* ម៉ាឡេស៉ី នឹងផ្អាកដំណើរការសាលារៀន ឬសកម្មភាពនៅខាងក្រៅ ទៅតាមកម្រិតប្រែប្រួលនៃគុណភាពខ្យល់
* Financial Times ៖ សហរដ្ឋអាមេរិកលើកឡើងពីគំនិតបញ្ចេញទ្រព្យសម្បត្តិមួយចំនួនរបស់រុស្ស៉ី ដើម្បីស្ដារកិច្ចចរចាសន្តិភាពអ៊ុយក្រែន
* អ្នកជំនាញដឹកជញ្ជូន៖ ថ្លៃដឹកជញ្ជូននៅកម្ពុជាបានកើនឡើង២ទៅ៤ដង ទាមទារឱ្យកម្ពុជា បត់បែនយុទ្ធសាស្ត្រនាំចេញ ដើម្បីរក្សាភាពប្រកួតប្រជែង
* មន្រ្តីជាន់ខ្ពស់កម្ពុជា ច្រានចោលការចោទប្រកាន់របស់ថៃរឿងជម្លោះព្រំដែនក្នុងកិច្ចប្រជុំនៅទីក្រុងហ្សឺណែវ ដោយទាហានថៃជាអ្នកបាញ់ប្រហារមុន ទេីបភាពតានតឹងកេីតឡេីង
* ថ្ងៃនេះ ជាខួប១៤ឆ្នាំនៃការយាងសោយទិវង្គត របស់សម្តេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ជាពេលវេលាពលរដ្ឋខ្មែរសែនសោកសៅ និងសោកសង្រេងបំផុត
* នាយករដ្ឋមន្ត្រីអាស៊ែបៃហ្សង់៖ ដំណើរទស្សនកិច្ចសម្តេចមហាបវរធិបតី ជាការបើកផ្លូវបន្ថែមទៀត ជំរុញទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា-អាស៊ែបៃហ្សង់
* វិភាគអន្តរជាតិ៖ ហ៊ូទី ពីក្រុមអាចក់អាចែមក្លាយជាការគំរាមកំហែងដ៏ធំរបស់អារ៉ាប៊ីសាអូឌីត
* កិច្ចប្រជុំលើកទី២ ថ្ងៃទី១ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញា UNCLOS ជាមួយកម្ពុជា និងថៃ បានបិទបញ្ចប់
* សម្តេចមហាបវរធិបតី និងប្រធានរដ្ឋសភាអាស៊ែបៃហ្សង់ រំពឹងថា កម្ពុជា-អាស៊ែបៃហ្សង់ នឹងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ
* ក្រសួងការងារព្រមានពលរដ្ឋកុំឱ្យចាញ់បោកការអូសទាញទៅធ្វើការនៅរុស្ស៊ី ខណៈកម្ពុជា-រុស្ស៊ីមិនទាន់មានកិច្ចព្រមព្រៀងនៅឡើយ
* ផ្សែងភ្លើងឆេះព្រៃពីឥណ្ឌូណេស៊ី ធ្វើឱ្យខ្យល់ពុលនៅសិង្ហបុរីហក់ឡើងខ្ពស់បំផុត ខណៈទីម័រខាងកើតបិទសាលារៀន
* ទេសរដ្ឋមន្ត្រី ឆៃ ស៊ីណារិទ្ធ៖ កម្ពុជាប្តេជ្ញាទប់ស្កាត់បទល្មេីស Online Scams មិនឱ្យវិលត្រឡប់ជាដាច់ខាត ក្រោយទទួលលទ្ធផលលេីការបង្ក្រាបជាបន្តបន្ទាប់
* កម្ពុជា-ថៃ ចូលរួមកិច្ចប្រជុំលើកទី២ នៃគណៈកម្មការផ្សះផ្សា UNCLOS នៅទីក្រុងឡាអេ ដើម្បីស្វែងរកដំណោះស្រាយព្រំដែនសមុទ្រ និងការអភិវឌ្ឍរួមគ្នា
* Fresh Exclusive: «ករណី Long Bay៖ តើ Al Jazeera អាចបញ្ជាក់កាលបរិច្ឆេទថតសម្ងាត់ ដើម្បីជួយស្វែងរកការពិតបានដែរឬទេ?»
* សម្តេចមហាបវរធិបតី អញ្ជើញទស្សនាវិមានរដ្ឋសភា និងជួបពិភាក្សាការងារជាមួយប្រធានរដ្ឋសភាអាស៊ែបៃហ្សង់
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

