* Fresh Exclusive: ពីសកម្មភាព «ប្លន់ប្រាសាទខ្មែរ» ដល់ការយកវត្ថុបុរាណ៖ តើច្បាប់ជាតិរបស់ថៃ អាចកំណត់អធិបតេយ្យភាពលើទឹកដីខ្មែរបានដែរឬទេ? 
* មេ CMAC កម្ពុជា ប្រាប់មន្ត្រីក្រសួងការបរទេសអាមេរិក អំពីផលប៉ះពាល់បង្កឡើងដោយគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះ ដែលយោធាថៃបានបាញ់លើទឹកដីកម្ពុជា
* កម្ពុជាសហការជាមួយសហរដ្ឋអាមេរិក បង្ក្រាបការជួញដូរថ្នាំញៀនឆ្លងដែនជិត ១ តោន នៅខេត្តកោះកុង
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជួបពិភាក្សាការងារជាមួយ ប្រធានក្រុមប្រឹក្សាប្រឹក្សាយោបល់សិក្សាធិការ នៃវិទ្យាស្ថានសិក្សាអន្តរជាតិនៃក្រុងស៊ាងហៃ
* ទឹកចិត្ដអ្នកម្ដាយ! សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ចាត់តំណាងនាំយកអំណោយ និងនិមន្ដសម្ដេចព្រះឧត្ដមវង្សា បណ្ឌិត គូ សុភាព សម្ដែងធម៌ទេសនាបំភ្លឺផ្លូវចិត្ដ ដល់ជនមានពិការភាពនៃសមាគមតន្ដ្រីសំនៀងជនពិការ
* សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយ ព្រះមហាក្សត្រនៃកម្ពុជា នៅក្នុងឱកាសនៃព្រះរាជពិធី ដ៏មហានក្ខត្តឫក្សឧត្តុង្គឧត្តម នៃព្រះរាជពិធីគ្រងព្រះបរមសិរីរាជសម្បត្តិ
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង មិនមែនជាការរារាំងការធ្វើធុរកិច្ចទេ តែវាជាការកសាងទីផ្សារដែលអាចទុកចិត្តបាន មានព្រំដែនច្បាស់លាស់ មានក្រមសីលធម៌ និងគោរពច្បាប់
* អត្ថបទសំខាន់ៗរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសសម្ដេចបានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិន្ទេស A នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦រួមមាន
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចោទសួរក្រុមប្រឆាំងក្រៅប្រទេស៖ ហេតុអ្វីស្ងាត់ជ្រាបដូចចោរលួចសេះ ពេលព័ត៌មានថៃទម្លាយថាពលរដ្ឋថៃ ៦៦គ្រួសារ បាត់បង់ការចូលមកធ្វើចម្ការលើដីខ្មែរ ១៣៨ហិកតា?
* រដ្ឋាភិបាលកម្ពុជា ពិចារណាបន្ថែមម៉ោងសិក្សាសម្រាប់សាលារដ្ឋពី ៤ម៉ោង ទៅ៦ម៉ោងក្នុងមួយថ្ងៃ ដើម្បីធានាប្រសិទ្ធភាពការអប់រំ, អក្សរសាស្ត្រខ្មែរ និងគណិតវិទ្យា ជាមុខវិជ្ជាអាទិភាព
* ការវាយតម្លៃរបស់មន្ទីរបញ្ចកោណ៖ សហរដ្ឋអាមេរិកចំណាយអស់ ៤៧ពាន់លានដុល្លារក្នុងសង្រ្គាមជាមួយអ៉ីរ៉ង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំផ្ញើដល់សិស្សទើបជាប់បាក់ឌុប ត្រូវគិតលើរឿង៣ រួមមាន៖ សុខភាព ចំណេះដឹងបំណិន និងការងារ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់ដំបូន្មានដល់សិស្សឱ្យជ្រើសរើសជំនាញសិក្សាមួយដែលមានភាពច្បាស់លាស់ កុំរៀនបានមួយឆ្នាំពីរ ក៏បោះបង់។ ជំនាញអ្វីក៏សំខាន់ដែរ តែត្រូវច្បាស់។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រំលឹកពីការលួចស្តាប់ឮការផ្តាំផ្ញើរបស់សម្តេចតេជោ ឱ្យគេជួយមើលថែ បើសម្តេចមានគ្រោះថ្នាក់ដល់ជីវិត។ សម្តេចបានរំលឹកថា ពេលនោះអាយុ ១២ឆ្នាំ អ្វីដែលគិតនោះ តើត្រូវរស់បែបណា បើអត់ពីឪពុកម្តាយ?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សាលារៀនរបស់រដ្ឋមានតែស្តង់ដារគុណភាពតែមួយ និងមានគំរូតែមួយ ទាំងនៅរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត។ បើតាមសម្តេចមនាយករដ្ឋមន្ត្រី សម្តេចបានបែងចែកការសាងសង់អគារសិក្សាជា៣កម្រិត។
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង លើកឡើងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញឱ្យភ្នំខ្នងផ្សារ ក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ពេញនិយម និងលើកកម្ពស់ជីវភាពប្រជាសហគមន៍ (Video inside)

25-07-2026 16:04

(កំពង់ស្ពឺ)៖ លោក ហ៊ុន សៅ ប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (តំបន់ទេសចរណ៍ខ្នងផ្សារ) បានលើកឡើងថា ការអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ និងតំបន់ការពារធម្មជាតិរលាក់កងជើង បាននិងកំពុងប្រែក្លាយតំបន់នេះឱ្យក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ ខណៈហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មទេសចរណ៍ត្រូវបានរៀបចំកាន់តែមានស្តង់ដារ ដែលមិនត្រឹមតែបង្កើនចំនួនភ្ញៀវទេសចរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ផងដែរ។

