* រដ្ឋមន្ត្រីការបរទេស និងកិច្ចការអឺរ៉ុប ប្រទេសក្រូអាស៊ី ប្តេជ្ញាជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* ចិនព្រមានពលរដ្ឋរបស់ខ្លួនពី Scams នៅក្រោមរូបភាពផ្ដល់ការងារមានប្រាក់ខែខ្ពស់ និងការចាប់ពង្រត់ក្នុងប្រទេសថៃ
* រដ្ឋមន្ត្រីការបរទេសក្រូអាស៊ី បញ្ជាក់ពីការប្តេជ្ញាចិត្តជូនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងជួយជំរុញបន្ថែមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ឈានចូលវ័យ៥០ឆ្នាំ
* សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរដល់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* ព្រះមហាក្សត្រ ផ្ញើព្រះរាជសារប្រសិទ្ធពរជ័យ និងកោតសរសើរការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសខួបចម្រើនជន្មាយុ
* លោក ពូទីន ស្នើរៀបចំកិច្ចប្រជុំកំពូលជាមួយលោក ត្រាំ និងលោក ស៉ី ដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមអ៊ុយក្រែន
* លោក ដូណាល់ ត្រាំ៖ បារាំងកំពុងឆាបឆេះ និងត្រូវបានបំបែកបំបាក់ដោយអន្តោប្រវេសន៍
* រដ្ឋធានីប៉េកាំងរបស់ចិន ត្រូវបានរំពឹងថានឹងក្លាយជាសង្គមសម្បូរមនុស្សចាស់នៅឆ្នាំ២០៣៥
* លោក ត្រាំ គាំទ្រលោក Netanyahu ក្នុងការបោះឆ្នោតសកលរបស់អ៉ីស្រាអែល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តតបលោក អ៊ុំ សំអាន ដោយផ្តល់ជម្រើសបន្ថែមសម្រាប់ការជជែកបញ្ជាក់ព្រំដែន
* សូមត្រៀមឆ្លើយតបភាពប្រឈម! រដូវវស្សាបិទបញ្ចប់ បាតុភូតអែលនីញ៉ូគ្រប់ដណ្តប់ដល់ខែកុម្ភៈ ឆ្នាំ២០២៧, សូមចូលរួមថែរក្សាទឹក
* ក្រុមហ៊ុនអាកាសចរណ៍ SCAT Airlines សហការជាមួយ Selfie Travel បើកជើងហោះហើរត្រង់ពីកាហ្សាក់ស្ថានមកកម្ពុជាឡើងវិញ
* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

តស់! គាំទ្រក្រុមបាល់ទះកម្ពុជា ត្រៀមប៉ះថៃ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ SEA V.Cup ជើងទី២ នារសៀលនេះ

25-07-2026 07:32

(ភ្នំពេញ)៖ ក្រុមបាល់ទះជម្រើសជាតិកម្ពុជា នឹងត្រូវជួបក្រុមថៃ ជាថ្មី នៅក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់បាល់ទះអាស៊ីអាគ្នេយ៍ (SEA V.Cup) ឆ្នាំ២០២៦ ជើងទី២ នាវេលាម៉ោង ៣៖៣០នាទីរសៀលនេះ នៅប្រទេសឥណ្ឌូនេស៊ី។

ដំណើរមកជួបគ្នាជាថ្មី នៅវគ្គដ៏សំខាន់នេះ ក្រោយកម្ពុជា រក្សាតំណែងលេខ២ ក្នុងពូល A ខណៈម្ចាស់ផ្ទះឥណ្ឌូនេស៊ី ឈរលេខ១ បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមជម្រើសជាតិហ្វីលីពីន ៣-១សិត (២៥-១៨, ២៥-១៧, ២៣-២៥ និង ២៥-១៩ពិន្ទុ) កាលពីម្សិលមិញ។

លទ្ធផលនេះ នាំឲ្យក្រុមបាល់ទះកម្ពុជា ត្រូវជួបក្រុមថៃ ដែលឈរលេខ១ ក្នុងពូល B គ្រាដែលឥណ្ឌូនេស៊ី ត្រូវជួបក្រុមលេខ២ វៀតណាម នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដូចកាលពីជើងទី១ នៃព្រឹត្តិការណ៍បាល់ទះប្រចាំតំបន់ដដែល នៅប្រទេសហ្វីលីពីន។

គួរដឹងថា កាលពីជើងទី១ កម្ពុជា បានយកឈ្នះក្រុមថៃ ៣-១សិត ខណៈឥណ្ឌូនេស៊ី បានយកឈ្នះវៀតណាម ៣-០សិត មុនជំនួបវគ្គផ្ដាច់ព្រ័ត្រកម្ពុជា បានយកឈ្នះក្រុមខ្លាំងឥណ្ឌូនេស៊ី ៣-២ ដើម្បីគ្រងជើងឯកពានរង្វាន់ SEA V.Cup ជាប្រវត្តិសាស្ដ្រតែម្ដង៕