* ការផ្អាកដំណើរការបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីត គំរាមកំហែងដល់ការបាត់បង់ការផ្គត់ផ្គង់ប្រេង ៤% នៃពិភពលោក
* ក្រុមអ្នកជួយសង្រ្គោះឥណ្ឌូណេស៊ី តាមស្វែងរកមនុស្ស ១៤០នាក់ ក្រោយការលិចកប៉ាល់ដឹកអ្នកដំណើរ
* ក្រសួងព័ត៍មាន នឹងរៀបចំការផ្សាយផ្ទាល់កិច្ចប្រជុំលើកដំបូងរបស់គណៈកម្មការផ្សះផ្សានៃ UNCLOS រវាងកម្ពុជា-ថៃ ពីប្រទេសសិង្ហបុរី
* Wall Street Journal៖ អ៉ីរ៉ង់ទទួលបានរូបភាពផ្កាយរណបចិន មុនការវាយប្រហារលើកងទ័ពអាមេរិក
* ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អមដំណើរដោយឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ ដឹកនាំគណៈប្រតិភូ ចេញទៅសិង្ហបុរី ចូលរួមកិច្ចប្រជុំលើកដំបូងនៃគណៈកម្មការផ្សះផ្សា UNCLOS
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ផ្សែងក្នុងវីដេអូអាចរលាយបាត់ តែស្លាកស្នាមបង្កដោយការវាយប្រហារដ៏ធ្ងន់ធ្ងររបស់យោធាថៃបានបន្សល់ទុកលើប្រាសាទព្រះវិហារ មិនអាចលុបចេញពីភស្តុតាងបានឡើយ
* អារ៉ាប៊ីសាអូឌីត បិទបំពង់បង្ហូរប្រេងសំខាន់មួយ ក្រោយរងការវាយប្រហារតាមអាកាស
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ព្រះមហាក្សត្រខ្មែរ ប្រោសប្រទានលើកលែងទោសដល់លោក កឹម សុខា បើកផ្លូវឲ្យចាកចេញទៅក្រៅប្រទេសបាន (Video inside)

24-07-2026 19:56

(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ​ព្រះមហាក្សត្រកម្ពុជា ប្រោសប្រទានលើកលែងទោសលោក កឹម សុខា ត្រង់ចំណុចការហាមឃាត់ចំពោះការចាកចេញពីដែនដី នៃព្រះរាជាណាចក្រកម្ពុជាសម្រាប់រយៈពេល៥ឆ្នាំ។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបានមុននេះបន្តិច។

មាត្រា២ នៃព្រះរាជក្រឹត្យបានចែងថា ការលើកលែងទោសចំពោះទោសបន្ថែមនេះ មិនអនុវត្តចំពោះទោសបន្ថែមផ្សេងទៀតឡើយ។

លែងមានហើយបំរាមសម្រាប់ការចាកចេញក្រៅប្រទេស ពោលនៅ​ពេល​នេះ លោក កឹម សុខា អាចធ្វើដំណើរចាកចេញក្រៅប្រទេសបានហើយ។

កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦កន្លងទៅនេះ លោក កឹម សុខា ទទួល​បាន​ការលើកលែងទោសម្តងរួចមកហើយ។ តែប្រោសព្រះរាជទានទោសកាល​នោះ គឺសម្រាប់តែការជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំប៉ុណ្ណោះ តែទោស​ហាម​ឃាត់ចេញក្រៅប្រទេស និងការហាមឃាត់ធ្វើនយោបាយ មិនត្រូវបានលើក​លែង​នោះឡើយ។

តែព្រះរាជទានលើកលែងទោសនៅថ្ងៃទី២៤ ខែកក្កដា ដោយមានការទូលថ្វាយ​ពីសំណាក់​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, ព្រះ​មហា​ក្សត្រ បានបញ្ចប់ការហាមឃាត់សម្រាប់ការចេញទៅក្រៅប្រទេស។ ដូច្នេះនៅពេលនេះ លោក កឹម សុខា នៅតែទោសមួយទៀតប៉ុណ្ណោះ គឺទោសហាមឃាត់ធ្វើនយោបាយ៕