* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បន្តឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកា ជូនវីរកងទ័ពជួរមុខរបស់កងពលតូចអន្តរាគមន៍លេខ៧ នៅខេត្តព្រះវិហារ

25-07-2026 17:04

(ព្រះវិហារ)៖ អាជ្ញាធរ និងប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម បានបន្តបង្ហាញស្មារតីសាមគ្គីភាព និងការគាំទ្រយ៉ាងពេញទំហឹង ចំពោះវីរកងទ័ពដែលកំពុងបំពេញបេសកកម្មការពារបូរណភាពទឹកដី ដោយបាននាំយកគ្រឿងឧបភោគបរិភោគ និងថវិកា ទៅឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ៧ ដែលកំពុងឈរជើងនៅទិសភ្នំខ្មោច ខេត្តព្រះវិហារ។

ការប្រគល់អំណោយនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ លោក រស់ វីរ៉េត មេឃុំអារក្សត្នោត និងមានការចូលរួមពីរដ្ឋបាលឃុំទូទាំង ស្រុកផងដែរ។

លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ បានថ្លែងថា៖គ្រឿងឧបភោគបរិភោគ និងថវិកាមកឧបត្ថម្ភនាពេលនេះ គឺជាការបង្ហាញពីទឹកចិត្តស្រឡាញ់ សាមគ្គីភាព និងការដឹងគុណរបស់អាជ្ញាធរ និងប្រជាពលរដ្ឋទូទាំងស្រុកស្ទឹងត្រង់ ចំពោះវីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី និងសុខសន្តិភាពរបស់ជាតិ។

លោកអភិបាលស្រុក បានថ្លែងបញ្ជាក់ថា៖ «ទោះបីជាអំណោយដែលនាំយកមកថ្ងៃនេះ មិនមានចំនួនច្រើនក្តី ប៉ុន្តែនេះជាទឹកចិត្តដ៏ស្មោះស្ម័គ្រ និងការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ ជូនចំពោះបងប្អូនកងទ័ពដែលកំពុងលះបង់កម្លាំងកាយចិត្ត ដើម្បីការពារអធិបតេយ្យភាព បូរណភាពទឹកដី និងរក្សាសុខសន្តិភាពជូនប្រជាជនកម្ពុជាទាំងមូល»។

លោក បាន ស្រេង ក៏បានថ្លែងជូនពរដល់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ សូមមានសុខភាពល្អ កម្លាំងមាំមួន បំពេញបេសកកម្មដោយជោគជ័យ និងវិលត្រឡប់មកជួបជុំក្រុមគ្រួសារវិញដោយសុវត្ថិភាព។ លោកក៏បានអះអាងថា អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ នឹងបន្តឈរនៅពីក្រោយ និងគាំទ្រដល់កងកម្លាំងប្រដាប់អាវុធជានិច្ច។
អំណោយដែលបានឧបត្ថម្ភនាពេលនេះ រួមមាន បន្លែស្រស់ជិត២តោន ត្រសក់ចាវ ស្ពៃជ្រក់ គ្រឿងទេសមួយចំនួន សាច់ជ្រូក៤០គីឡូក្រាម ប្រេងឥន្ធនៈ១៥០លីត្រ និងថវិកាចំនួន ១,០០០,០០០រៀល ដើម្បីជួយសម្រួលដល់ការហូបចុក ការដឹកជញ្ជូនត្រឡប់យកទៅអង្គភាព ជាការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។

ក្នុងឱកាសនោះ លោកអនុសេនីយ៍ឯក សួន តៃហេង តំណាងលោកឧត្តមសេនីយ៍ទោ ផុន សុម៉ាលី ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហាន នៃអង្គភាពកងពលតូចអន្តរាគមន៍លេខ៧ បានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម លោក បាន ស្រេង អភិបាលស្រុកស្ទឹងត្រង់ មេឃុំទាំងអស់ និងប្រជាពលរដ្ឋគ្រប់ឃុំ ដែលតែងតែគាំទ្រ និងឧបត្ថម្ភដល់កងទ័ពជាប់ជាប្រចាំ។

លោក សួន តៃហេង ក៏បានថ្លែងអំណរគុណផងដែរដល់លោក ហ៊ុន ខី និងភរិយា លោកស្រី ពេញ សុខជា ដែលតែងតែចូលរួមឧបត្ថម្ភតាមរយៈអាជ្ញាធរស្រុក និងមេឃុំអារក្សត្នោត ពិសេសបានឧបត្ថម្ភដោយផ្ទាល់មុនអំឡុងពេលកើតមានព្រឹត្តិការណ៍ និងកំពុងកើតមានព្រឹត្តិការណ៍ផ្ទុះអាវុធកន្លងមក ដូចជាសូឡា និងគ្រឿងឧបភោគបរិភោគ គិតជាទឹកប្រាក់ប្រមាណ៦លានរៀល ដែលបានរួមចំណែកលើកទឹកចិត្ត និងគាំទ្រដល់កងកម្លាំងនៅជួរមុខ។

លោក សួន តៃហេង ថ្លែងបន្តថា៖ការឧបត្ថម្ភពីសំណាក់អាជ្ញាធរ និងប្រជាពលរដ្ឋស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ក្រោមគំនិតផ្តួចផ្តើមពីលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឆ្លុះបញ្ចាំងពីស្មារតីសាមគ្គីភាពរវាង អាជ្ញាធរ ប្រជាជន និងកងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមថែរក្សាសន្តិភាព សន្តិសុខ និងការពារបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាយើងដោយមិនឱ្យសត្រូវមកឈ្លានពានបានជាដាច់ខាត៕