* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

លោករដ្ឋលេខាធិការ ខូវ មករា បិទវគ្គបណ្ដុះបណ្ដាលស្ដីពី «លំហាត់សាយប័រក្រុមខៀវ»

25-07-2026 23:19

(ភ្នំពេញ)៖ លោក ខូវ មករា រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបិទបណ្ដុះបណ្ដាលស្ដីពី «លំហាត់សាយប័រក្រុមខៀវ» ដែលបានរៀបចំឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២២-២៤ ខែកក្កដា ឆ្នាំ២០២៦ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្នុងគោលបំណងពង្រឹងសមត្ថភាពរបស់សិក្ខាកាមជានិស្សិតក្នុងការកំណត់អត្តសញ្ញាណ វិភាគ និងឆ្លើយតបទៅនឹងឧប្បត្តិហេតុសាយប័រតាមរយៈការអនុវត្តលំហាត់សាយប័រជាក់ស្ដែង។

វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមបានស្វែងយល់ពីទិដ្ឋភាពរួមពាក់ព័ន្ធនឹងការបង្កើត និងប្រតិបត្តិការក្រុមឆ្លើយតបនឹងឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រ ការអនុវត្តនីតិវិធីដោះស្រាយឧប្បត្តិហេតុសាយប័រ ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងព័ត៌មាននិងព្រឹត្តិការណ៍សន្តិសុខសាយប័រ ការ ការរៀបចំរបាយការណ៍ឧប្បត្តិហេតុ និងការទំនាក់ទំនងជាមួយភាគីពាក់ព័ន្ធនៅពេលឧប្បត្តិហេតុសន្តិសុខកុំព្យូទ័រកំពុងកើតមាន។

សូមជម្រាបជូនថា វគ្គបណ្តុះបណ្តាលនេះ ជាសកម្មភាពសហប្រតិបត្តិការរវាង គម្រោងឧបត្ថម្ភដោយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំប្រទេសកម្ពុជាចំនួនពីរគឺ គម្រោងលើកកម្ពស់ភាពធន់នៃសន្តិសុខសាយប័រអនុវត្តដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងគម្រោងពង្រឹងបណ្ដាញឧស្សាហកម្ម-សាកលវិទ្យាល័យ-សហគមន៍ដើម្បីពង្រឹងសមត្ថភាពស្រាវជ្រាវ និងអភិវឌ្ឍន៍វិស្វកម្មះអនុវត្តដោយវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ហើយកិច្ចសហការនេះមានគោលបំណងតភ្ជាប់បទពិសោធអនុវត្តជាក់ស្ដែងរបស់ក្រសួងក្នុងការអភិវឌ្ឍសមត្ថភាពសន្តិសុខសាយប័រជាមួយនឹងការអប់រំ និងការអភិវឌ្ឍធនធានមនុស្សផ្នែកវិស្វកម្ម ដើម្បីត្រៀមនិស្សិតឱ្យក្លាយជាធនធានមនុស្សប្រកបដោយសមត្ថភាព សម្រាប់ឆ្លើយតបទៅនឹងតម្រូវការសន្តិសុខសាយប័ររបស់វិស័យឧស្សាហកម្ម និងសង្គមឌីជីថលនាពេលអនាគត៕