រូវបានសម្របសម្រួលរួមគ្នារវាងសភាពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គប្រជុំបានពិនិ ត្យមើលទិន្នន័យនៃការអនុវត្តយ៉ាងជោគជ័យ ដែលទទួលបានពីរាយការណ៍លទ្ធផលការងារ G-PSF ប្រចាំឆមាសទី២។

អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានគណៈកម្មការសម្របសម្រួលក្រុមការងារផ្នែក ឯកជន សម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) មានប្រសាសន៍ថា «រហូតមកដល់បច្ចុប្បន្ន យន្តការ G-PSF ដែលកាន់តែរឹងមាំ នឹងផ្លាស់ប្តូរដោយផ្ទាល់ទៅជាសេដ្ឋកិច្ចដែលកាន់តែរឹងមាំ​។ នៅ ពេលដែលយើងឈានចូលដល់ដំណាក់កាលអភិវឌ្ឍន៍បន្ទាប់នេះ សភាពាណិជ្ជកម្មកម្ពុជាធ្វើខ្លួនជាច្រកចេញចូលដ៏ចំហ និងបរិយាបន្ន សម្រាប់សមាគមធុរកិច្ច សភាពាណិជ្ជកម្ម និងសហគ្រាសជាតិ និងអន្តរជាតិទាំងអស់ ក្នុងការនាំយកនូវបញ្ហាប្រឈមរបស់ពួកគេ តាមរយៈក្របខ័ណ្ឌរួមតែមួយ។ យើងទទួលស្គាល់ថា សភាពាណិជ្ជកម្មអន្តរជាតិមានជំនាញ និងបទពិសោធន៍យ៉ាងទូលំទូលាយ ហើយតាមរយៈការចែករំលែកធនធាន និងការតម្រង់ទិសជំហររួមគ្នា យើងពិតជាអាចធ្វើសកម្មភាពក្នុងនាមជាដៃគូយុទ្ធសា ស្ត្រ ដើម្បីរញោចភាពធន់នៃសេដ្ឋកិច្ចកម្ពុជា កែលម្អបរិយាកាសធុរកិច្ចទូទៅ និងពន្លឿនភាពប្រកួត ប្រជែងនៅក្នុងកម្រិតសកល»។

​ដើម្បីរក្សានូវទំហំការងារ និងល្បឿននេះ សភាពាណិជ្ជកម្មកម្ពុជាបានប្រកាសបើកទទួលជាផ្លូវការនូវ «ការបង្ហាញឆន្ទៈចូល រួម (Expression of Interest)» នៅទូទាំងវិស័យសេដ្ឋកិច្ចសំខាន់ៗចំនួន១៦ និងយន្តការទ្វេភាគីឯកទេសចំនួន ២ ដើម្បី អនុញ្ញាតឱ្យវិនិយោគិនអន្តរជាតិអាចចូលរួមដោយចំហជាមួយក្រសួង-ស្ថាប័នរដ្ឋពាក់ព័ន្ធ៖ ​

* ក្រុមការងារផ្នែកឯកជនតាមវិស័យស្នូល៖ វិស័យ កសិកម្ម និងកសិ-ឧស្សាហកម្ម, ទេសចរណ៍, សិប្បកម្ម និងសហគ្រាសធុន តូច និងមធ្យម, ច្បាប់ ពន្ធដារ និងអភិបាលកិច្ច, ធនាគារ និងសេវាហិរញ្ញវត្ថុ, ដឹកជញ្ជូន និងហេដ្ឋារចនាសម្ព័ន្ធ, ផលិតកម្មកែច្នៃនាំចេញ និងសម្រួលពាណិជ្ជកម្ម, ទំនាក់ទំនងឧស្សាហកម្ម, ស្រូវ-អង្ករ, ថាមពល និងរ៉ែ, អប់រំ, សុខាភិ បាល, សំណង់ និងអចលនទ្រព្យ, សេវាហិរញ្ញវត្ថុមិនមែនធនាគារ, ឌីជីថលូបនីយកម្មសេដ្ឋកិច្ច-សង្គម និង ទូរគមនាគមន៍, និងរដ្ឋបាលដែនដី សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ។

* យន្តការទ្វេភាគីផ្នែកគយ និងពន្ធដារ៖ ច្រកបច្ចេកទេសផ្ទាល់ រួមមាន យន្តការដៃគូពន្ធដារ-ផ្នែកឯកជន (TPPM) ជាមួយអគ្គនាយកដ្ឋានពន្ធដារ (GDT) និងយន្តការដៃគូគយ-ផ្នែកឯកជន (CPPM) ជាមួយអគ្គនាយកដ្ឋានគយ និងរ ដ្ឋាករកម្ពុជា (GDCE)។

ជាទិសដៅទៅមុខ ជំនួបពិគ្រោះយោបល់បានបញ្ចប់ដោយកិច្ចព្រមព្រៀងបង្កើត «ក្រុមការងារបច្ចេកទេសពិសេស និង រហ័ស» មួយ ដែលទទួលបន្ទុករៀបចំអនុសាសន៍រចនាសម្ព័ន្ធ ដើម្បីធ្វើឱ្យការចូលរួមរបស់អ្នកពាក់ព័ន្ធអន្តរជាតិមានភាពល្អ ប្រសើរជាអចិន្ត្រៃយ៍។

ក្រុមការងារនេះនឹងកោះប្រជុំជាបន្តបន្ទាប់ ដើម្បីបូកសរុបអនុសាសន៍ចុងក្រោយ និងរៀបចំជំហររួម របស់ផ្នែកឯកជន ក្នុងការត្រៀមលក្ខណៈរៀបចំកិច្ចប្រជុំពេញអង្គវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី២០ ដែលជា ព្រឹត្តិការណ៍ដ៏សំខាន់ខាងមុខ ដើម្បីពង្រឹងប្រព័ន្ធអេកូឡូស៊ីវិនិយោគប្រកបដោយភាពប្រកួតប្រជែង ក្នុងទិសដៅសម្រេចឱ្យ បាននូវ «ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០»៕