* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ធុរជនចិនចាប់អារម្មណ៍ចង់បើករោងចក្រលើវិស័យកសិកម្ម និងស្នើរាជរដ្ឋាភិបាលជួយគាំទ្រការវិនិយោគរបស់ពួកគេនៅកម្ពុជា (Video inside)

25-07-2026 15:17

(ភ្នំពេញ)៖ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគចិន បានឲ្យដឹងថា មានគណៈប្រតិភូរបស់លោកបានចាប់អារម្មណ៍ ក្នុងការបើករោងចក្រលើវិស័យកសិកម្មនៅកម្ពុជា បន្ទាប់ពីបានទស្សនកិច្ចសិក្សាឈ្វេងយល់រួចហើយ។

លោកបានឲ្យដឹងបែបនេះ ក្នុងឱកាសធុរជនចិនជាច្រើនរូប បានទស្សនកិច្ចសិក្សា នៅកសិដ្ឋាន DP នៅខេត្តកំពង់ឆ្នាំង (DP Machas Chamka) ដើម្បីឈ្វេងយល់ពីឱកាសវិនិយោគ ដឹកនាំដោយអ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តនជនកម្ពុជា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

សម្រាប់លោក ឈី ហ្វាង ក្រោយទស្សនកិច្ចនៅកម្ពុជា ពោលនៅកសិដ្ឋាននេះ ធ្វើឲ្យលោកមើលឃើញពីស្ថិរភាពនយោបាយ សន្តិសុខសង្គម និងឱកាសវិនិយោគយ៉ាងពិតប្រាកដដែលមាន។ ស្ថិរភាពនយោបាយ សន្តិសុខសង្គម និងឱកាសវិនិយោគ ដែលគណៈប្រតិភូបានឃើញផ្ទាល់នៅកម្ពុជានោះ បានខុសពីអ្វីដែលមានបង្ហាញនៅលើអនឡាញ ពោលគឺគណៈប្រតិភូខ្លះក៏បានទុកចិត្ត និងចាប់ផ្តើមដាក់ទុនវិនិយោគលើការផលិតសាប៊ូ និងចង់បើករោងចក្រផងដែរ។

លោក ឈី ហ្វាង បានបញ្ជាក់យ៉ាងដូច្នេះ «អ្នកវិនិយោគផ្សេងទៀតគាត់ចង់ធ្វើរោងចក្រនៅទីនេះ និងស្នើសុំសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីយកអតីតយុទ្ធជន និងនិវត្តជន ចូលធ្វើការនៅក្នុងរោងចក្រគាត់។ សំខាន់បំផុត គាត់ចង់ឲ្យរាជរដ្ឋាភិបាល គាំទ្រទាក់ទាងនឹងការវិនិយោគរបស់គាត់ ដូចជាច្បាប់វិនិយោគមានហើយ បន្ទាប់មកតើពេលគាត់នាំចូលមានការអនុគ្រោះអ្វីខ្លះ»

សូមជម្រាបថា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈី ហ្វាង (Qi Fang) សមាជិកក្រុមប្រឹក្សានៃសមាគម ជីហ្វា (GIFA) និងជាប្រធានគណៈប្រតិភូសម្រាប់ក្រុមអ្នកវិនិយោគ បានដឹកនាំសហគ្រិនឆ្នើមៗ ចំនួន ៧៤នាក់ មាន ៦០ក្រុមហ៊ុន ទស្សនកិច្ចនៅកម្ពុជា ដែលមកពីតំបន់ជាច្រើនដូចជា ក្វាងស៊ី, ក្វាងទុង, ស៊ីឈួន, ហ្វូចៀន, ប៉េកាំង, ឆុងឈីង និងហុងកុង ដោយគ្របដណ្តប់លើវិស័យជាច្រើនរួមមានថាមពល និងថាមពលកកើតឡើងវិញ, យានយន្តថាមពលថ្មី និងការផលិតយានយន្ត, កសិកម្ម និងការកែច្នៃផលិតផលកសិកម្ម, សុខភាព និងបច្ចេកវិទ្យាវេជ្ជសាស្ត្រ, បញ្ញាសិប្បនិម្មិត (AI) និងបច្ចេកវិទ្យាឌីជីថល, ការផលិតបែបឧស្សាហកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការប្លង់ និងការរចនាស្ថាបត្យកម្ម, ពាណិជ្ជកម្មអេឡិចត្រូនិកឆ្លងដែន (E-commerce), ឡូជីស្ទីកទំនើប និងខ្សែច្រវ៉ាក់ផ្គត់ផ្គង់, ឧស្សាហកម្មទេសចរណ៍ និងសណ្ឋាគារ, សេវាកម្មហិរញ្ញវត្ថុ និងវិជ្ជាជីវៈផ្សេងៗទៀត៕