* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបុណ្យបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាផ្ចាញ់មារ នឹងនាំទៀនព្រះវស្សាប្រគេនដល់ព្រះសង្ឃ នៅវត្តពោធិ៍រង្សី ស្រុកកញ្ច្រៀច

25-07-2026 17:10

(ព្រៃវែង)៖ លោកបណ្ឌិត ឃួន សុវណ្ណ ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារចលនាកសាងសមាជិកគណបក្សនៅមូលដ្ឋានខេត្តព្រៃវែង និងក្រុមការងារនៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញនាំយកបច្ច័យមួយចំនួនរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ចូលរួមកម្មវិធីបុណ្យបញ្ចុះបឋមសិលាកសាងព្រះពុទ្ធបដិមាផ្ជាញ់មារ នឹងរូបព្រះអង្គសាងព្រះផ្នួស ខែឆ្នាំទាំង១២ ព្រមទាំងចូលរួមប្រគេនទៀនព្រះវស្សា និងបុណ្យផ្កាប្រាក់សាមគ្គីស្ថិតនៅក្នុងវត្តពោធិរង្សី (វហៅត្តត្តពាំងទឹម)ឃុំព្រាល ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។

ក្នុងឱកាសនោះ លោកបណ្ឌិត ឃួន សុវណ្ណ បានផ្ដាំផ្ញើសាកសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងពិធីបុណ្យនាថ្ងៃនេះផងដែរ។

លោកបណ្ឌិតបានគូសបញ្ជាក់ថា វិស័យពុទ្ធចក្រ និងអាណាចក្រ តែងតែដើរទន្ទឹមគ្នា មិនអាចកាត់ផ្តាច់ មួយណាបានឡើយ ក្នុងការងារចូលរួមអភិវឌ្ឍន៍ សង្គមជាតិ។ ជាមួយគ្នានេះ វត្ដអារាម ព្រះសង្ឃ និង ព្រះពុទ្ធសាសនា ដើរតួនាទីដ៏សំខាន់ក្នុងការបណ្ដុះនូវបញ្ញាញាណ ជាថ្នាលបណ្ដុះគ្រាប់ ពូជបញ្ញវន្ដ សម្រាប់ការអភិរក្ស និង អភិវឌ្ឍជាតិលើគ្រប់វិស័យ។ប្រទេសជាតិមួយមានការអភិវឌ្ឍប្រកបដោយសមធម៌ និង មានចីរភាព ទាមទារឱ្យមានការអប់រំ ផ្នែកសីលធម៌ គុណធម៌ និង ចរិយាធម៌, ជាពិសេសគឺការអប់រំតាមគន្លងមាគ៌ាព្រះពុទ្ធសាសនា។

លោកបណ្ឌិតបានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់សូមផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរបន្ថែមទៀត និងបន្តថែរក្សាពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ខណៈសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈគឺជាមូលដ្ឋានគ្រឹះនៃជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងជាលក្ខខណ្ឌចាំបាច់សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៅមូលដ្ឋានផងដែរ៕