ខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពាន, សម្តេចមហាបវរធិបតី បង្ហាញការដឹងគុណ និងអរគុណដល់កងកម្លាំង និងក្រើនរំលឹកពលរដ្ឋប្រែក្លាយការឈឺចាប់ ទៅជាការពង្រឹងខ្លួន (Video inside)

24-07-2026 21:14

(ភ្នំពេញ)៖ ខួបមួយឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ មកលើបូរណ​ភាព​​ទឹកដីកម្ពុជានាថ្ងៃទី២៤ ខែកក្កដា នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ា​ណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​សម្តែងការដឹងគុណយ៉ាង​ជ្រាលជ្រៅ​ចំពោះ​វីរៈកងកម្លាំង រួមមានកងទ័ព នគរបាលជាតិ និងកងរាជអាវុធហត្ថ​ដែល​បាន​ពលីជីវិតដើម្បីបុព្វហេតុការពារទឹកដី។ សម្តេចមហាបវរធិបតី ក៏​បាន​កោត​សរ​សើរ​ចំ​ពោះវីរយុទ្ធជន ដែលកំពុងឈរជើងនៅជួរមុខ ​ដើម្បីការ​ពារ​អធិតេយ្យ​ភាព បូរណភាពទឹកដី និងរក្សាសេចក្ដីសុខសាន្តរបស់ប្រជាជន។

សម្តេចមហាបវរធិបតី បានបង្ហាញការដឹងគុណ និងអរគុណដល់វីរៈកងកម្លាំង នៅក្នុងឱកាសដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

ខួបមួយឆ្នាំនៃការឈ្លានពាននេះ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី ក៏បាន​ក្រើនរម្លឹកដល់ប្រជាជាតិខ្មែរ​ឱ្យប្រែក្លាយ​ការ​ឈឺ​ចាប់នេះ ទៅជាការពង្រឹង​ខ្លួន​លើ​គ្រប់វិស័យទាំងសេដ្ឋកិច្ច ការពារជាតិ និង​ធន​ធានមនុស្សជាដើម៕