* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

បណ្ឌិត កៅ ថាច​៖ អនាគតដ៏ល្អផូផង់របស់សិស្សានុសិស្ស​ ត្រូវតែងនិពន្ធដោយដៃខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ

25-07-2026 15:12

(កណ្តាល)៖ លោកបណ្ឌិត កៅ ថាច សមាជិកគណកម្មាធិការកណ្តាល​ និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកខ្សាច់កណ្តាល ទទួលបន្ទុកជាប្រធានចលនាយុវជនស្រុក បានថ្លែងថា អនាគតរបស់ក្មួយសិស្សានុសិស្ស​ ត្រូវបានសរសេរដោយខ្លួនឯងផ្ទាល់ មិនមែនអ្នកក្រៅទេ ព្រោះអ្នកដទៃបានត្រឹមតែលើកទឹកចិត្ត និងរង់ចាំសេចក្តីសង្ឃឹម។

ពិធីសំណេះសំណាលប្រកបដោយដំបូន្មាន​ល្អ និងការលើកទឹកចិត្តនេះ ត្រូវបានប្រារព្ធឡើងនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ដោយមានការអញ្ជើញ ចូលរួមពីលោក ប៉ិច សានី ព្រមទាំងសហការី និងលោក ចេង ឌីណា ជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនស្រុកខ្សាច់កណ្តាល រួមទាំងលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសរុបចំនួន១ ០៦៨នាក់ នាព្រឹកថ្ងៃសៅរិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦។

ជាកិច្ចចាប់ផ្តើនៃពិធីសំណះសំណាលដ៏ស្រស់ស្រាយនេះ​​​ លោកបណ្ឌិតបានប្រាប់បេក្ខជនត្រៀមប្រឡងទាំងអស់ ឱ្យទុកវេលាខ្លះមុនចូលដល់ថ្ងៃប្រឡង​ដើម្បីថែរក្សាសុខភាព​ និងពង្រឹងស្មារតីកុំឱ្យភ័យខ្លាច​ ព្រមទាំងសាកល្បងធ្វើតេស្តភាពឆ្លាតវៃ​​ និងសេចក្តីក្លាហានរបស់ប្អូនៗ​ ក្មួយៗ​ ជាសិស្សានុសិស្យ​ របស់វិទ្យាល័យទាំងបី​។

ក្នុងវេលាដ៏រីករាយនេះ មានសិស្សស្ត្រីម្នាក់មកពីវិទ្យាល័យពុកឫស្សី​ បានឡើងឆ្លើយសំណួររបស់លោកបណ្ឌិតថា​ ដើម្បីប្រឡងឱ្យជាប់ និងនិទ្ទេសល្អនាពេលខាងមុខដ៏ខ្លីនេះ​ គឺត្រូវរៀននិងរំលឹកមេរៀនឱ្យបាន​ជាប់លាប់ គេងឱ្យបានច្រើន ហើយអត់ភ័យ​​ ដោយសារជឿជាក់លើខ្លួនឯង។​ ចំណែកសិស្សស្ត្រីម្នាក់ទៀត​ មកពីវិទ្យាល័យ ហ៊ុន សែន រ៉ូតា បានឆ្លើយយ៉ាងក្លាហានថា មុនដល់ថ្ងៃប្រឡង​ ត្រូវហូបបាយឱ្យឆ្អែត និងខិតខំរៀនឱ្យអស់ពីសមត្ថភាព។ គេងឱ្យបានគ្រប់គ្រាន់​ ហូបឱ្យបានគ្រប់គ្រាន់។

ជាការពន្យល់បន្ថែមចំពោះប្រសាសន៍ណែនាំឱ្យខិតខំរៀនសូត្រ ប្រឹងរំឭកមេរៀន ព្យាយាមមើលវិញ្ញាសារប្រឡងនាឆ្នាំកន្លងមក លោកបណ្ឌិត កៅ ថាច​ បានបង្ហាត់ពីវិធីបំបាត់សេចក្តីភ័យខ្លាច ដោយយកឱវាទទូន្មាន និងវិធីសមាធិអប់រំចិត្តរបស់ព្រះសម្មាសាម្ពុទ្ធ គឺការប្រើប្រាស់របៀបដកដង្ហើមចូល​ និងដកដង្ហើមចេញវែងៗ ដើម្បីធ្វើឱ្យរាងកាយធូរស្រាលពីសេចក្តីភ័យខ្លាចទាំងពួង។

មានប្រសាសន៍សំណេះសំណាលបន្ត លោកបណ្ឌិតបានក្រើនរំឭកម្តងហើយម្តងទៀតដល់សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យ​ ហ៊ុន សែន រ៉ូតា, វិទ្យាល័យពុកឫស្សី និងវិទ្យាល័យខ្សាច់កណ្តាល ឱ្យខិតខំរៀនសូត្រ និងត្រៀមខ្លួនប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុទិយភូមិ នាថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ​ដែលនឹងឈានមកដល់ក្នុងរយៈពេល១៥ថ្ងៃទៀត។

