* លោក ត្រាំ ចេញមុខការពារកិច្ចព្រមព្រៀងប្រេងជាមួយរុស្ស៊ី ខណៈសមាជិកសភាទាំងពីរបក្សរិះគន់ចំៗ
* មេបញ្ជាការកំពូលណាតូ ព្រមានរុស្ស៊ីថា នឹងកម្ទេចអ្វីៗទាំងអស់ បើហ៊ានវាយប្រហារលើទឹកដីសម្ព័ន្ធមិត្ត
* កម្ពុជា-អាស៊ែបៃហ្សង់ ប្ដេជ្ញាបន្តពូនជ្រំ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងរីកចម្រើន
* សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកពីដំណើរទស្សនកិច្ចប្រវត្តិសាស្ត្ររបស់ សម្តេចតេជោ ហ៊ុន សែន ទៅកាន់អាស៊ែបៃហ្សង់ កាលពីឆ្នាំ២០១៤ ដែលជាមូលដ្ឋានគ្រឹះសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនាពេលនេះ
* សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ប្រកាសស្វាគមន៍វិនិយោគិនអាស៊ែបៃហ្សង់ មកចាប់យកកាលានុវត្តភាពដ៏សំបូរបែបនៅក្នុងទីផ្សារប្រកបដោយថាមវន្តរបស់កម្ពុជា
* កម្ពុជា-អាស៊ែបៃហ្សង់ រៀបចំវេទិកាធុរកិច្ច, សម្តេចមហាបវរធិបតី រំលេចអត្ថប្រយោជន៍ចំនួន៦ លើកទឹកចិត្តអ្នកវិនិយោគអាស៊ែបៃហ្សង់ មកវិនិយោគនៅកម្ពុជា
* សុន្ទរកថាគន្លឹះរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅក្នុងវេទិកាធុរកិច្ចកម្ពុជា-អាស៊ែបៃហ្សង់
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមវេទិកាធុរកិច្ច កម្ពុជា-អាស៊ែបៃហ្សង់ នៅទីក្រុងបាគូ ប្រទេសអាស៊ែបៃហ្សង់
* អ៉ីរ៉ង់ ថាអាមេរិកឆ្លេីយតបមិនគ្រប់គ្រាន់ពាក់ព័ន្ធសំណេីបេីកច្រកសមុទ្រ Hormuz ខណៈសេតវិមានមិនទាន់មានការបញ្ជាក់
* កម្ពុជា-អាស៊ែបៃហ្សង់ ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការទូត
* សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចូលរួមពិធីជប់លៀងថ្ងៃត្រង់ផ្លូវការ ដែលរៀបចំដោយ លោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់ និងលោកជំទាវ
* សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញចូលរួមពិធីស្វាគមន៍ផ្លូវការ ដែលរៀបចំដោយលោក Ilham Aliyev ប្រធានាធិបតីអាស៊ែបៃហ្សង់
* អ្នកវិភាគចៅចាក់ស្មុក៖ អ៊ុំ សំអាន និងបង្គោលព្រំដែនលេខ៥២-៥៩, ឱកាសមាសនៃការបង្ហាញភស្តុតាង មិនមែនគិតតែការចោទប្រកាន់គ្មានមូលដ្ឋាននោះទេ
* បរិមាណសំរាមបញ្ចេញទៅទីលានក្នុងរាជធានីភ្នំពេញ រយៈពេល១៥ថ្ងៃ នៃពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំ២០២៦ ថយចុះជិត១០% បើប្រៀបធៀបពិធីបុណ្យនាឆ្នាំកន្លងទៅ
* លោក ត្រាំ ប្រកាសថា រុស្ស៊ី និងអ៊ុយក្រែន បានព្រមព្រៀងគ្នាលើ «បទឈប់បាញ់លើវិស័យថាមពល»
* ឥឡូវនេះ CoolApp បានបន្តអភិវឌ្ឍន៍ខ្លួនជាកម្មវិធីផ្ញើសារផង (Chat & Call) និងជាបណ្តាញទំនាក់ទំនងសង្គម (Channel & Reel) ! CoolApp ជាបណ្តាញទំនាក់ទំនងសង្គមលើកដំបូងរបស់កម្ពុជា !

