* ការតាំងចិត្តឆ្ពោះយកនិទ្ទេស A ជំរុញយុវសិស្ស វណ្ណៈ ពិសាល ស្វាធ្យាយសិក្សារហូតសម្រេចបំណង
* ប្រធានក្រុមប្រឹក្សាភិបាលសមាគមនិស្សិតកម្ពុជាប្រចាំប្រទេសចិន ឯកឧត្តម អ៊ុ វុទ្ធទី ណែនាំដល់គ្រប់បណ្តាសិស្សទាំងអស់ Download ប្រើប្រាស់កម្មវិធី CoolApp ដើម្បីងាយស្រួលទំនាក់ទំនងក្រុមគ្រួសារពេលទៅរៀននៅចិន !
* ជម្រះមន្ទិល៖ ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិបញ្ជាក់ថា បណ្ណបើកបរធម្មតា និងបណ្ណបើកបរឌីជីថល ប្រើបានដូចគ្នា!
* សម្តេចតេជោ ហ៊ុន សែន ចង់បានចៅទី២៤ ជាចៅស្រី ដើម្បីបានចៅប្រុស និងស្រីស្មើគ្នា (១២ប្រុស ១២ស្រី)
* លោក ត្រាំ នៅតែទទូចថាលោក ពូទីន នឹងមិនវាយប្រហារលើ NATO ទោះអាល្លឺម៉ង់ចោទរុស្ស៉ីជុំវិញការប៉ុនប៉ងវាយប្រហារដោយដ្រូន
* លោក ត្រាំ បញ្ជូនបេសកជនអាមេរិកដោយនាំយកផែនការបញ្ចប់សង្រ្គាម ទៅកាន់មូស្គូ និងកៀវ
* វិភាគអន្តរជាតិ៖ ការគាំទ្ររបស់ចិនចំពោះអ៉ីរ៉ង់ផ្ដើមបង្ហាញពីដែនកំណត់ ខណៈអាមេរិកបង្កើនសម្ពាធលើតេហេរ៉ង់
* Fresh Exclusive: Trump ចង់ឱ្យអឺរ៉ុបសងលុយ ខណៈអាមេរិកត្រូវរក្សាអាវុធ៖ តើសេតវិមានកំពុងលេង នយោបាយអ្វីថ្មី?
* កាន់តែអស្ចារ្យកម្មវិធីផ្ញើសារ CoolApp របស់កម្ពុជាពង្រីកខ្លួនមួយជំហានទៀតដោយបញ្ចេញមុខងារថ្មីដ៏ពិសេសគឺ «Reel» ដែលមុខងារអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចចុចអូសមើលវិដេអូខ្លីៗដូចបណ្តាញសង្គម TikTok ដែលជាការផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !
* កងទ័ពកម្ពុជា-អាមេរិក ចាប់ផ្តើមរៀបចំផែនការលម្អិតសម្រាប់លំហាត់ឆ្មាំអង្គរ ឆ្នាំ២០២៧
* អាជ្ញាធរនេប៉ាល់៖ ការខាតបង់ដោយសារគ្រោះទឹកជំនន់ គិតជាទឹកប្រាក់ប្រហែល ២,៥៦ពាន់លានដុល្លារ
* មហន្តរាយទឹកជំនន់នៅទីបេ-នេប៉ាល់៖ ស្លាប់កើនដល់១២៥៩នាក់, ជាង៥៦០០នាក់បន្តបាត់ខ្លួន
* មន្ត្រីគយប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិតេជោ រឹបអូសបានកញ្ឆាជិត ៣៥ គីឡូក្រាមពីអ្នកដំណើរបរទេសម្នាក់ ដែលត្រៀមធ្វើដំណើរចាកចេញពីកម្ពុជា
* UN៖ បាតុភូតអាកាសធាតុ El Niño លើកនេះ មានសភាពខ្លាំងក្លា និងអាចអូសបន្លាយដល់ឆ្នាំក្រោយ
* កម្ពុជា ប្រឆាំងយ៉ាងខ្លាំងចំពោះការហោះចូលដោយគ្មានការអនុញ្ញាតនៃឧទ្ធម្ភាគចក្ររបស់កងទ័ពអាកាសថៃ លើដែនអធិបតេយ្យកម្ពុជា
* CoolApp បញ្ចេញមុខងារថ្មីពិសេស «Reel» អូសមើលវិដេអូដូចបណ្តាញសង្គម TikTok ផ្តល់បទពិសោធន៍ថ្មីដល់ប្រជាជនកម្ពុជា !

