* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់វាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អរវាងអាល្លឺម៉ង់ និងកម្ពុជា
* រដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ប្ដេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មជាមួយកម្ពុជា
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត អនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មហ្វីលីពីន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី
* កម្ពុជាសម្រេចបានការនាំចេញកសិផលរុក្ខជាតិបាន១៥លានតោន ទៅកាន់ទីផ្សារអន្តរជាតិ
* លោក Macron រឹតបន្តឹងការរឹតត្បិតលើបាតុកម្មតវ៉ា បន្ទោសក្រុមឆ្វេងនិយមជ្រុលជាអ្នកនៅពីក្រោយភាពចលាចល
* ពលរដ្ឋភៀសសឹក ដែលអាចត្រឡប់ទៅផ្ទះវិញបាន រាជរដ្ឋាភិបាលជួយប្រាក់ចន្លោះ ២លានរៀល ទៅ២០លានរៀល សម្រាប់ជួសជុលផ្ទះរងការខូចខាត
* ប៉ូលិសថៃ បង្ក្រាបសម្បុកបណ្តាញឆបោកអនឡាញ និងល្បែងអនឡាញចិន ក្នុងវីឡាប្រណីតតម្លៃ ៤០លានបាត ចាប់ខ្លួនមនុស្ស ១៤នាក់
* រំលឹកប្រវត្តិសាស្ត្រ, សម្តេចតេជោ ហ៊ុន សែន៖ គ្មានជំនួប «សីហនុ-ហ៊ុន សែន» ក៏គ្មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ដែរ, សម្ដេចជាតួអង្គសំខាន់ជាងគេ
* ថ្ងៃនេះ ជាខួប៣៥ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស២៣តុលា, សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន ជាតួអង្គគន្លឹះ និងសំខាន់បំផុត
* អគ្គលេខាធិការ UN ថ្កោលទោសការវាយប្រហាររបស់ក្រុមហ៊ូទីលើអារ៉ាប៊ីសាអូឌីត និងព្រមានពី «អែលនីញ៉ូនៃសង្គ្រាម» លើប្រទេសក្រីក្រ
* ទាក់ទងនឹងសំណុំរឿង ចេន ហ្ស៉ី! ទ្រព្យសម្បត្តិក្នុងរង្វង់ជិត ១ពាន់លានដុល្លារ ត្រូវបានតុលាការសម្រេចបង្កក, មេខ្លោងជនជាតិខ្មែរ២នាក់ បានឃាត់ខ្លួន និងបញ្ជូនទៅតុលាការ
* អគ្គនាយកបណ្តាញព័ត៌មាន Fresh News ធ្វើទស្សនកិច្ច និងផ្ដល់បទសម្ភាសន៍ពិសេសនៅ Yenisey TV ស្ថានីយ៍ទូរទស្សន៍ដ៏ល្បីប្រចាំទីក្រុង Krasnoyarsk និងតំបន់ស៊ីបេរ៉ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

រាជរដ្ឋាភិបាល បង្ហាញលទ្ធផលការងារឆ្នាំ២០២៥ សម្រាប់ការអនុវត្តផែន​ការ​យុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់រាជរដ្ឋាភិបាល នីតិកាលទី៧

24-07-2026 22:16

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ​២០២៦ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបើកការត្រួតពិនិត្យ​លទ្ធ​ផលការងារឆ្នាំ២០២៥ លើការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ​របស់រាជរដ្ឋាភិបាលនីតិកាលទី៧។

របាយការណ៍នេះ ជារបាយការណ៍តាមដាន​ និង​ត្រួត​ពិនិត្យប្រចាំ​ឆ្នាំ​លើក​ដំបូ​ង នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់​រាជ​រដ្ឋា​ភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលឆ្លុះបញ្ចាំងពីតម្លា​ភាព គណនេយ្យ​ភាព ការចូលរួម និងកិច្ចសហការល្អពីគ្រប់ក្រសួង ស្ថាប័ន វិស័យឯកជន និង​ដៃ​គូអភិវឌ្ឍ ដោយឈរលើ អភិក្រម «ជវភាព​នៃប្រព័ន្ធ​តួអង្គតែមួយ»។

ក្នុងរបាយការណ៍បានបង្ហាញថា សមិទ្ធផលសំខាន់ៗដែលសម្រេចបាននោះ គឺរា​ជ​រដ្ឋាភិបាលរក្សាបាននូវសន្តិភាព ស្ថិរ​ភាពនយោបាយ សន្តិសុខ និង​សណ្តាប់​ធ្នាប់សាធារណៈយ៉ាងរឹងមាំ រួម​ទាំង​ការការពារអធិបតេយ្យភាព​និង​បូរណភាពទឹកដី ដោយប្រកាន់ភ្ជាប់ នូវ​គោល​នយោបាយការបរទេស ឯករាជ្យ​ផ្អែក​លើច្បាប់និងភាពឈ្លាសវៃ។