លិខិតចំហ! អ្នកទេសចរបរទេសម្នាក់ ផ្ញើជូនប្រទេសកម្ពុជា អំពីសេចក្តីរំភើបរីករាយនៅពេលបានទៅប្រាសាទបុរាណដ៏ប្រណិតអស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា

26-07-2026 10:41

(ភ្នំពេញ)៖ ប្រទេសកម្ពុជាបន្តទទួលបានការកោតសរសើរយ៉ាងខ្លាំងពីភ្ញៀវទេសចរអន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការការពារបរិស្ថាន និងថែរក្សាអនាម័យសាធារណៈ។

ថ្មីៗនេះ អ្នកទេសចរម្នាក់ឈ្មោះ ជេននី វ៉ុង (Jenny Wong) បានសម្តែងការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភាពស្អាតស្អំនៃផ្លូវថ្នល់ លំហសាធារណៈ និងសហគមន៍នានា ដែលបង្ហាញពីការយកចិត្តទុកដាក់ពិតប្រាកដចំពោះបរិស្ថានជុំវិញខ្លួន។

តាមរយៈសារអ្នកទេសចរ ជេននី វ៉ុង (Jenny Wong) ជូនចំពោះ ប្រជាជនកម្ពុជាទាំងអស់ជាទីមេត្រី, «ក្នុងនាមជាអ្នកទេសចរណ៍ មុនបានមកទស្សនាប្រទេសកម្ពុជាដ៏ស្រស់ស្អាតរបស់អ្នក ខ្ញុំបានរំពឹងថាខ្ញុំមានសេចក្តីរំភើបរីករាយ ចំពោះប្រាសាទបុរាណដ៏ប្រណីត អស្ចារ្យ សម្បត្តិវប្បធម៌ដ៏សម្បូរបែប និងការទទួលរាក់ទាក់យ៉ាងកក់ក្តៅរបស់កម្ពុជា។ ខ្ញុំពិតជាបានសម្រេចបំណងនិងជួបប្រទះអ្វីៗទាំងនោះមែន។ ប៉ុន្តែអ្វីដែលខ្ញុំចងចាំទុក១ទៀតនោះក្នុងចិត្តរបស់ខ្ញុំ គឺខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង កាន់តែអស្ចារ្យជាងនេះទៅទៀត នោះគឺ៖ ប្រជាជាតិមួយដែលកំពុងរួមគ្នាក្នុងការការពារបរិស្ថានរបស់ខ្លួន។

គ្រប់ទីកន្លែងដែលខ្ញុំបានធ្វើដំណើរទៅដល់ ខ្ញុំបានកត់សម្គាល់ឃើញនូវអ្វីមួយដែលប្រទេសជាច្រើននៅតែបន្តខិតខំប្រឹងប្រែង ដើម្បីសម្រេចឱ្យបាន នោះគឺ៖ ផ្លូវថ្នល់ស្អាត លំហសាធារណៈស្អាត និងសហគមន៍ដែលយកចិត្តទុកដាក់ពិតប្រាកដ ចំពោះបរិស្ថានជុំវិញខ្លួន។ វាបានបង្ហាញយ៉ាងច្បាស់ថា អនាម័យបរិស្ថាននៅក្នុងប្រទេសនេះ មិនមែនត្រឹមតែជាការប្តេជ្ញាចិត្តដឹកនាំប្រទេស របស់រាជរដ្ឋាភិបាលកម្ពុជាទៀតនោះទេ ប៉ុន្តែវាបានក្លាយជាការទទួលខុសត្រូវរួមគ្នាមួយ ដែល ប្រជាជនមកពីគ្រប់មជ្ឈដ្ឋាន បានចូលរួមដើម្បីប្រទេសនេះមានភាពស្អាត និងបៃតង ស្រស់បំព្រងថែមទៀត។

អ្វីដែលធ្វើឱ្យខ្ញុំចាប់អារម្មណ៍បំផុតនោះគឺ កិច្ចសហការដ៏វិសេសវិសាលរវាងវិស័យឯកជនកម្ពុជា និងក្រសួងបរិស្ថាន។ គ្រប់ទីតាំងអាជីវកម្ម បានចូលរួមធ្វើសកម្មភាពសម្អាតអនាម័យ ដោយមិនចាំបាច់អ្នកដទៃធ្វើមុននោះឡើយ។ ហាង ទំនិញ ភោជនីយដ្ឋាន សណ្ឋាគារ រោងចក្រ ការិយាល័យ និងក្រុមហ៊ុននានា កំពុងធ្វើអនាម័យ នៅតាមកន្លែងធ្វើការរបស់ពួកគេ ថែរក្សាអនាម័យនៅតាមតំបន់ជុំវិញអាជីវកម្មរបស់ពួកគេ មានការថែទាំលំហសាធារណៈ និងដាំដើមឈើ។ ខ្ញុំគិតថាប្រជាជនកម្ពុជា យល់យ៉ាងច្បាស់ថា ការការពារបរិស្ថានក៏ជាការវិនិយោគលើអតិថិជន បុគ្គលិក សហគមន៍ និងសេចក្តីរុងរឿងនាពេលអនាគតផងដែរ។