ពលរដ្ឋជាង៣,០០០នាក់ ថ្លែងអំណរគុណសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យកូរ៉េ មកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ នៅខេត្តកំពង់ធំ (Video inside)

25-07-2026 21:37

(កំពង់ធំ)៖ ប្រជាពលរដ្ឋជាង៣,០០០នាក់ បានសម្តែងនូវក្តីរំភើប និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានផ្តល់ឱកាសឲ្យក្រុមគ្រូពេទ្យ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ នៃសាធារណរដ្ឋកូរ៉េ ចុះមកពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តកំពង់ធំ រយៈពេល២ថ្ងៃ គឺថ្ងៃទី២៤ និងទី២៥ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ ត្រូវជាថ្ងៃទី២ នៃការព្យាបាល លោក សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រខេត្តកំពង់ធំ និងជាប្រធានក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) អមដំណើរដោយអ្នកតំណាងរាស្ត្រខេត្តកំពង់ធំ ដូចជាលោក ថា យ៉ាវ លោកស្រី យស ថានារី លោក ឃឹង នុភាព ព្រមទាំងតំណាងអភិបាលខេត្តកំពង់ធំដឹកនាំ លោក អ៊ុង វុទ្ធី និងលោកលោក លំគន្ធារី អភិបាលរងខេត្តកំពង់ធំ និងលោក ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ បានចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលមកទទួលសេវាពិនិត្យព្យាបាលដោយឥតគិតថ្លៃនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ។

ប្រជាពលរដ្ឋដែលបានមកទទួលសេវាព្យាបាល បានបង្ហាញនូវភាពសប្បាយរីករាយ និងសាទរចំពោះការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរអំពីសុខុមាលភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋគ្រប់ទីកន្លែង។ ជាមួយគ្នានេះ ប្រជាពលរដ្ឋក៏បានជូនពរដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តខេត្តឃ្យុងសាងប៊ុកដូ សូមមានសុខភាពល្អ និងទទួលបានជោគជ័យក្នុងបេសកកម្មមនុស្សធម៌ជាបន្តបន្ទាប់។

តាមរយៈ «កម្មវិធីអ្នកតំណាងរាស្ត្រដើម្បីសុខភាពប្រជាជន» ក្រុមគ្រូពេទ្យស្ម័គ្រចិត្តបានផ្តល់សេវាវេជ្ជសាស្ត្រជាច្រើនផ្នែក រួមមាន ជំងឺទូទៅ ជំងឺមាត់ធ្មេញ ការថតឆ្លុះក្រពះ និងពោះវៀន រោគស្ត្រី ជំងឺកុមារ ចក្ខុរោគ ការចាក់ម្ជុលវិទ្យាសាស្ត្រ ការពិនិត្យឈាមដោយប្រើប្រាស់បរិក្ខារវេជ្ជសាស្ត្រទំនើប ព្រមទាំងផ្តល់ឱសថដោយឥតគិតថ្លៃ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាព្យាបាលប្រកបដោយគុណភាព និងប្រសិទ្ធភាព។

បន្ថែមពីលើបេសកកម្មផ្នែកវេជ្ជសាស្ត្រ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តក៏បានប្រគល់ម៉ាស៊ីនត្រជាក់ចំនួន៣គ្រឿង ជូនមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ដើម្បីគាំទ្រការលើកកម្ពស់បរិយាកាស និងគុណភាពនៃការផ្តល់សេវាសុខាភិបាល។ ទន្ទឹមនឹងនេះ ក្រុមការងារក៏បានផ្តល់អំណោយមនុស្សធម៌ជាច្រើន រួមមាន សម្ភារសិក្សា សម្លៀកបំពាក់កុមារ ប្រដាប់ក្មេងលេង ឈុតថ្នាំដុសធ្មេញ និងច្រាសដុសធ្មេញ ព្រមទាំងសម្ភារៈបរិក្ខារវេជ្ជសាស្ត្រ ដល់មន្ទីរពេទ្យ និងប្រជាពលរដ្ឋ ដើម្បីរួមចំណែកលើកកម្ពស់សុខុមាលភាព និងគាំទ្រការផ្តល់សេវាសុខាភិបាលក្នុងមូលដ្ឋាន។

ក្នុងរយៈពេល២ថ្ងៃ នៃការពិនិត្យព្យាបាល មានប្រជាពលរដ្ឋសរុបប្រមាណជាង ៣,២០០នាក់ បានមកទទួលសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ក្នុងនោះថ្ងៃទី១ មានចំនួន ១,៥០០នាក់ និងថ្ងៃទី២ មានចំនួន ១,៧០០នាក់៕