* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ស្រូវជាង២ម៉ឺនហិកតា នឹងត្រូវសង្គ្រោះទាន់ពេល! លោក ខូយ រីដា អនុវត្តយុទ្ធសាស្ត្របែងចែកទឹក និងផ្អាកបូមជាបណ្ដោះអាសន្នជួយកសិករខ្វះខាត

26-07-2026 09:44

(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី២៤-២៥ ខែកក្កដា ឆ្នាំ២០២៦ អមដំណើរដោយ លោក លឹម សុខតូ អភិបាលរងខេត្ត ទទួលបន្ទុកកសិកម្ម ធនធានទឹក និងគ្រោះមហន្តរាយ បានដឹកនាំមន្ទីរជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យស្ថានភាពទឹក តាមប្រឡាយមេដំណាក់អំពិល និងប្រឡាយរងនានា ព្រមទាំងដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់លើកិច្ចការអន្តរាគមន៍ទឹក ពីទំនប់ទី៣ និង៥ ក្នុងគោលបំណងសង្គ្រោះដំណាំស្រូវវស្សារបស់ប្រជាកសិករ ក្នុងស្រុកបាកាន ដែលកំពុងជួបប្រទះបញ្ហាប្រឈមខ្វះខាតទឹកស្រោចស្រព ដោយសារតែកូនរដូវប្រាំង និងការទទួលរងនូវឥទ្ធិពលបាតុភូតអែលនីញ៉ូ (El Niño)។

គួរជម្រាបជូនថា យោងតាមរបាយការណ៍ របស់អាជ្ញាធរមូលដ្ឋាន ស្ថានភាពគ្រោះរាំងស្ងួតនាពេលនេះ បានបង្កផលប៉ះពាល់ដល់ដំណាំស្រូវរបស់ប្រជាកសិករ ក្នុងស្រុកបាកាន ជាង២ម៉ឺនហិកតា ពិសេសឃុំដែលរងផលប៉ះពាល់ខ្លាំងជាងគេ គឺនៅឃុំមេទឹក, ឃុំអូរតាប៉ោង, ឃុំស្វាយដូនកែវ និងឃុំបឹងខ្នារ។ ដោយឡែក នៅស្រុកកណ្តៀង លោកអភិបាលខេត្តក៏បានចាត់ចែងអន្តរាគមន៍ទឹកមួយចំនួនធំរួចមកហើយ ដើម្បីជួយសង្គ្រោះស្រូវវស្សារបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ក្រោយពីបានចុះពិនិត្យទីតាំងជាក់ស្តែង លោកអភិបាលខេត្ត បានណែនាំឱ្យអាជ្ញាធរមូលដ្ឋាន ត្រូវសហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត ប្រើប្រាស់រាល់មធ្យោបាយដើម្បីបង្វែរប្រភពទឹកពីប្រឡាយមេដំណាក់អំពិល ចូលទៅក្នុងប្រឡាយរង និងប្រឡាយក្អែបឱ្យបានទាន់ពេលវេលា។

ជាមួយគ្នានោះ លោកបានដាក់បទបញ្ជាយ៉ាងជាក់លាក់ថា សម្រាប់គ្រប់តំបន់ដីស្រែនៅជិតប្រភពទឹក ដែលមានទឹកគ្រប់គ្រាន់ សូមបងប្អូនប្រជាពលរដ្ឋមេត្តាអធ្យាស្រ័យ ផ្អាកការបូមទឹកជាបណ្ដោះអាសន្ន ដោយត្រូវបែងចែក និងបង្វែរទឹកផ្ដល់ជាអាទិភាពដល់បងប្អូនប្រជាកសិករនៅតំបន់ឆ្ងាយ ដែលកំពុងខ្វះខាតទឹកស្រោចស្រពក្នុងកម្រិតធ្ងន់ធ្ងរ។ លោកអភិបាលខេត្ត ក៏បានអំពាវនាវដល់បងប្អូនកសិករទាំងអស់ ឱ្យចេះប្រើប្រាស់ទឹកប្រកបដោយការសន្សំសំចៃ ចែករំលែកគ្នាដោយស្មើភាព និងមានតម្លាភាព។

បន្ថែមពីលើនេះ លោកបានប្រគល់ភារកិច្ចជូនអាជ្ញាធរមូលដ្ឋាន បន្តតាមដានស្ថានភាពទឹកជាប្រចាំ និងជួយសម្របសម្រួលការបែងចែកទឹកប្រើប្រាស់ ដើម្បីធានាថាស្រែដែលប្រឈមទាំងអស់ទទួលបានទឹកគ្រប់គ្រាន់ ជៀសវាងការខូចខាតផលដំណាំ។

យោងតាមការព្យាករណ៍អាកាសធាតុសម្រាប់ខេត្តពោធិ៍សាត់ បងប្អូនប្រជាពលរដ្ឋនឹងមិនប្រឈមគ្រោះរាំងស្ងួតបន្តទៀតនោះទេ ផ្ទុយទៅវិញ គឺនឹងមានឱកាសភ្លៀងធ្លាក់ជាបន្តបន្ទាប់ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខនេះ។

ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋបាលខេត្ត ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នឹងបន្តយកចិត្តទុកដាក់ខ្ពស់ និងចុះអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះជាបន្តបន្ទាប់ ដើម្បីជួយសង្គ្រោះដំណាំស្រូវរបស់បងប្អូនប្រជាពលរដ្ឋ ដែលបានប្រឈមខ្លាំងក្នុងអំឡុងកូនរដូវប្រាំង និងការទទួលរងឥទ្ធិពលពីបាតុភូតអែលនីញ៉ូ (El Niño) កន្លងមកនេះ។