* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

លោក ឡុង សេង និងលោក គង់ ចាន់ថន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យទាននៅវត្តព្រៃឆ្លាក់ ក្រុងស្វាយរៀង

25-07-2026 14:58

(ស្វាយរៀង)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ឡុង សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានសង្កាត់ព្រៃឆ្លាក់ រួមជាមួយលោក គង់ ចាន់ថន ប្រធានមន្ទីរមុខងារសាធារណៈ និងជាប្រធានក្រុមការងារគណបក្សចុះជួយសង្កាត់ព្រៃឆ្លាក់ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ដល់ព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។

ពិធីដ៏មានអត្ថន័យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោក លោកស្រីអនុប្រធានក្រុមការងារ លោក លោកស្រីសមាជិកក្រុមការងារ លោក លោកស្រីក្រុមប្រឹក្សាសង្កាត់ លោក លោកស្រីថ្នាក់ដឹកនាំភូមិ និងលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ផងដែរ។

ក្នុងឱកាសនោះ លោក ឡុង សេង និងក្រុមការងារ រួមជាមួយសប្បុរសជននានា បានប្រគេននូវសម្ភារៈ និងថវិកាមួយចំនួនធំ រួមមាន៖ អង្ករ ១០០គីឡូក្រាម មី២កេស ទឹកបរិសុទ្ធ២កេស ទឹកផ្លែឈើ២កេស ទឹកក្រូច២កេស ទឹកត្រី២យួរ ទឹកស៊ីអ៉ីវ២យួរ ប្រេងឆា១ដបធំ ត្រីខ២យួរ ទៀន២គីឡូក្រាម ស្ករស៥គីឡូក្រាម ប៊ីចេង២គីឡូក្រាម ថ្នាំពេទ្យ៦០កំប៉ុង និងសម្ភារៈមួយចំនួនធំផ្សេងទៀត។

ក្រៅពីសម្ភារៈ ថវិកាសរុបចំនួន ២.៥០០.០០០រៀល និង ៩០០ដុល្លារអាមេរិក ក៏ត្រូវបានប្រគេន និងឧបត្ថម្ភផងដែរ។ ក្នុងនោះថវិកាចំនួន ១.០០០.០០០រៀល សម្រាប់កសាងវត្ត ប្រគេនព្រះសង្ឃ ២អង្គ ចំនួន ៣០០.០០០រៀល ជូនតា យាយជី និងសិស្ស និស្សិត ចំនួន ២០០.០០០រៀល និងជូនកងកម្លាំង និងប្រជាការពារ ចំនួន ១០០.០០០រៀល។

ថវិកាទាំងនេះ គឺជាការចូលរួមចំណែកដ៏ថ្លៃថ្លាពីលោក ឡុង សេង ចំនួន ១.២០០.០០០រៀល និង ៩០០ដុល្លារអាមេរិក រួមជាមួយថវិកាលោក គង់ ចាន់ថន ចំនួន ៥៤០.០០០រៀល។

កាយវិការសប្បុរសធម៌នេះ បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំចំពោះវិស័យព្រះពុទ្ធសាសនា និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