* វត្ថុសិល្បៈបុរាណខ្មែរចំនួន១៨រូប/បំណែក អាយុកាលជាង១ពាន់ឆ្នាំ ត្រូវបានរកឃើញនៅអង់គ្លេស និងប្រគល់មកខ្មែរវិញ ក្រោយរាជរដ្ឋាភិបាលកម្ពុជាទាមទារ
* កូរ៉េខាងត្បូង នឹងឈានទៅប្រើវិធានការផ្លូវច្បាប់លើសិស្ស ដែលប្រើវ៉ែនតាឆ្លាតវៃពេលប្រឡង
* នគរបាលរាជធានីភ្នំពេញ វាយខ្នោះ JJ.CHING ពាក់ព័ន្ធករណីបើករថយន្ដបុកមនុស្សស្លាប់នៅខណ្ឌជ្រោយចង្វារ
* មេបក្សប្រឆាំងលោកស្រី Machado ថាអាមេរិកស្នើវ៉េណេស៊ុយអេឡា រៀបចំការបោះឆ្នោតនៅឆ្នាំ២០២៧
* លទ្ធផលផ្លូវការ៖ ប្លុករបស់លោក Netanyahu នាំមុខក្នុងការបោះឆ្នោតអ៉ីស្រាអែល តែគ្មានសំឡេងគ្រប់គ្រាន់បង្កើតរដ្ឋាភិបាល
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ទឹកជំនន់នៅឆ្នាំ២០២៦ ប៉ះពាល់ប្រជាពលរដ្ឋប្រមាណ ១២ម៉ឺនគ្រួសារ ក្នុងនោះខេត្តបាត់ដំបង មានប្រមាណ ៦ម៉ឺនគ្រួសារ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យពិនិត្យជួសជុល និងស្តារផ្លូវដែលខូចខាតឡើងវិញ ហើយត្រូវយកបញ្ហានេះជាការសិក្សាសម្រាប់សាងសង់ផ្លូវជនបទឱ្យបានជាប់ល្អ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំក្រសួងកសិកម្ម ពិនិត្យចែកពូជស្រូវ ពូជដំណាំដល់ប្រជាកសិករនៅកន្លែងដែលអាចដាំដុះឡើងវិញបាន។ ក្រសួងធនធានទឹក ត្រូវពិនិត្យមើលបណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ដល់ការដាំដុះរបស់ប្រជាកសិករ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចនឹងទៅភូមិរង់ចាំ នៅខេត្តបន្ទាយមានជ័យ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមិនបោះបង់ប្រជាពលរដ្ឋនៅពេលមានទុក្ខលំបាកនោះឡើយ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងនាមជាមេដឹកនាំបើអាចបញ្ចៀសបានការស្លាប់របស់កងទ័ព និងប្រជាជន ត្រូវតែធ្វើ ប៉ុន្តែមិនបោះបង់ការទាមទារដីនោះទេ។
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចែកពូជស្រូវ និងស្បៀង ជូន ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅបាត់ដំបង
* លោក ម៉ាក្រុង ចោទក្រុមស្តាំនិយមជ្រុលថាបង្ក «បរិយាកាសរើសអើងពូជសាសន៍» ក្រោយឃាតកម្មនៅជាយក្រុងប៉ារីស
* វិភាគអន្តរជាតិ៖ តើលោក ត្រាំ លោក ស៊ី ជីនពីង និងលោក ពូទីន អាចនឹងជួបគ្នានៅ APEC?
* ដ្រូនរុស្ស៊ីវាយប្រហារស្ថានីយរថភ្លើងនៅទីក្រុង Dnipro ប្រទេសអ៊ុយក្រែន សម្លាប់មនុស្សយ៉ាងហោចណាស់ ១៣នាក់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងកសិកម្ម ចូលរួមសហការសង្គ្រោះស្រែជិត ៩,០០០ហិកតា នៅខេត្តបាត់ដំបង ពីគ្រោះរាំងស្ងួត និងត្រៀមបម្រុងពូជស្រូវជូនកសិករ

25-07-2026 17:44

(បាត់ដំបង)៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ បានប្រាប់អង្គភាពសារព័ត៌មាន Fresh News ថា ក្រសួងកសិកម្ម បានសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងធនធានទឹក និងឧតុនិយម និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីសង្គ្រោះផ្ទៃដីស្រែជិត ៩,០០០ហិកតា នៅក្នុងស្រុកចំនួនពីរ នៃខេត្តបាត់ដំបង ដែលកំពុងរងផលប៉ះពាល់ដោយសារគ្រោះរាំងស្ងួត ព្រមទាំងត្រៀមបម្រុងគ្រាប់ពូជស្រូវសម្រាប់ផ្ដល់ជូនប្រជាកសិករក្នុងករណីចាំបាច់។

យោងតាមរបាយការណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ស្ថានភាពគ្រោះរាំងស្ងួតនេះ អាចនឹងបន្តអូសបន្លាយពេលរហូតដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ ដែលកំពុងបង្កើតជាផលលំបាកយ៉ាងខ្លាំងដល់ប្រជាកសិករ ដែលបានព្រោះស្រូវរួចរាល់ និងមានទីតាំងនៅឆ្ងាយពីប្រភពទឹក។

ដោយឡែក របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា នៅស្រុកថ្មគោល និងស្រុកបវេល ផ្ទៃដីដាំដុះស្រូវវស្សាសរុបមានប្រមាណ ១១៥,៨៥៤ហិកតា ក្នុងនោះផ្ទៃដីដែលទទួលរងផលប៉ះពាល់ពីគ្រោះរាំងស្ងួតមានប្រមាណ ៣០,១៦៧ហិកតា ហើយក្រុមការងារជំនាញអន្តរាគមន៍សង្គ្រោះបានជាបណ្តើរៗចំនួន ៨,៧៤៥ហិកតាហើយ។

ចំពោះផ្ទៃដីដែលរងផលប៉ះពាល់ធ្ងន់ធ្ងរខ្លាំងមិនអាចសង្គ្រោះបាន ក្រសួងបានត្រៀមបម្រុងគ្រាប់ពូជស្រូវរួចរាល់ ដើម្បីចែកជូនប្រជាកសិករសម្រាប់ដាំដុះឡើងវិញផងដែរ៕