ប្រធានសហគមន៍ទេសចរណ៍ បានឱ្យដឹងថា កន្លងមក សហគមន៍គ្រាន់តែមានតូបតូចៗបែបសហគមន៍សម្រាប់បម្រើភ្ញៀវប៉ុណ្ណោះ។ ប៉ុន្តែបច្ចុប្បន្ន ដោយសារការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានធ្វើឱ្យតំបន់នេះមានកន្លែងទទួលភ្ញៀវ កន្លែងបរិភោគអាហារ ចំណតយានយន្ត និងសេវាកម្មផ្សេងៗដែលមានសណ្តាប់ធ្នាប់ និងស្អាតជាងមុន។ កត្តាទាំងនេះបានធ្វើឱ្យភ្នំខ្នងផ្សារកាន់តែមានភាពលេចធ្លោ និងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង។

លោកបានបន្តថា ពីមុន ភ្ញៀវដែលអាចធ្វើដំណើរមកកាន់តំបន់ភ្នំខ្នងផ្សារ ភាគច្រើនជាយុវវ័យដែលមានកម្លាំង និងចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ ប៉ុន្តែបន្ទាប់ពីមានការអភិវឌ្ឍ ផ្លូវធ្វើដំណើរកាន់តែងាយស្រួល ធ្វើឱ្យភ្ញៀវគ្រប់វ័យ អាចមកទស្សនាបាន ចាប់ពីកុមារ យុវវ័យ រហូតដល់មនុស្សវ័យចំណាស់ អាយុ ៦០ ទៅ ៧០ ឆ្នាំ។

ប្រធានសហគមន៍បានបញ្ជាក់ថា ការអភិវឌ្ឍវិស័យទេសចរណ៍ ក៏បានផ្លាស់ប្តូរផ្នត់គំនិត និងជីវភាពរបស់ប្រជាពលរដ្ឋយ៉ាងច្រើន។ ពីមុន ប្រជាពលរដ្ឋពឹងផ្អែកលើការចូលព្រៃប្រមូលអនុផលព្រៃឈើ ប៉ុន្តែបច្ចុប្បន្ន ប្រមាណ ៩៥% នៃប្រជាពលរដ្ឋក្នុងសហគមន៍ បានបង្វែរមកប្រកបមុខរបរបម្រើវិស័យទេសចរណ៍។ ជាលទ្ធផល ប្រាក់ចំណូលរបស់ពួកគាត់កើនឡើង ពីការរកបានត្រឹមមួយរស់មួយថ្ងៃ ទៅជាអាចមានប្រាក់សន្សំ និងផ្គត់ផ្គង់ជីវភាពគ្រួសារបានកាន់តែប្រសើរ។

បច្ចុប្បន្ន សហគមន៍បានត្រៀមសេវាកម្មជាច្រើនសម្រាប់បម្រើភ្ញៀវទេសចរ រួមមាន មគ្គុទ្ទេសក៍ទេសចរណ៍ មេចុងភៅ ផ្ទះសំណាក់ គោយន្ត ម៉ូតូឌុប អាហារកញ្ចប់ និងតង់សម្រាប់ស្នាក់នៅ។ លើសពីនេះ សហគមន៍ក៏មានលក់ផលិតផលក្នុងស្រុក ដូចជា ស្រាស ផលិតផលស្រាថ្នាំ ផ្លែក្រវាញ និងផលិតផលសហគមន៍ជាច្រើនទៀត ដែលជួយបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

លោកបានលើកឡើងថា ភ្នំខ្នងផ្សារ ដែលធ្លាប់ជាតំបន់ដាច់ស្រយាល បច្ចុប្បន្នបានប្រែក្លាយជាគោលដៅទេសចរណ៍ដែលមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្តាញសង្គម។ លោកជឿជាក់ថា ប្រសិនបើការអភិវឌ្ឍនៅតែបន្ត ក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ ប្រជាពលរដ្ឋនៅក្នុងសហគមន៍នឹងមានជីវភាពកាន់តែធូរធារ ដោយសារមានមុខរបរច្បាស់លាស់ និងចំណូលប្រកបដោយនិរន្តរភាព។

ជាមួយគ្នានេះ លោកបានសម្តែងការសប្បាយរីករាយ និងថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលបានមើលឃើញសក្ដានុពលរបស់តំបន់ភ្នំខ្នងផ្សារ និងជំរុញការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ធ្វើឱ្យតំបន់នេះកាន់តែមានសោភ័ណភាព មានស្តង់ដារ និងសម្របសម្រួលដល់ការអភិវឌ្ឍវិស័យទេសចរណ៍តាមសហគមន៍។

សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង គឺជាសហគមន៍អេកូទេសចរណ៍ដ៏ល្បីល្បាញមួយ ដែលជាច្រកទ្វារចម្បងក្នុងការធ្វើដំណើរទៅកាន់ តំបន់ភ្នំខ្នងផ្សារ។ សហគមន៍នេះដើរតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងធនធានធម្មជាតិ និងផ្តល់សេវាកម្មទេសចរណ៍ដើម្បីលើកកម្ពស់ជីវភាពប្រជាជនមូលដ្ឋាន។

គួរបញ្ជាក់ដែរថា ក្រសួងបរិស្ថាន បានដឹកនាំអ្នកសារព័ត៌មានចំនួន ១៥ស្ថាប័ន ស្មើនឹង ២០ នាក់ បានអញ្ជើញមកដល់តំបន់ភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ៕

សូមទស្សនាវីដេអូទាំងស្រុង ដូចខាងក្រោម៖