លោកបណ្ឌិត កៅ ថាច បានប្រាប់សិស្សជាបេក្ខជនប្រឡងថា ក្នុងរយៈពេល១៥ថ្ងៃខាងមុខនេះ ប្អូនៗ​​ក្មួយៗ​ត្រូវលៃលកពេលវេលាឱ្យបានគ្រប់គ្រាន់សម្រាប់រំឭកមេរៀនឡើងវិញ និងថែរក្សាសុខភាពឱ្យបានល្អ ដើម្បីទទួលបានជោគជ័យក្នុងការប្រឡង ជាពិសេសត្រូវប្រឡងឱ្យជាប់និទ្ទេស A ដែលជាកម្រិតល្អបំផុតសម្រាប់អ្នកសិក្សា។

លោកបណ្ឌិតប្រតិភូ បានបន្ថែមទៀតថា ការប្រឡងមិនមែនជារឿង ដែលសិស្សានុសិស្សត្រូវភ័យព្រួយនោះទេ ប៉ុន្តែវាជាឱកាសសម្រាប់សរសេរអនាគតជីវិតរបស់ប្អូន ឱ្យក្លាយជាអ្នកមានចំណេះដឹងជ្រៅជ្រះ និងជាធនធានមនុស្សដ៏ល្អរបស់ប្រទេសជាតិ។

លោកបណ្ឌិត កៅ ថាច បានណែនាំថា ការប្រឡងមិនមែនត្រឹមតែជាការសាកល្បងចំណេះដឹង ដែលធ្លាប់សិក្សាកន្លងមកនោះទេ វាគឺជារបត់ជីវិតរបស់ប្អូនៗ ក្មួយៗ ដែលត្រូវការសិក្សាយកជំនាញ និងបន្តទៅថ្នាក់សាកលវិទ្យាល័យ។

សូមរំឭកផងដែរថា កាលព្រឹកថ្ងៃអាទិត្យ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ក៏ធ្លាប់បានអញ្ជើញសំណេះសំណាលលោកគ្រូអ្នកគ្រូ សិស្សានុសិស្សថ្នាក់ទី១២ នៃវិទ្យាល័យទាំងបីផងដែរ រួមទាំងសិស្សប្រឡេងជាប់និទ្ទេស A ចំនួន២៣នាក់ ដែលសរុបទាំងអស់ប្រមាណជាង​១ ០០០នាក់។

លោកបណ្ឌិតប្រតិភូ​ បានលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់នាពេលនោះថា «ការសិក្សា គឺជាការផ្តល់អំណាចដល់ខ្លួនឯង» ដូច្នេះត្រូវមានសេចក្តីស្រលាញ់ និងឱ្យតម្លៃខ្ពស់លើការសិក្សា ទើបមានអនាគតដ៏ត្រចះត្រចង់។

មិនតែប៉ុណ្ណោះ លោកបណ្ឌិត​ក៏បានប្រសាសន៍បន្ថែមថា​ «គ្មាននរណាម្នាក់កើត​មកវេចសម្ពាយចណេះដឹងមកជាមួយទេ​ ពោលគឺចំណេះដឹងកើតមានដោយការខិតខំរៀនសូត្រ​ និងសន្សំបន្តិចម្តងៗក្នុងរយៈពេលយូរ»​ ហើយក៏បានចែករំលែកនូវបទពិសោធន៍នៃការរៀនសូត្រ ក៏ដូចជាគន្លឹះនៃការសម្រេចបាននូវវិជ្ជាជីវៈ​ ដែលខ្លួនស្រលាញ់ពេញចិត្ត។

លោកបណ្ឌិតប្រតិភូ​ ក៏បានណែនាំនូវវិធីសាស្រ្តសិក្សាមួយចំនួន ដល់ប្អូនៗសិស្សានុសិស្ស​ ដែលមានដូចជា៖ ត្រូវប្រឹងប្រែងរៀនសូត្រឱ្យបានខ្លាំង លះបង់ពេលវេលាកម្សាន្តខ្លះ ហើយងាកមកពង្រឹងលើការសិក្សា «ការសិក្សា គឺជាដំណើរការដ៏វែងឆ្ងាយ និងប្រកបដោយការឈឺចាប់" ​(Study is long term process and painful) ហេតុដូច្នេះសិស្សានុសិស្សត្រូវមានភាពអំណត់អត់ធន់ខ្ពស់ (Patience) ការលះបង់​ខ្ពស់ (Sacrifice) ត្រូវមានភាពក្លាហានក្នុងការសិក្សា ហ៊ានសួរលោកគ្រូអ្នកគ្រូនូវអ្វី ដែលខ្លួនមានភាពស្រពិចស្រពិល ដូចសុភាសិតខ្មែរបាន លើកឡើងថា «ចង់ចេះឱ្យសម្លាប់អាចារ្យ ចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់» និងចុងក្រោយផ្តាំផ្ញើថា​ ត្រូវ៖ (១)​ ជឿជាក់លើខ្លួនឯង ​(Believe in yourself), (២)​ រៀនឱ្យខ្លាំងជាប់ជារាងរាល់ថ្ងៃ (Study hard everyday) និង(៣)​កុំបោះបង់ការសិក្សា ​(Never give up) ហើយសិក្សាដោយអនុវត្តតាមពុទ្ធោវាទរបស់ព្រះសមាសាមពុទ្ធនៃយើងគឺ​ សុ.ចិ.បុ.លិ. ដែលជាអភិក្រមបួន​ សម្រាប់អ្នករៀនបានសេចក្ដីថា «អ្នករៀនត្រូវប្រកបដោយអង្គបួន គឺ សុត =​ ស្ដាប់, ចិន្ត =​ គិត, បុច្ឆ​ = សួរ,​ និងលិខ = កត់ត្រាទុក ទើបអាចក្លាយជាអ្នកចេះគ្រប់គ្រាន់បាន»។

