សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ ជាប្រធានមន្ទីររៀបចំដែនដី ខេត្តមណ្ឌលគិរី ជំនួសលោក លឹម ចាន់សូភី ដែលបានចូលនិវត្តន៍
25-07-2026 17:16
(ភ្នំពេញ)៖ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ សម្រេចប្រគល់ភារកិច្ចជូនលោក ទឹម មុនីរតន៍ អត្តលេខ ១៦៧១២០០៤១៧ ឋានន្តរស័ក្តិនាយក្រមការ ថ្នាក់លេខ ៦ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ឱ្យបំពេញមុខងារជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរី នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជំនួសលោក លឹម ចាន់សូភី ដែលបានចូលនិវត្តន៍៕
ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត៖







