* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសមូរដៃអាវជួយ SME, កែសម្រួលការផ្តល់សេវាចុះបញ្ជីឱ្យលឿនរហ័ស (Video inside)

25-07-2026 08:58

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសមូរដៃអាវជួយលើសហគ្រាសខ្នាតតូច និងមធ្យម (SME) បន្ថែមពីលើ​ការងារ​ព្រំដែន និងការបង្ក្រាបបទល្មើសបច្ចេកវិទ្យា។ មូរដៃអាវជួយលើ​សហ​គ្រាស​ខ្នាតតូច​ និងមធ្យម បន្ទាប់ពីសម្តេចមើលឃើញបញ្ហាប្រឈមជាច្រើន ជាពិសេសការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម នៅតែស្មុគស្មាញ មិន​លឿន​រហ័ស។

នៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះវីដេអូឃ្លីបមួយមានរយៈពេលប្រមាណជា១០នាទី។ វីដេ​អូ​នេះជាប្រសាសន៍របស់សម្តេចបានលើកឡើងក្នុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រីនា​ព្រឹក​ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦នេះ។ កិច្ចប្រជុំដែលមានការចូលរួមពីសហ​ការីជាថ្នាក់ដឹកនាំរាជរដ្ឋាភិបាលនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​ថ្លែងបង្ហាញពីភាពយឺតយ៉ាវក្នុងការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម ដែល​ជា​ការផ្ទុយពីឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការជំរុញការផលិតរបស់​សហគ្រាស​ខ្នាត​តូច និងមធ្យម ដើម្បីបង្កើតផលិតផលជារបស់ខ្មែរ។

សម្តេចមហាបវរធិបតី បានណែនាំថា ការចុះបញ្ជីសហគ្រាសខ្នាតតូច និង​មធ្យម​នេះ មិនត្រូវ​ឱ្យសហគ្រិន​សុំ​ច្បាប់​ក្រសួង ស្ថាប័នច្រើនកន្លែង​ដូចពី​មុនឡើយ។ ក្រសួង ស្ថាប័នពាក់​ព័ន្ធ​ត្រូវ​ធ្វើការជាមួយគ្នា ដើម្បីសម្រួល​នីតិវិធី​ទាំងអស់ជូនអ្នកស្នើសុំចុះបញ្ជី ហើយត្រូវការពារផលប្រយោជន៍របស់ពួកគេ តាមរយៈការប្រយុទ្ធប្រឆាំង​ផលិត​ផល​ក្លែងក្លាយឱ្យមានប្រសិទ្ធភាព។

សម្តេចមហាបវរធិបតី បានលើកឡើងថា មិនត្រូវឱ្យម្ចាស់សហគ្រាស ម្ចាស់​អាជីវកម្ម កាន់ឯកសារដើរច្រើនកន្លែងនោះទេ ត្រូវរៀបចំប្រព័ន្ធបច្ចេក​វិទ្យាចុះបញ្ជីកាន់ឯកសារទៅតែមួយកន្លែង ហើយឯកសាររត់ទៅគ្រប់ក្រសួង ស្ថាប័ន។

សម្តេចមហាបវរធិបតី បានបញ្ជាក់ថា សម្តេចនឹងតាមដានដោយផ្ទាល់​ ដើម្បី​ជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ៕