* អ្នកវិភាគចៅចាក់ស្មុក៖ លិខិតឆ្លើយតបរបស់ អ៊ុំ សំអាន មកសម្តេចធិបតីបញ្ជាក់ថា អ៊ុំ សំអាន គ្មានភាពក្លាហានចូលកម្ពុជា តាមការអញ្ជើញដើម្បីសួរដេញដោលដាក់ភស្តុតាងលើខ្សែព្រំដែនចន្លោះបង្គោលព្រំដែន ៥២-៥៩ ទេ
* កម្ពុជា និងអាស៊ែបៃហ្សង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងលុបបំបាត់ការយកពន្ធត្រួតគ្នា(DTA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច
* ចិន ប្រកាសដាក់ទណ្ឌកម្មលើរដ្ឋមន្ត្រីប៉ារ៉ាហ្កាយ និងបេលីស ជុំវិញទំនាក់ទំនងជាមួយតៃវ៉ាន់
* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាល៖ គិលានុបដ្ឋាក គឺជា «កម្លាំងស្នូល និងជាបេះដូង» នៃប្រព័ន្ធសុខាភិបាល

25-07-2026 17:07

(សៀមរាប)៖ លោកស្រីសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា គិលានុបដ្ឋាក គឺជា «កម្លាំងស្នូល និងជាបេះដូង» នៃប្រព័ន្ធសុខាភិបាល។ គិលានុបដ្ឋាក គឺជាអ្នកដែលនៅកៀកជិតបំផុត ជាមួយអ្នកជំងឺ ២៤ម៉ោងលើ២៤ម៉ោង។

លោកស្រីសាស្ត្រាចារ្យ បន្តថា មិនត្រឹមតែផ្តល់នូវការថែទាំផ្នែកវេជ្ជសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង ជាអ្នកផ្តល់នូវកម្លាំងចិត្ត សេចក្តីមេត្តាករុណា និងការ យកចិត្តទុកដាក់ប្រកបដោយមនោសញ្ចេតនា។ ដូច្នេះការពង្រឹងសមត្ថភាព គុណវុឌិ និងសីលធម៌វិជ្ជាជីវៈ របស់គិលានុបដ្ឋាក គឺជាសសរទ្រូងក្នុងការធានានូវគុណភាព និងសុវត្ថិភាពនៃការផ្តល់សេវាសុខាភិបាលនៅកម្ពុជា។

ការថ្លែងយ៉ាងដូច្នេះរបស់លោកស្រីសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ នៅក្នុងសន្និសីទក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប ឆ្នាំ២០២៦ របស់គណៈគិលានុបដ្ឋានកម្ពុជា ក្រោមប្រធានបទ «ការពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា នវានុវត្តន៍ គុណភាព និងសុវត្ថិភាពអ្នកជំងឺ» នាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ នៅខេត្តសៀមរាប។

លោកស្រីសាស្ត្រាចារ្យ បានបន្តថា សន្និសីទនេះ ពិតជាស្របគ្នាយ៉ាងសុក្រឹតទៅនឹងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាល ទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចាត់ទុកការលើកកម្ពស់ សុខុ មាលភាពប្រជាជន និងការអភិវឌ្ឍធនធានមនុស្ស ជាអាទិភាពចម្បង។

លោកស្រីសាស្ត្រាចារ្យ បន្ថែមថា ភាពជោគជ័យដែលកំពុងលេចចេញនាថ្ងៃនេះ សុទ្ធតែជាផលនៃការខិតខំប្រឹងប្រែងរបស់យើងទាំងអស់គ្នា។ វេទិកានេះ ពិតជាមានតម្លៃណាស់ ក្នុងការផ្លាស់ប្ដូរ ចំណេះដឹង បទពិសោធន៍ លទ្ធផលស្រាវជ្រាវ និងនវានុវត្តន៍ថ្មីៗ ក្នុងវិស័យគិលានុបដ្ឋាក។

