* ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ រិះគន់ន័រវែស ក្រោយនៅតែមិនឈ្នះពានរង្វាន់ណូបែលសន្តិភាព
* សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្ដល់ឱកាសមាសដល់លោក អ៊ុំ សំអាន បង្ហាញសមត្ថភាពជាអ្នកជំនាញព្រំដែនប្រកបដោយការទទួលខុសត្រូវ
* គ្រោះរញ្ជួយដីកម្រិត៧,៧រ៉ិចទ័រ វាយប្រហារប្រទេសប៉ាណាម៉ា បង្កការបំផ្លិចបំផ្លាញចំពោះអគារ និងហេដ្ឋារចនាសម្ព័ន្ធ
* វិមានក្រឹមឡាំង៖ លោក ពូទីន ប្រាប់លោក ត្រាំ តាមទូរស័ព្ទថា ការចរចាសន្តិភាពអ៊ុយក្រែន មិនទាន់អាចចាប់ផ្តើមឡើងវិញភ្លាមៗបានទេ ដោយសារទីក្រុងកៀវ
* អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា អញ្ជើញអមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត បំពេញទស្សនកិច្ចនៅអាស៊ែបៃហ្សង់, តួកគីយ៉េ, កាហ្សាក់ស្ថាន និងចូលរួមកិច្ចប្រជុំកំពូល CICA លើកទី៧
* សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងការងារនៅប្រទេសចំនួន៣ ព្រមទាំងចូលរួមកិច្ចប្រជុំកំពូល CICA
* ជំនួបមេដឹកនាំកំពូល៖ កម្ពុជា-វៀតណាម ឯកភាពបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យឈានដល់កម្រិតថ្មីមួយទៀត
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីជប់លៀងផ្លូវការជូន លោក ឡេ មិញហ៊ឹង នាយករដ្ឋមន្រ្តីវៀតណាម
* វិភាគអន្តរជាតិ៖ ដ្រូនបំពាក់ម៉ាស៊ីនយន្តហោះ៖ ពេជ្ឈឃាដថ្មីក្នុងសង្រ្គាមអ៊ុយក្រែន
* អាមេរិក ប្រកាសទណ្ឌកម្មលើតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ប៉ុន្មានម៉ោងក្រោយអតីតចៅក្រមស្ថាប័ននេះ ឈ្នះពានរង្វាន់ណូបែល
* ម៉ាឡេស៊ី ប្រកាសកញ្ចប់ថវិកាជាតិឆ្នាំ២០២៧ ជាង ១១២ ពាន់លានដុល្លារ ដើម្បីសម្រាលបន្ទុកជីវភាព និងរុញច្រានបច្ចេកវិទ្យា
* គណៈកម្មាធិការជាតិកាតព្វកិច្ចយោធា ប្រកាសពីកាលបរិច្ឆេទដាក់ពាក្យសុំបំពេញកាតព្វកិច្ចយោធា នឹងបន្តចាប់ពីថ្ងៃទី១០ រហូតដល់ថ្ងៃទី១៧ ខែតុលា
* សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ពីការធានាការពារបរិយាកាសវិនិយោគ និងប្រកាសធ្វើជាដៃគូជាមួយវិស័យឯកជននៅគ្រប់ដំណាក់កាល
* សម្តេចធិបតី ហ៊ុន ម៉ាណែត ជំរុញកម្ពុជា-វៀតណាម ចងក្រងកញ្ចប់ទេសចរណ៍រួមគ្នា ដើម្បីទាក់ទាញភ្ញៀវទេសចរពី «ទីផ្សារទីបី»
* កម្ពុជា-វៀតណាម ប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យដល់ ២០ប៊ីលានដុល្លារ ខណៈ ៩ខែឆ្នាំនេះទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានជាង៦,៦ប៊ីលានដុល្លារ
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត កំណត់ត្រឹមចុងកញ្ញាឆ្នាំ២០២៦ តម្រូវឱ្យក្រសួងស្ថាប័នដែលមានសេវាសាធារណៈពាក់ព័ន្ធ SME ត្រូវថ្ពក់ចូលថ្នាល CAM-DX ឱ្យរួចរាល់ និងប្រគល់ភារកិច្ចឱ្យលោក គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច រៀបចំធ្វើការងារនេះ (Video inside)

25-07-2026 11:27

(ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីជំរុញការបម្រើសេវាសាធារណៈ ជូនសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME) ឱ្យកាន់តែលឿនរហ័ស សម្តេចបានកំណត់យកត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦ខាងមុខនេះ តម្រូវឱ្យក្រសួងស្ថាប័​នណា ដែលមិនទាន់ភ្ជាប់សេវាឌីជីថលរបស់ខ្លួ​ន ចូលក្នុងថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (CAM-DX) ត្រូវថ្ពក់ចូលឱ្យរួចរាល់។

ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានប្រគល់ភារកិច្ចជូនលោក គង់ ម៉ារី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកទទួលខុសត្រូវរៀបចំការងានេះ ជាមួយក្រសួងស្ថាប័នពាក់ព័​ន្ធ ឱ្យបានលឿន។

នេះបើយោងតាមវីដេអូឃ្លីបមួយ មានរយៈពេលប្រមាណជា១០នាទី ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបង្ហោះនៅព្រឹកថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ ជាប្រសាសន៍របស់សម្តេច បានលើកឡើងក្នុងកិច្ច​ប្រជុំ​គណៈរដ្ឋមន្ត្រីនា​ព្រឹក​ថ្ងៃសុក្រ ទី២៤ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចនាយករដ្ឋមន្ត្រី បានប្រកាសមូរដៃអាវជួយលើ​សហ​គ្រាស​ខ្នាតតូច​ និងមធ្យម បន្ទាប់ពីសម្តេចមើលឃើញបញ្ហាប្រឈមជាច្រើន ជាពិសេសការចុះបញ្ជីសហគ្រាសខ្នាតតូច និងមធ្យម នៅតែស្មុគស្មាញ មិន​លឿន​រហ័ស។

សម្តេចសង្កត់ធ្ងន់ថា មិនត្រូវឱ្យម្ចាស់សហគ្រាស ម្ចាស់​អាជីវកម្ម កាន់ឯកសារដើរច្រើនកន្លែងនោះទេ ត្រូវរៀបចំប្រព័ន្ធបច្ចេក​វិទ្យាចុះបញ្ជីកាន់ឯកសារទៅតែមួយកន្លែង ហើយឯកសាររត់ទៅគ្រប់ក្រសួង ស្ថាប័ន។ សម្តេចនឹងតាមដានដោយផ្ទាល់​ ដើម្បី​ជំរុញឱ្យការងារនេះសម្រេចបានជោគជ័យ៕