* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ឱកាសទស្សនកិច្ចសិក្សានៅប្រទេសសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER របស់ក្រសួងអប់រំ យុវជន និងកីឡា

25-07-2026 14:32

(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបើកកម្មវិធី ME-NISTER ដ៏ពិសេសសម្រាប់សិស្សានុសិស្សកម្រិតមធ្យមសិក្សា ដែលចង់បង្ហាញសមត្ថភាព គំនិតច្នៃប្រឌិត និងស្នាដៃប្រកបដោយភាពច្នៃប្រឌិត ក្នុងការប្រកួតប្រជែងជាក្រុម ដើម្បីស្វែងរកក្រុមឈ្នះឆ្នើមទាំង ២០ក្រុម ដើម្បីទទួលបានការឧបត្ថម្ភក្នុងការផលិតវត្ថុគម្រូ(Prototype) និងស្វែងរកក្រុមជ័យលាភីមួយក្រុម ដែលនឹងទទួលបានឱកាសទៅសិក្សា និងទស្សនកិច្ចផ្លាស់ប្តូរវប្បធម៌ (Culture Exchange) នៅប្រទេសសិង្ហបុរី រយៈពេល ៣ថ្ងៃ ២យប់ ដោយឥតគិតថ្លៃ។

ME-NISTER STEM Innovation Showcase 2026 គឺជាកម្មវិធីដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអប់រំពីចម្ងាយ និងឌីជីថល (Center for Digital and Distance Education - CDDE) នៃក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងលើកកម្ពស់ការអប់រំ STEM ជំរុញការច្នៃប្រឌិត និងផ្តល់ឱកាសឱ្យសិស្សានុសិស្សអភិវឌ្ឍគំនិតឱ្យក្លាយជាដំណោះស្រាយជាក់ស្តែងដែលមានផលប៉ះពាល់វិជ្ជមានដល់សង្គម។

ដំណើរការកម្មវិធីរួមមាន (១) ចុះឈ្មោះជាក្រុម (៣នាក់ និងគ្រូដឹកនាំ ១រូប), (២) ជ្រើសរើសបញ្ហាជាក់ស្តែង និងស្នើដំណោះស្រាយតាម STEM (៣) រៀបចំ Poster និងវីដេអូណែនាំគម្រោង សម្រាប់ការជ្រើសរើសជុំដំបូងតាមរយៈតំណភ្ជាប់៖ https://docs.google.com/forms/d/e/1FAIpQLSeRiAwLTqzP24So_SF32DUdTlTNQ4DlwJsMueFasFKKvkh7iQ/viewform (៤) ក្រុមដែលជាប់ជម្រើស នឹងទទួលបានការឧបត្ថម្ភដើម្បីអភិវឌ្ឍ Prototype និងទទួលការបណ្តុះបណ្តាល (Coaching) (៥) ក្រុមកំពូលទាំង២០ (Elite 20) នឹងត្រូវតាំងបង្ហាញ Prototype និងធ្វើបទបង្ហាញ (Pitch) ផ្ទាល់ជូនថ្នាក់ដឹកនាំក្រសួងអប់រំ។

កាលបរិច្ឆេទសំខាន់ៗ៖ ពន្យារពេលចុះឈ្មោះចូលរួម រហូតដល់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ និងប្រកាសបញ្ជីក្រុមដែលត្រូវបានជ្រើសរើស៖ ថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៦ ៕

តំណភ្ជាប់សំខាន់ៗ៖ តំណភ្ជាប់សម្រាប់ចុះឈ្មោះ៖
https://docs.google.com/forms/d/e1FAIpQLSeRiAwLTqzP24So_SF32DUdTlTNQ4DlwJsMueFasFKKvkh7iQ/viewform