លោកស្រីសាស្ត្រាចារ្យ អ៉ឹម សិទ្ធិការ្យ បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈកម្ម ការរៀបចំ និងគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសក្រុមប្រឹក្សាគណៈគិលានុបដ្ឋាកខេត្តសៀមរាប និងមានការគាំទ្រដោយគណៈគិលានុបដ្ឋាកកម្ពុជា ដែលបានខិតខំប្រឹងប្រែងរៀបចំសន្និសីទ ដ៏មានសារៈសំខាន់នេះឡើង។

លោកវេជ្ជបណ្ឌិត អ៊ាប ប៊ុនលឿន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប ទទួលបន្ទុកការងាររួម បានលើកឡើងថា ក្នុងបរិបទនៃការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការទទួលយកនវានុវត្តន៍មកអនុវត្តក្នុងការថែទាំអ្នកជំងឺ គឺជាកត្តាសំខាន់ដែលអាចលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវា កាត់បន្ថយហានិភ័យ និងធានាបាននូវសុវត្ថិភាពអ្នកជំងឺ។ ទន្ទឹមនឹងនេះ ការពង្រឹងសមត្ថភាពវិជ្ជាជីវៈ ការអប់រំបន្ត ការស្រាវជ្រាវ ការអនុវត្តផ្អែកលើភស្តុតាង និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល គឺជាមូលដ្ឋានគ្រឹះសម្រាប់ការលើកកម្ពស់គុណភាពនៃការថែទាំ។

លោកវេជ្ជបណ្ឌិត បានបន្តថា សុវត្ថិភាពអ្នកជំងឺ មិនមែនជាការទទួលខុសត្រូវរបស់បុគ្គលណាម្នាក់តែប៉ុណ្ណោះទេ ប៉ុន្តែជាការប្តេជ្ញាចិត្តរួមរបស់បុគ្គលិកសុខាភិបាលគ្រប់រូប និងស្ថាប័នសុខាភិបាលទាំងមូល។ ការកសាងវប្បធម៌សុវត្ថិភាព ការទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព ការធ្វើការជាក្រុម និងការបន្តការកែលម្អគុណភាព គឺជាកត្តាចម្បង និងចាំបាច់ក្នុងការផ្តល់ការថែទាំដែលមានសុវត្ថិភាព និងផ្តោតលើអ្នកជំងឺជាស្នូល។

លោកវេជ្ជបណ្ឌិត បញ្ជាក់ថា ការពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាកកម្ពុជា ត្រូវការកិច្ចសហការយ៉ាងជិតស្និទ្ធពីគ្រប់ភាគីពាក់ព័ន្ធ រួមមាន៖ ក្រសួងសុខាភិបាល គ្រឹះស្ថានអប់រំបណ្តុះបណ្តាល មន្ទីរពេទ្យ ដៃគូអភិវឌ្ឍន៍ សមាគមវិជ្ជាជីវៈ និងគិលានុបដ្ឋាកគ្រប់រូប ដើម្បីរួមគ្នាអភិវឌ្ឍធនធានមនុស្ស លើកកម្ពស់ការស្រាវជ្រាវ និងជំរុញការអនុវត្តនិយាម និងដែនកំណត់វិជ្ជាជីវៈឱ្យកាន់តែមានប្រសិទ្ធភាព។

ជាមួយនេះដែរ លោកវេជ្ជបណ្ឌិត សង្ឃឹមថា សន្និសីទនេះ នឹងផ្តល់នូវចំណេះដឹងថ្មីៗ គំនិតច្នៃប្រឌិត និងអនុសាសន៍ដែលអាចយកទៅអនុវត្តជាក់ស្តែង ដើម្បីបន្តពង្រឹងវិជ្ជាជីវៈគិលានុបដ្ឋាក លើកកម្ពស់គុណភាពសេវាសុខាភិបាល និងធានាសុវត្ថិភាពអ្នកជំងឺ នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