* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា និងលើកទិសដៅភារកិច្ចខែបន្ទាប់

25-07-2026 20:57

(កំពង់ស្ពឺ)៖ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ លោកកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន សមាជិកគណៈអចិន្រ្តៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានកិត្តិយសក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ស្ពឺ និងលោក ហ៊ុន ម៉ានី សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តកំពង់ស្ពឺ បានអញ្ជើញជាសហធិបតីដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខែកក្កដា និងលើកទិសដៅភារកិច្ចខែបន្ទាប់។

កិច្ចប្រជុំនេះ មានការចូលរួមពី អនុប្រធាន សមាជិក សមាជិកា ក្រុមការងារចុះជួយខេត្ត-ក្រុង-ស្រុក-ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំគណបក្សចុះមូលដ្ឋានគ្រប់ជាន់ថ្នាក់ សរុបប្រមាណ ៤៥០នាក់។

ជាកិច្ចចាប់ផ្ដើម លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការគណបក្សខេត្តកំពង់ស្ពឺ បានឡើងថ្លែងរបាយការណ៍សង្ខេប ស្ដីពីលទ្ធផលការងារខែកក្កដា លើកទិសដៅភារកិច្ចខែសីហា ឆ្នាំ២០២៦ និងសភាពការណ៍ទូទៅរបស់ខេត្ត ព្រមទាំងបានពិនិត្យ និងវាយតម្លៃលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនយោបាយ លិខិតបទដ្ឋាន និងសេចក្តីណែនាំនានារបស់ថ្នាក់កណ្តាលនាពេលកន្លងមក។

បន្ទាប់ពីបានស្តាប់របាយការណ៍ និងមតិចូលរួមពិភាក្សាពីអង្គប្រជុំ លោក ហ៊ុន ម៉ានី បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះគណៈអភិបាលខេត្ត ក្រុង-ស្រុក មន្ទីរ-អង្គភាព និងក្រុមការងារគណបក្សគ្រប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយបានចុះមូលដ្ឋានចិញ្ចឹមចលនាជាប់ជាប្រចាំជាមួយប្រជាពលរដ្ឋ ព្រមទាំងជំរុញការចែកប័ណ្ណសម្គាល់សមាជិកគណបក្សនៅតាមមូលដ្ឋាន។

ទន្ទឹមនឹងនេះ លោកបានគូសរំលឹកពីមេរៀន និងបទពិសោធន៍ប្រវត្តិសាស្ត្រនៃការឈឺចាប់ដែលប្រជាជាតិបានឆ្លងកាត់ ដើម្បីដាស់តឿន និងបំផុសស្មារតីរួម ព្រមទាំងបានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដូចជា៖

* ការទប់ស្កាត់គ្រោះធម្មជាតិ៖ អំពាវនាវដល់ក្រុមការងារ អាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធទាំងអស់ ត្រូវត្រៀមលក្ខណៈសម្បត្តិទប់ស្កាត់ និងកាត់បន្ថយផលប៉ះពាល់ពីការកើនឡើងកម្ដៅ និងគ្រោះរាំងស្ងួត ដែលបង្កឡើងដោយបាតុភូតធម្មជាតិ El Niño នាពេលខាងមុខ។

* ការងារឆ្ពោះទៅកាន់ការបោះឆ្នោត៖ បន្តរៀបចំ និងផ្សព្វផ្សាយផែនការសកម្មភាព ព្រមទាំងប្រតិទិនការងារឱ្យបានច្បាស់លាស់ ដើម្បីដើរស្របតាមដំណើរការចុះឈ្មោះបោះឆ្នោត។

* ការបង្កើនសកម្មភាពចុះមូលដ្ឋាន៖ ជំរុញសកម្មភាពចុះជួយ និងនៅជិតស្និទ្ធជាមួយប្រជាជននៅតាមមូលដ្ឋានឱ្យកាន់តែសកម្ម និងស៊ីជម្រៅបន្ថែម។

លោក ហ៊ុន ម៉ានី បានបន្ថែមថា ត្រូវបន្តយកចិត្តទុកដាក់តាមដានវាយតម្លៃ និងឆ្លើយតបឱ្យបានម៉ត់ចត់ចំពោះរាល់បញ្ហា និងសកម្មភាពមិនប្រក្រតីរបស់អង្គការ សមាគម ឬគណបក្សផ្សេងៗដែលកំពុងធ្វើសកម្មភាពនៅក្នុងមូលដ្ឋាន៕