* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ក្រសួងបរិស្ថានបញ្ជាឱ្យផ្អាកសកម្មភាពបាញ់ថ្នាំលាបរថយន្តដែលប្រព្រឹត្តទៅដោយមិនគោរពតាមវិធានការបរិស្ថាន និងនីតិវិធីច្បាប់ពាក់ព័ន្ធនឹងបរិស្ថាន (Video inside)

25-07-2026 16:54

(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងក្លិនថ្នាំលាបរថយន្ត មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានគាំពារបរិស្ថាន នៃក្រសួងបរិស្ថាន សហការជាមួយមន្ទីរបរិស្ថានរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យយានដ្ឋាន វណ្ណៈ ហេង ដែលមានទីតាំងស្ថិតនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦។

ជាលទ្ធផលនៃការត្រួតពិនិត្យ បានរកឃើញថា យានដ្ឋាននេះបានអនុវត្តសកម្មភាពបាញ់ថ្នាំលាបរថយន្ត ដោយមិនមានប្រព័ន្ធគ្រប់គ្រង និងបង្ការការបំពុលបរិយាកាសឱ្យបានត្រឹមត្រូវ បណ្តាលឱ្យអ័ព្ទថ្នាំលាប និងចំហាយសារធាតុគីមីគ្រោះថ្នាក់ភាយចេញដោយផ្ទាល់ទៅក្នុងបរិយាកាសជុំវិញ។ ការបំពុលនេះបានបង្កឱ្យមានក្លិនរំខាន ប៉ះពាល់ដល់គុណភាពខ្យល់ និងបង្កហានិភ័យដល់សុខភាពសាធារណៈ។

ក្រុមការងារត្រួតពិនិត្យក៏បានរកឃើញផងដែរថា យានដ្ឋាននេះមិនបានអនុវត្តតាមកាតព្វកិច្ច និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងកិច្វគាំពារបរិស្ថាន ស្របតាម ក្រមបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងបទប្បញ្ញត្តិច្បាប់ពាក់ព័ន្ធជាធរមាន។ ជាលទ្ធផលក្រុមការងារបានសម្រេច បញ្ជាឱ្យផ្អាកជាបន្ទាន់នូវសកម្មភាពបាញ់ថ្នាំលាបរថយន្តទាំងអស់ រហូតដល់ម្ចាស់អាជីវកម្មអនុវត្តឱ្យបានពេញលេញតាមវិធានការបរិស្ថាន និងបញ្ចប់នីតិវិធីច្បាប់ពាក់ព័ន្ធ។

ថ្នាំលាបរថយន្តមានផ្ទុកសារធាតុគ្រោះថ្នាក់ជាច្រើន រួមមាន សារធាតុសរីរាង្គងាយហួត (Volatile Organic Compounds - VOCs) សារធាតុរំលាយ (Solvents) លោហៈធ្ងន់ និងភាគល្អិតតូចៗក្នុងបរិយាកាស។ ការប៉ះពាល់នឹងសារធាតុទាំងនេះអាចបណ្តាលឱ្យកើតជំងឺផ្លូវដង្ហើម រលាកភ្នែក និងស្បែក ឈឺក្បាល វិលមុខ និងបញ្ហាសុខភាពផ្សេងៗ។ ការប៉ះពាល់រយៈពេលវែងអាចបង្កើនហានិភ័យនៃជំងឺសួតរ៉ាំរ៉ៃ ជំងឺប្រព័ន្ធប្រសាទ និងជំងឺមហារីកមួយចំនួន។ លើសពីនេះ ការបញ្ចេញសារធាតុទាំងនេះដោយគ្មានការគ្រប់គ្រងក៏រួមចំណែកដល់ការបំពុលបរិយាកាស ការបំពុលដី និងប្រភពទឹក ព្រមទាំងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនៅតំបន់ជុំវិញផងដែរ។

លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន មានប្រសាសន៍ថា៖ «ការការពារសុខភាពសាធារណៈ និងបរិស្ថាន គឺជាការទទួលខុសត្រូវរួមរបស់យើងទាំងអស់គ្នា។ ក្រសួងបរិស្ថានលើកទឹកចិត្តឱ្យគ្រប់អាជីវកម្ម អនុវត្តសកម្មភាពរបស់ខ្លួនដោយគោរពយ៉ាងពេញលេញតាមច្បាប់ និងបទប្បញ្ញត្តិបរិស្ថាន ព្រមទាំងអនុវត្តវិធានការបង្ការ និងកាត់បន្ថយការបំពុល ដើម្បីការពារសហគមន៍ និងបរិស្ថានជុំវិញ។

លោកថា «អាទិភាពរបស់ក្រសួង គឺជួយឱ្យប្រតិបត្តិករយល់ដឹង និងបំពេញកាតព្វកិច្ចរបស់ខ្លួនចំពោះបរិស្ថាន។ ទោះជាយ៉ាងណា ក្នុងករណីដែលការរំលោភបំពានបង្កហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ឬបរិស្ថាន ក្រសួងនឹងចាត់វិធានការតាមផ្លូវច្បាប់ដោយយុត្តិធម៌ តម្លាភាព និងស្មើភាព។ យើងជឿជាក់ថា ការការពារបរិស្ថាន និងការអភិវឌ្ឍអាជីវកម្មប្រកបដោយការទទួលខុសត្រូវ អាចដើរទន្ទឹមគ្នាបាន។ តាមរយៈកិច្ចសហការ ស្មារតីទទួលខុសត្រូវ និងការគោរពច្បាប់ យើងអាចរួមគ្នាកសាងកម្ពុជាឱ្យក្លាយជាប្រទេសស្អាត បៃតង និងមាននិរន្តរភាព សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត»៕