* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណឡេង ប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សា ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ១២វត្ត នៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

25-07-2026 14:28

(កំពង់ឆ្នាំង)៖ លោកស្រីចរណាភិរ័ក្ខសិរីសិទ្ធា ទិត មាលា ញាណ ឡេង និងក្រុមគ្រួសារ រួមញាតិព្រះធម៌ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បាននាំយកទេយ្យទាន បច្ច័យ និងទៀនចំណាំព្រះវស្សា ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ១២វត្តក្នុង នៅក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង និងដោយមានការនិមន្តចូលរួមពីព្រះសិរីមង្គលមុនី​ ម៉ុច សៅលី ព្រះចៅអធិកាវត្តសម្តេច នន្ទ ង៉ែត សែនជ័យសត្ថារាម និងមានការចូលរួមពីព្រះសង្ឃ និងពុទ្ធបរិស័ទជាច្រើននាក់ទៀត។

ពិធីប្រគេនទេយ្យទាន និងទៀនចំណាំព្រះវស្សា បានរៀបចំឡើងនៅក្នុងវត្តចំបុីមាលារតនារាមនៅក្នុងឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដោយក្នុងនោះវត្តទាំង១២ ដែលទទួលបានរួមមាន៖ វត្តចំបុីមាលារតនារាម, វត្តសិរីតេជះ, វត្តកំពង់ត្រឡាចលើ, វត្តកំពង់ត្រឡាចក្រោម, វត្តជហ្វារជួន (សំព័រ), វត្តភ្នំគ្រង់, វត្តត្រពាំងខ្ចៅ, វត្តច័ន្ទសូរិយា (ក្រឡាញ់), វត្តត្រពាំងធម៍, វត្តលាជ, វត្តចំប៉ាបុប្ផារាម, វត្តអំពិលទឹក ដោយក្នុង ១វត្តៗ រួមមាន៖ អង្ករ ១បាវ ទឹកសុទ្ធ ២កេស ទឹកផ្លែឈើ ២កេស មី ២កេស ខ្ទឹមស ២គីឡូក្រាម ប៊ីចេង ១គីឡូក្រាម អំបិល ២គីឡូក្រាម ស្ករស ២គីឡូក្រាម ទឹកត្រី ២យួរ ទឹកសុីអុីវ ២យួរ តែ ១កញ្ចប់ ធូប ១ដុំ កាហ្វេ ២កញ្ចប់ ប្រេងឆា ១ដប ត្រីខ ២យួរ ទាន ១គូរ ស្លាដក ១ និងថវិកា ៥០ម៉ឺនរៀលផងដែរ។

ពិធីបុណ្យប្រគេនទៀនចំណាំព្រះវស្សា និងទេយ្យទាន បច្ច័យដល់ព្រះសង្ឃនាពេលនេះ ដើម្បីឧទ្ទិសកុសលជូនចំពោះលោក ញាណ ឡេង ព្រមទាំង មាតា បិតា ជីដូន ជីតា ញាតិការទាំងប្រាំពីរ សណ្តាន ដែលបានចែកឋានទៅហើយនោះ។

សូមបញ្ជាក់ដែរថា តាមទំនៀមទំលាប់ជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាម ក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ខែ ចាប់ពីថ្ងៃ១រោច ខែអាសាឍ តទៅ។ ពាក្យថា (វស្សា) ប្រែថា (ភ្លៀង ឬរដូវភ្លៀង) ដែលមានកំណត់រយៈពេល៣ខែ រាប់ពីថ្ងៃ ១រោច ខែអាសាឍ ដល់ថ្ងៃ១៥កើត ខែកត្តិក។

ក្នុងរយៈពេល ៣ខែនេះ នៅគ្រប់ព្រះវិហារទាំងឡាយ តែងរក្សាភ្លើងទៀនព្រះវស្សាធ្វើពីក្រមួនឲ្យឆេះជានិច្ច តែបច្ចុប្បន្ននេះដោយសាក្រមួនពុំសូវសំបូរគេនិយមគេប្រើប្រេងជំនួសវិញ។ ជួនកាលមានព្រះសង្ឃខ្លះ ពុំបានចូលព្រះវស្សា តាមកំណត់កាលវេលា ៣ខែ ដោយមានធុរៈអ្វីមួយ ឬដោយរោគាពាធិនោះ លោកអាចចូលបច្ឆិមិកវស្សាបាន គឺលោកចូលនៅថ្ងៃ១រោជ ខែស្រាពហើយត្រូវគិតវស្សាឲ្យគ្រប់៣ខែ ដូចព្រះសង្ឃ ដែលចូលមុនគឺត្រូវចេញវិញ នៅថ្ងៃ១រោជ ខែកត្តិក៕