* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សាលាដំបូងខេត្តរតនគិរី សម្រេចឃុំខ្លួនជនសង្ស័យម្នាក់ជាបណ្តោះអាសន្ន ករណីកំហែងយក

25-07-2026 17:09

(រតនគិរី)៖ ចៅក្រមសាលាដំបូងខេត្តរតនគិរី កាលពីរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានចេញដីកាសម្រេចឃុំខ្លួនលោក ឈៀង តុងហាន អាយុ៥៣ឆ្នាំ ជាបណ្តោះអាសន្ននៅពន្ធនាគារពីបទកំហែងយក។ នេះបើយោងតាមការបញ្ជាក់ពីលោក ជួន សុបញ្ញា អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី។

លោក ឈៀង តុងហាន ត្រូវបានចោទប្រកាន់ពីបទកំហែងយក ដែលប្រព្រឹត្តនៅភូមិអូរកន្តិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី កាលពីអំឡុងខែមករា ឆ្នាំ២០២៦ រហូតដល់ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។ បទល្មើសនេះមានបញ្ញត្តិឲ្យផ្តន្ទាទោសតាមមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

ការឃាត់ខ្លួនជនសង្ស័យរូបនេះ បានធ្វើឡើងកាលពីវេលាម៉ោង ១៣៖២០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដោយកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឡុង ហុកម៉េង ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តរតនគិរី។ ករណីនេះពាក់ព័ន្ធនឹងការជម្រិតទារប្រាក់ពីជនរងគ្រោះ ដែលបានដឹកឈើចំនួន៩កន្ទុយ។ ជនសង្ស័យបានទារប្រាក់ចំនួន៦០០.០០០រៀល (១៥០.០០០រៀលក្នុងមួយខែ រយៈពេល៤ខែ) ហើយនៅពេលជនរងគ្រោះបដិសេធមិនព្រមបង់ ជនសង្ស័យបានគំរាមកំហែង និងបានយកឈើទាំងនោះទៅបាត់។

ការសម្រេចឃុំខ្លួនជាបណ្តោះអាសន្ននេះ គឺដើម្បីបន្តនីតិវិធីច្បាប់ និងធានាបាននូវយុត្តិធម៌សម្រាប់គ្រប់ភាគីពាក់ព័ន្ធ៕