* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោកបណ្ឌិត អូស្មាន ហាស្សាន់ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន៣ នៅខណ្ឌឬស្សីកែវ

25-07-2026 20:45

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ សមាជិកគណៈអចិន្រៃ្តយ៍ នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា អនុប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌឬស្សីកែវ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងសង្កាត់ចំនួន៣ រួមមានសង្កាត់ស្វាយប៉ាក សង្កាត់ច្រាំងចំេរះទី១ សង្កាត់ច្រាំងចំរេះទី២ នៅស្នាក់ការគណបក្សខណ្ឌស្វាយប៉ាក និងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ពិធីចុះសំណេះសំណាល ជាមួយថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាទាំង៣០ ក្នុងខណ្ឌឫស្សីកែវទាំងមូលនេះ នឹងធ្វើឡើងជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី២៥ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ ក្រោមអធិបតីភាពលោកបណ្ឌិត អូស្មាន ហាស្សាន់។

នាឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានថ្លែងថា គោលដៅនៃការចុះជួបសំណេះសំណាលនេះ គឺដើម្បីឱ្យជំរុញឱ្យការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព និងធ្វើការក្រើនរំឭកដល់ ថ្នាក់ដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា នៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួន និងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ព្រមទាំងក្តាប់នូវព័ត៌មានលម្អិត និងស្ថានភាពជាក់ស្តែងតាមមូលដ្ឋាននីមួយៗ ព្រមទាំងផ្តល់ឱកាសឱ្យមន្ត្រីមូលដ្ឋានបានរាយការណ៍ពីបញ្ហាប្រឈមនានា។

លោកបណ្ឌិត បានជំរុញឱ្យសមាជិក សមាជិកា គណបក្ស ត្រូវខិតខំបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ឆាប់រហ័ស និងមានតម្លាភាព ព្រមទាំងត្រូវខិតខំលុបបំបាត់រាល់ភាពអសកម្មទាំងឡាយណាដែលកើតមានកន្លងមក ដើម្បីកុំឱ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់។

លោកបណ្ឌិត សង្ឃឹម និងជឿជាក់ថា សមាជិក សមាជិកា ក៏ដូចជាក្រុមការងារគណបក្សទាំងអស់ នឹងបន្តសាមគ្គីភាព ឯកភាពគ្នាជាកម្លាំង និងជាខ្នងបង្អែកដ៏រឹងមាំរបស់ប្រជាជន ព្រមទាំងអនុវត្តឱ្យបានជោគជ័យនូវផែនការយុទ្ធសាស្ត្រដែលបានដាក់ចេញ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណ្តិតទី៦ នៅខែមិថុនា ឆ្នាំ២០២៧ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៨ ឆ្នាំ២០២៨ ខាងមុខ៕