លោកបណ្ឌិតបានបន្យល់បន្ថែមទៀតថា អនាគតរបស់សិស្សានុសិស្ស “The Future of Students​ is written by themselves ” ត្រូវបានសរសេរដោយសិស្សផ្ទាល់ដៃ​​
ដើម្បីផ្តល់តម្លៃដល់ខ្លួនឯង​ និងផ្តល់សេចក្តីសង្ឃឹម។ សិស្សត្រូវតបស្នងដឹងគុណដល់លោកគ្រូ អ្នកគ្រូ​ និងឪពុកម្តាយ ដែលបានវិនិយោគទាំងញើសឈាម ពេលវេលា​ និងធនធាន ដើម្បីឱ្យក្មួយៗសិស្សានុសិស្សមានអនាគតល្អតាមរយៈការខិតខំប្រលងឲ្យជាប់​ និងបាននិទ្ទេសA។

លើសពីនេះ លោកបណ្ឌិត​ បានសង្កត់ធ្ងន់ថា ​សិស្សានុសិស្ស​ គឺជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល​ ដែលចាត់ទុកថា យុវជនល្អ គឺជាអ្នកបន្តវេនដ៏ល្អសម្រាប់ការពារ​ និងអភិវឌ្ឍប្រទេសជាតិ។

ការខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ផ្តល់ឱ្យក្មួយៗ​ ទី១ មានសិទ្ធិសេរីភាពក្នុងការជ្រើសរើសការងារ ឬវិជ្ជាជីវៈ ដែលប្អូនចង់ធ្វើ​ (Freedom to choose career)។ ទី២ មានសមត្ថភាពអាចជួយអ្នកដទៃបាន​ (Ability to help others) និងទី៣ ផ្តល់ឱ្យក្មួយៗរស់នៅប្រកបដោយឥស្សរភាព​ និងជឿជាក់លើខ្លួនឯង ​(Living with dignity and confidence)។ អ្វីដែលមិនភ្លេច ឯកឧត្តមបណ្ឌិតប្រតិភូ​ ក៏បានកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ដែលជាម៉ាស៊ីនដ៏អស្ចារ្យក្នុងការផ្ទេរចំណេះដឹង ជំនាញក្នុងការកសាង​ មូលធនមនុស្សដ៏មានគុណភាព និងជំរុញធ្វើយ៉ាងណាបង្កើននូវចំនួនសិស្សនិទ្ទេសA ឱ្យបានច្រើនសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦នេះ។

ដើម្បីជាការលើកទឹកចិត្ត និងថ្លែងអំណគុណដល់ការខិតខំប្រឹងប្រែងរៀនសូត្រ និងការបង្រៀន លោកបណ្ឌិត កៅ ថាច ក៏បានផ្តល់ប្រាក់ឧបត្ថម្ភដល់សិស្សានុសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ លោកនាយកទាំងបីវិទ្យាល័យផងដែរ។ មិនតែប៉ុណ្ណោះ លោកបណ្ឌិត បានសន្យាផ្តល់រង្វាន់ជាកុំព្យូទ័រយួរដៃមួយគ្រឿងម្នាក់ដល់សិស្សទាំងឡាយណា ដែលប្រឡងជាប់និទ្ទេស A នាពេលដ៏ខ្លីខាងមុខដ៏ខ្លីនេះ។

ជាចុងបញ្ចប់ លោកបណ្ឌិត កៅ ថាច ក៏បានពាំនាំថវិកា​មួយចំនួន​ និងបណ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈពង្រឹងមូលដ្ឋានក្រុងអរិយក្សត្រ ស្រុកខ្សាច់កណ្តាល ស្រុកមុខកំពូល ស្រុកកៀនស្វាយ ស្រុកល្វាឯម និងស្រុកពញាឮ​ ខេត្តកណ្តាលផងដែរ៕