សម្រាប់ការកែទម្រង់ និងពង្រឹងអភិបាលកិច្ច ដែលជាស្នូលនៃយុទ្ធសាស្ត្រ​បញ្ច​កោណដំណាក់កាលទី១វិញ រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្ត​កម្មវិធីកែ​ទម្រង់ និងពង្រឹងអភិបាលកិច្ច ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលសង្គម សេដ្ឋ​កិច្ច សន្តិ​សុខ បរិស្ថាន និងបច្ចេកវិទ្យា ព្រមទាំងការកើនឡើងនៃតម្រូវការសេវា​សាធារណៈប្រកបដោយគុណភាពនិងភាពជឿទុកចិត្តបាន។

របាយការណ៍ ក៏បានបង្ហាញពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ។ ការកែ​ទម្រង់រដ្ឋបាលសាធារណៈ រាជរដ្ឋាភិបាលបានធ្វើវិចារណកម្ម​មុខងារ និងរៀប​ចំ​រចនាសម្ព័ន្ធក្រសួង ស្ថាប័នឡើងវិញ និងបានចាប់ផ្ដើម​ដំណើរ​​ការជំរឿនមន្ត្រី​រាជការជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធក្រសួង ស្ថាប័ន​ចំណុះអង្គការ​នីតិប្រតិ​បត្តិ ព្រមទាំងការពង្រឹងប្រព័ន្ធជ្រើសរើស​មន្ត្រីដោយ​ផ្អែកលើគុណាធិបតេយ្យ តម្លាភាព និងសមិទ្ធកម្ម ការបណ្តុះបណ្តាល សមត្ថ​ភាព និងការកែទម្រង់ច្បាប់​និងប្រព័ន្ធយុត្តិធម៌ ជាពិសេសការដោះ​ស្រាយ​វិវាទក្រៅប្រព័ន្ធតុលាការ។

ដោយឡែកអភិបាលកិច្ចវិស័យឯកជន និងធុរកិច្ច ត្រូវបានពង្រឹងតាមរយៈ​ការ​ធ្វើ​បច្ចុប្បន្នកម្មច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ការលើកកម្ពស់តម្លាភាព និង​ភាពជាដៃគូរដ្ឋនិងឯកជន។

ក្នុងការអភិវឌ្ឍមូលធនមនុស្ស រាជរដ្ឋាភិបាលបានបន្តលើកកម្ពស់គុណភាព​អប់​​រំ កីឡា វិទ្យាសាស្ត្រ និង បច្ចេកវិទ្យា តាមរយៈការអប់រំឌីជីថល ស្ទែម (STEAM) និងការអភិវឌ្ឍយុវជន តាមរយៈការបណ្តុះបណ្តាល ជំនាញបច្ចេក​ទេសនិងវិជ្ជាជីវៈ (TVET) ផ្តោតលើការផ្លាស់ប្តូរជំនាញ និងបង្កើនជំនាញ។

លើសពីនេះ ប្រព័ន្ធសុខាភិបាល និងគាំពារសង្គមត្រូវបានពង្រឹង និងពង្រីក តាម​រយៈសេវាថែទាំបឋម កម្មវិធីថែទាំសុខភាព ដោយឈរលើស្មារតី «មិន​បោះបង់ពលរដ្ឋណាម្នាក់»។

រាជរដ្ឋាភិបាល ក៏បានធ្វើពិពិធកម្មសេដ្ឋកិច្ច និងបង្កើនភាពប្រកួតប្រជែងលើ​វិស័យ​​កសិកម្ម ឧស្សាហកម្ម សេវាកម្ម និងទេសចរណ៍ ដោយបន្តអភិវឌ្ឍ​ហេដ្ឋា​​រច​នាសម្ព័ន្ធរូបវន្ត ដើម្បីទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស តាមរយៈ​ការ​​ពង្រីក​​តំបន់សេដ្ឋកិច្ចពិសេស។

ជាមួយគ្នានេះ ក្នុងការអភិវឌ្ឍវិស័យឯកជន និងការងារ រាជរដ្ឋាភិបាល​បាន​បន្តគាំទ្រសហគ្រាសធុនមីក្រូ តូច និងមធ្យម តាមរយៈការសម្រួលនីតិវិធី ការធ្វើបរិវត្តកម្មឌីជីថល និងការបង្កើតការងារ និងមុខរបរ។

ដោយឡែកការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងការឆ្លើយតបនឹង​ការ​ប្រែប្រួលអាកាសធាតុ ត្រូវបានពង្រឹងតាមរយៈការបន្តកែទម្រង់ដីធ្លី ការរៀប​ចំ​នគរូបនីយកម្ម ការអភិវឌ្ឍថាមពលកកើតឡើងវិញ ដើម្បីគាំទ្រដល់ការ​អភិ​វឌ្ឍ​សេដ្ឋកិច្ចបៃតង ក្នុងការអភិវឌ្ឍប្រកបដោយភាពធន់ បរិយាបន្ន និងចីរ​ភាព។

ស្របគ្នានេះដែរ រាជរដ្ឋាភិបាល បានបន្តជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ច និងសង្គម​ឌីជីថល រួមមាន រដ្ឋាភិបាលឌីជីថល ធុរកិច្ចឌីជីថល និងពលរដ្ឋឌីជីថល៕