* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះព្រះសង្ឃគង់ចាំព្រះវស្សា១២វត្ត នៅខេត្តកណ្តាលដោយបានបួងសួងសូមឱ្យប្រជាពលរដ្ឋនិងប្រទេសជាតិប្រកបដោយសេចក្តីចម្រុងចម្រើនជារៀងរហូតទៅ

25-07-2026 20:41

(កណ្តាល)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ អញ្ជើញនាំយកទៀនចំណាំព្រះវស្សា និងទេយ្យទានប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សាចំនួន១២វត្ត នៅក្នុងខេត្តកណ្តាល។កម្មវិធីនេះបានប្រារព្ធធ្វើនៅវត្តសុវណ្ណវារីហៅវត្តព្រែកតាទែនស្ថិតនៅក្នុងឃុំព្រែកតាទែនស្រុកពញាឮខេត្តកណ្តាល ដោយនិមន្តជាព្រះរាជអធិបតីសម្តេចព្រះឧត្តមមុនី ជា សំអាង សមាជិកថេរសភា នៃព្រះពុទ្ធសាសនា ព្រះអគ្គាធិការរង នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ , ព្រះវិមលវេទី មេគណខេត្តកណ្តាល និងជាព្រះចៅអធិការវត្តសុវណ្ណវារី ហៅវត្តព្រែកតាទែន។

ពិធីដ៏អធិកអធម តាមគន្លងព្រះពុទ្ធសាសនានេះ មានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករជាពិសេស ក្រុមការងារចលនាស្ត្រីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្ដាល ក្រុមការងារចលនាស្រ្តីចុះមូលដ្ឋាន ក្រុង ស្រុក ទូទាំងខេត្តកណ្ដាលព្រមទំាងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្នុងបរិយាកាសរីករាយ និងប្រកបដោយសទ្ធាជ្រះថ្លាបំផុត។

នៅក្នុងឱកាសនោះសម្តេចប្រធានរដ្ឋសភាបានបួងសួងចំពោះព្រះរតនត្រ័យសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីសុខសេចក្តីចម្រើនជាបន្តទៀត ជាពិសេសសម្តេចបានបួងសួងសូមឱ្យវីរយុទ្ធជននៅក្នុងសមរភូមិមុខទទួលបាននូវសុខសុវត្ថិភាពឈ្នះអស់មារសត្រូវក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។

សម្តេចបានឧទ្ទិសមហាកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធបុព្វការីជនវីរយុទ្ធជនអ្នកស្នេហាជាតិព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧សណ្ដានដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះសូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់និងក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាពុទ្ធសាសនូបត្ថម្ភក៍មួយរូបដែលបានទ្រទ្រង់ និងប្រតិបត្តិនូវព្រះពុទ្ធសាសនាជារហូតមកការនាំយកទេយ្យទាននិងបច្ច័យវេរប្រគេនចំពោះសង្ឃដែលគង់ចាំព្រះវស្សានាឱកាសនេះមិនត្រឹមតែជាការទំនុកបម្រុងដល់ព្រះសង្ឃក្នុងរដូវចូលព្រះវស្សាប៉ុណ្ណោះទេ។ប៉ុន្តែក៏បានបង្ហាញពីសទ្ធាជ្រះថ្លាដ៏ជ្រាលជ្រៅរបស់សម្តេចចំពោះព្រះពុទ្ធសាសនានិងការបន្តថែរក្សាប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។

សម្តេចប្រធានរដ្ឋសភាបានវេរប្រគេនព្រះសង្ឃចំនួន១២វត្តមានវត្តស្វាយជ្រុំក្រុងអរិយក្សត្រ, វត្តស្លាកែតស្រុកកៀនស្វាយ, វត្តព្រែកអំបិលស្រុកស្អាង,វត្តកោះធំស្រុកកោះធំ,វត្តឧទ័យសាគរ (ហៅវត្តទឹកឃ្លាំង) ស្រុកល្វាឯម, វត្តព្រះវិហារសួគ៌ស្រុកខ្សាច់កណ្តាល, វត្តវិហារបិទមាសស្រុកកណ្តាលស្ទឹង, វត្តអង្គបារាយណ៍ស្រុកពញាឭ, វត្តត្នោតស្រុកអង្គស្នួល, វត្តឫស្សីជ្រោយស្រុកមុខកំពូលនិងវត្តកំពង់ថ្កលក្រុងសំពៅពូនក្នុងមួយវត្តបច្ច័យចំនួន២លានរៀលទៀនព្រះវស្សាមួយគូរទេយ្យទានជាចង្ហាន់ និងរបស់របរប្រើប្រាស់ជាច្រើន។ចំពោះវត្តសុវណ្ណវារីហៅវត្តព្រែកតាទែនបច្ច័យចំនួន១៩លានរៀល។សម្តេចប្រធានរដ្ឋសភាក៏បានឧបត្ថម្ភថវិកាមួយចំនួនជូនកងកម្លាំងប្រដាប់អាវុធនិងក្រុមចលនាស្រ្តីខេត្តជូនលោកតាលោកយាយចូលរួមកម្មវិធីផងដែរ៕