* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

CMAC រកឃើញ និងកម្ទេចគ្រាប់យុទ្ធភណ្ឌរបស់ទាហានថៃឈ្លានពានលើកម្ពុជាជាង ៨ ៤០០ គ្រាប់ ក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៦

26-07-2026 10:14

(ភ្នំពេញ)៖ អង្គភាពសកម្មភាពមីនកម្ពុជា (CMAC) បានបង្ហាញលទ្ធផលគួរឱ្យកត់សម្គាល់ក្នុងការដោះស្រាយវិបត្តិសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន សម្រាប់រយៈពេល ៦ ខែ ដើមឆ្នាំ២០២៦ (មករា-មិថុនា)។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក CMAC បានបញ្ជាក់ថា អង្គភាពបានសម្រេចការងារជាច្រើន ដើម្បីធានាសុវត្ថិភាពជូនប្រជាពលរដ្ឋ។

ក្នុងរយៈពេលនេះ CMAC បានរៀបចំការងារផ្សព្វផ្សាយអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារគ្រាប់មិនទាន់ផ្ទុះបានចំនួន ១៤ ៤៧៧ លើក ដែលមានប្រជាពលរដ្ឋចូលរួមសរុបចំនួន ១ ៣៧៤ ៨៨៧ នាក់។

ជាមួយគ្នានេះ ការងារស្រាវជ្រាវព័ត៌មានសំណល់យុទ្ធភណ្ឌសង្គ្រាមសៀមឈ្លានពាន ក៏ត្រូវបានដំណើរការនៅតាមបណ្តាខេត្តចំនួន ៧ រួមមាន ព្រះវិហារ ឧត្តរមានជ័យ បន្ទាយមានជ័យ បាត់ដំបង ពោធិ៍សាត់ សៀមរាប និងកោះកុង ក្នុង ២២ ស្រុក ស្មើនឹង ៦០ ឃុំ/សង្កាត់ និង ៣៣៥ ភូមិ។

ជាលទ្ធផល អង្គភាពបានកំណត់ត្រាទីតាំងទម្លាក់គ្រាប់បែកចំនួន ២៦៥ ពហុកោណ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ ៤ ៨២៩ ហិកតា។ ទីតាំងគ្រាប់បែកចង្កោមមានចំនួន ៣ ៨៥៨ ពហុកោណ ស្មើនឹងផ្ទៃដីរងផលប៉ះពាល់ ២៦២ ៥០៦ ហិកតា ដោយប៉ាន់ស្មានថាមានគ្រាប់បែកចង្កោមប្រមាណ ១២០ ០០០ ទៅ ១៣០ ០០០ គ្រាប់ និងកូនគ្រាប់បែកចង្កោមប្រមាណ ៦ ទៅ ៧ លានគ្រាប់។ សរុបរួម CMAC បានកំណត់អត្តសញ្ញាណទីតាំងរងផលប៉ះពាល់ចំនួន ៥ ៣៤៨ កន្លែង ស្មើនឹងផ្ទៃដី ៣៨៧ ២០៦ ហិកតា ជាមួយនឹងភស្តុតាងជាក់ស្តែងជាង ១៨ ៥០០ ភស្តុតាង។

បន្ថែមពីនេះ CMAC បានបោសសម្អាតរំដោះផ្ទៃដីអាទិភាពសម្រាប់គាំទ្រជនភៀសសឹកវិលត្រឡប់ទៅលំនៅដ្ឋានវិញបានចំនួន ៥ ៩១១ ខ្នងផ្ទះ ស្មើនឹងផ្ទៃដីជិត ១ ៤៥៥ ហិកតា រួមទាំងសាលារៀន ៨៧ ខ្នង មណ្ឌលសុខភាព ២០ កន្លែង វត្តអារាម ៦ វត្ត និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ១១៤ កន្លែង។

ក្នុងប្រតិបត្តិការទាំងនេះ អង្គភាពបានរុករកឃើញ និងកម្ទេចចោលគ្រាប់យុទ្ធភណ្ឌគ្រប់ប្រភេទចំនួនជាង ៨ ៤០០ គ្រាប់ ដែលក្នុងនោះមានគ្រាប់បែកចង្កោមចំនួន ៤ ៤៣៦ គ្រាប់។ សមិទ្ធផលទាំងនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយហានិភ័យ និងលើកកម្ពស់សុវត្ថិភាពជីវិតប្រជាពលរដ្ឋនៅតំបន់រងគ្រោះ៕