ពលរដ្ឋក្នុងឃុំច្រណូក ស្រុកកំពង់លែង បង្ហាញការសាទរ និងរីករាយឥតឧបមាក្រោយទទួលបានផ្លូវបេតុងប្រវែង ២គីឡូម៉ែត្រ ជាអំណោយរបស់លោកអភិបាលខេត្តកំពង់ឆ្នាំង
25-07-2026 15:39
(កំពង់ឆ្នាំង)៖ ពលរដ្ឋក្នុងឃុំច្រណូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានបង្ហាញនូវក្តីរីករាយយ៉ាងក្រៃលែង បន្ទាប់ពីទទួលបានផ្លូវបេតុងថ្មីមួយខ្សែដែលជាអំណោយរបស់លោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ជាកាដូផ្ដល់ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃនិងកាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូនទំនិញនិងកសិផលផ្សេងៗ។
ពលរដ្ឋក្នុងឃុំច្រណូក បានបញ្ជាក់ថា សមិទ្ធផលផ្លូវបេតុងថ្មីមួយខ្សែនេះ ដែរបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរួមមាន៖ ជួយសម្រួលដល់ការធ្វើដំណើរ ធ្វើឱ្យការធ្វើដំណើរប្រចាំ ថ្ងៃរបស់ប្រជាពលរដ្ឋមានភាពងាយស្រួលនិងឆាប់រហ័ស។ កាត់បន្ថយការលំបាកក្នុងការដឹកជញ្ជូន ជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ កសិផល និងផលិតផលផ្សេងៗទៅកាន់ទីផ្សារ។ លើកកម្ពស់គុណភាពជីវិត ធ្វើឱ្យជីវភាពរស់នៅរបស់ប្រ ជាពលរដ្ឋកាន់តែប្រសើរឡើង និងរួមចំណែកដល់ការអភិ វឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។
សរុបមកផ្លូវបេតុងនេះមិនត្រឹមតែជួយសម្រួលដល់ការរស់ នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ថែមទាំងជាកត្តាជំរុញដ៏សំខាន់ស ម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋានទៀតផង។
ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានចុះមូលដ្ឋានស្រុកកំពង់លែង នៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០ ២៦នេះ បានឲ្យដឹងថា ផ្លូវបេតុង ១ខ្សែមានប្រវែង ២០០០ម៉ែត្រ ជាអំណោយរបស់លោក ស៊ុន សុវ ណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ស្ថាបនាឡើងសម្រាប់បម្រើដល់ការធ្វើដំណើរនិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋក្នុងឃុំច្រណូក ស្រុកកំពង់លែង។ ផ្លូវនេះគឺបានកសាងនៅក្នុងភូមិចំនួន៣ ក្នុងឃុំច្រណូក ស្រុកកំពង់លែង ក្នុងនោះមានភូមិកង្កែប, ភូមិធ្លក, និងភូមិកណ្ដាល,។ ផ្លូវប្រវែង២ ០០០ម៉ែត្រនេះផងដែរ បច្ចុប្បន្នកំពុងដំណើរការចាក់បេតុ ង នឹងត្រូវស្ថាបនាឲ្យរួចរាល់រយៈពេល១៥ថ្ងៃគឺចាប់ពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២៦នេះទៅ។
ក្រុមការងារខាងលើនេះ បានបញ្ជាក់ឲ្យដឹងទៀតថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ខេត្តកំពង់ឆ្នាំង គឺនឹងបន្តធ្វើនៅគ្រប់មូលដ្ឋានដែលកំពុងត្រូវការជាចាំបាច់។ដោយ ឡែកសម្រាប់ឆ្នាំ២០២៦នេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បា នចាប់ផ្ដើមអនុវត្តគម្រោងជួសជុលនិងស្ថាបនាហេដ្ឋារច នាសម្ព័ន្ធនៅក្នុងក្រុងកំពង់ឆ្នាំង និងនៅតាមបណ្ដាមូលដ្ឋាននានា ជាច្រើនទៀត នៅទូទាំងខេត្តកំពង់ឆ្នាំងផងដែរ។
ចំពោះកិច្ចប្រឹងប្រែងក្នុងការអភិវឌ្ឍន៍ ទៅលើហេដ្ឋារចនាសម្ព័ន្ធក៏ដូចជា វិស័យនានារដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏ដូចជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់លោកបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ជាប្រធានក្រុមការងារ គឺបានប្តេជ្ញាបន្តបម្រើសេវាសាធារណៈ និងបន្តការអភិវឌ្ឍន៍ខេត្តនេះ ឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងអាណត្តិទី៧នេះ៕



















