* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ពលរដ្ឋជាង១,៤០០នាក់ នៅមូលដ្ឋានខេត្តកំពង់ធំ ទទួលបានការពិនិត្យព្យាបាលជំងឺដោយមិនគិតថ្លៃ ពីគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាប៊ុកដូ នៃសាធារណៈរដ្ឋកូរ៉េ

24-07-2026 21:45

(កំពង់ធំ)៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តមកពីខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ បានអញ្ជើញមកផ្តល់សេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខេត្តកំពង់ធំ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

កម្មវិធីនេះរៀបចំឡើងក្រោម «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» តាមរយៈកិច្ចសហប្រតិបត្តិការរវាងខេត្តឃ្យុងសាងប៊ុកដូ និងក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដោយមានការសម្របសម្រួលពី លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃរដ្ឋសភា និងជាតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំ។

កម្មវិធីនេះអនុវត្តដោយសហការជាមួយរដ្ឋបាលខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ និងសមាគមប្រឹក្សាសុខភាពប្រជាជន។ ក្នុងអំឡុងពេលបេសកកម្ម ក្រុមគ្រូពេទ្យបានផ្តល់សេវាវេជ្ជសាស្ត្រ ជាច្រើនប្រភេទ ដូចជា ការពិនិត្យជំងឺទូទៅ ជំងឺមាត់ធ្មេញ រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ ការថតឆ្លុះក្រពះ និងពោះវៀន ការចាក់ម្ជុលវិទ្យាសាស្ត្រ ការពិនិត្យឈាមដោយប្រើប្រាស់បរិក្ខារទំនើប និងការចែកឱសថ ដោយឥតគិតថ្លៃ និងបានបរិច្ចាគម៉ាស៊ីនត្រជាក់ចំនួន៣គ្រឿង និងសម្ភារៈបរិក្ខារប្រើប្រាស់ផ្នែកវេជ្ជសាស្ត្រមួយចំនួន ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់បរិយាកាស និងគុណភាព នៃការផ្តល់សេវាថែទាំសុខភាពជូនអ្នកជំងឺ។

នៅថ្ងៃបើកកម្មវិធី មានប្រជាពលរដ្ឋប្រមាណ១,៤៥០នាក់ មកពីទូទាំងខេត្តកំពង់ធំ និងខេត្តជិតខាង បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ដែលឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់រួមគ្នា ក្នុងការលើកកម្ពស់សុខុមាលភាព និងការពង្រឹងសេវាសុខាភិបាលសម្រាប់សហគមន៍៕