រដ្ឋមន្ត្រី នេត្រ ភក្ត្រា និងភរិយា ប្រគេនទានវស្សា និងបច្ច័យដល់ ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ ដើម្បីលើកស្ទួយព្រះពុទ្ធសាសនា

25-07-2026 21:29

(ក្រចេះ)៖ ក្នុងឱកាសចូលព្រះវស្សា ឆ្នាំ២០២៦ នាពេលខាងមុខនេះ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ រួមជាមួយលោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន លោក វ៉ា ថន អភិបាលខេត្តក្រចេះ ព្រមទាំងថ្នាក់ដឹកនាំ និងក្រុមការងារ បានអញ្ជើញប្រគេនទានវស្សា និងទេយ្យទាន រួមទាំងបច្ច័យដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តចំនួន ២៧វត្ត ក្នុងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីនេះធ្វើឡើងនៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នាសាលាធម្មសភាវត្តព្រះវិហារធំ សសរ១០០ ក្នុងគោលបំណងរួមចំណែកលើកស្ទួយព្រះពុទ្ធសាសនា និងអភិរក្សប្រពៃណីដ៏ល្អផូរផង់របស់ជាតិ។ វត្តនីមួយៗទទួលបានទានវស្សា ១គូ បច្ច័យ ៥០ម៉ឺនរៀល រួមជាមួយទឹកសុទ្ធ ៥កេស អង្ករ ៥០គីឡូ មី ១កេសធំ ទឹកផ្លែឈើ ភេសជ្ជៈកូឡា ទឹកត្រី ទឹកស៊ីអុីវ ត្រីខកំប៉ុង ស្ករស តែ និងធូប។

ពិធីប្រគេនទានវស្សាគឺជាប្រពៃណីដ៏សំខាន់មួយដែលប្រជាពុទ្ធបរិស័ទខ្មែរបានប្រតិបត្តិជាយូរលង់មកហើយ ដើម្បីសម្ដែងនូវសទ្ធាជ្រះថ្លាចំពោះព្រះពុទ្ធសាសនា និងផ្គត់ផ្គង់សម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃប្រើប្រាស់ក្នុងអំឡុងពេលគង់ចាំព្រះវស្សារយៈពេលបីខែ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ការប្រគេនទានវស្សា និងបច្ច័យ រួមទាំងការផ្គត់ផ្គង់នូវគ្រឿងឧបភោគបរិភោគ និងសម្ភារៈចាំបាច់សម្រាប់ព្រះសង្ឃ គឺជាការរួមចំណែកពង្រឹងវិស័យព្រះពុទ្ធសាសនា លើកកម្ពស់វប្បធម៌ ប្រពៃណី និងសាមគ្គីភាពនៅក្នុងសង្គមជាតិ។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា បានសង្កត់ធ្ងន់ថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំមនុស្សឱ្យប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងការរស់នៅប្រកបដោយសន្តិភាព សាមគ្គីភាព និងការអធ្យាស្រ័យទៅវិញទៅមក។ ការថែរក្សា និងលើកស្ទួយព្រះពុទ្ធសាសនា គឺជាការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីរបស់ជាតិឱ្យបានគង់វង្ស។

លោករដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុនី ប្រគេនព្រះសង្ឃ និងជូនដល់បងប្អូនប្រជាពលរដ្ឋក្នុងស្រុកសំបូរ ក៏ដូចជានៅទូទាំងខេត្តក្រចេះ។

លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល វិស័យព្រះពុទ្ធសាសនា ក៏ដូចជាវត្តអារាមនានា ទទួលបានការយកចិត្តទុកដាក់ និងការអភិវឌ្ឍជាបន្តបន្ទាប់ ដែលអនុញ្ញាតឱ្យព្រះសង្ឃអាចបំពេញពុទ្ធកិច្ច ផ្សព្វផ្សាយព្រះធម៌ និងរួមចំណែកអប់រំសង្គមឱ្យកាន់តែមានសីលធម៌ និងភាពសុខដុមរមនា។ វត្តអារាមក៏ជាទីជម្រកសម្រាប់កូនអ្នកក្រីក្រដើម្បីស្នាក់នៅបន្តសិក្សារៀនសូត្រក្រេបចំណេះដឹងផងដែរ៕