ខ្ញុំក៏បានដឹងផងដែរថា ប្រជាជនកម្ពុជា រាប់លាននាក់បានចូលរួម ក្នុងចលនាបរិស្ថានទូទាំងប្រទេស។ ការចូលរួមរបស់សាធារណជនយ៉ាងច្រើនដូចនេះ គឺជាប្រភពនៃការជំរុញទឹកចិត្តយ៉ាងខ្លាំង ដើម្បីការផ្លាស់ប្តូរបរិស្ថានប្រកបដោយចីរភាព ដែលការណ៍នេះ មិនមែនកើតឡើងតាមរយៈបទបញ្ញត្តិតែមួយមុខនោះទេ ប៉ុន្តែកើតឡើងនៅពេលដែលប្រជាជាតិទាំងមូល បានជ្រើសរើសធ្វើសកម្មភាពរួមគ្នា។

ប្រទេសដែលមានអនាម័យស្អាត បានទាក់ទាញភ្ញៀវទេសចរ។ ប្រទេសដែលមានបៃតង ទាក់ទាញការវិនិយោគ។ ប្រទេសដែលមានចីរភាព បង្កើតឱកាសសម្រាប់អាជីវកម្ម និងកែលម្អគុណភាពជីវិតសម្រាប់មនុស្សគ្រប់រូប។

ខ្ញុំក៏ទទួលបានការលើកទឹកចិត្តដូចគ្នាដែរ នៅពេលបានដឹងថាបទល្មើសព្រៃឈើខុសច្បាប់ ត្រូវបានកាត់បន្ថយយ៉ាងខ្លាំង។ នេះជាសមិទ្ធផល ដែលគួរសែ្វងរកការទទួលស្គាល់ ព្រោះព្រៃឈើមានតម្លៃមិនអាចកាត់ថ្លៃបានឡើយ។ ព្រៃឈើការពារជីវៈចម្រុះ ប្រភពទឹក ទប់ស្កាត់ការប្រែប្រួលអាកាសធាតុ កាត់បន្ថយកម្ដៅ និងថែរក្សាសម្បត្តិធម្មជាតិរបស់កម្ពុជាយ៉ាងគង់វង្ស។

ទន្ទឹមនឹងនេះដែរ ខ្ញុំក៏មានការខកចិត្តខ្លះដែរចំពោះ បុគ្គលមួយចំនួនតូចនៅតែបន្តប្រព្រឹត្តសកម្មភាពល្មើសច្បាប់បរិស្ថាន។ សកម្មភាពបែបនេះមិនត្រឹមតែ ជាអំពើល្មើសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាអំពើគួរឱ្យអៀនខ្មាស ព្រោះវាបានបំផ្លាញការខិតខំប្រឹងប្រែង និងការលះបង់របស់ប្រជាជនកម្ពុជារាប់លាននាក់ ដែលកំពុងខិតខំការពារសម្រស់ធម្មជាតិ នៃប្រទេសរបស់ខ្លួន។ សកម្មភាពអាត្មានិយមរបស់មនុស្សមួយក្តាប់តូច មិនបានបិទបាំងនូវកិច្ចខិតខំប្រឹងប្រែងរួមគ្នា របស់មនុស្សភាគច្រើនឡើយ។

ខ្ញុំសូមអំពាវនាវដោយស្មោះ ចំពោះអ្នកដែលនៅតែពាក់ព័ន្ធនឹង ការកាប់ឈើ ការទន្រ្ទានដីព្រៃខុសច្បាប់ ឬបទល្មើសបរិស្ថានផ្សេងទៀត សូមជ្រើសរើសផ្លូវដ៏ល្អវិញ។ សូមចូលរួមជាមួយប្រជាជនកម្ពុជារាប់លាននាក់ ដែលកំពុងធ្វើការដៃគូជាមួយក្រសួងបរិស្ថាន ដើម្បីកសាងអនាគតដ៏ស្អាត បៃតង និងមានចីរភាពជាងមុន។ ចូលរួមការពារសម្បត្តិធម្មជាតិរបស់កម្ពុជា គឺពិតជាមានកិត្តិយសធំធេងជាងការដាក់សម្ពាធលើព្រៃឈើ។