* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

កម្លាំង​នគរបាល​ខេត្ត​ស្វាយរៀង​​ ​ឃាត់​ខ្លួន​ក្រុមជនសង្ស័យ ១៣នាក់​ ដែលកាប់​ប្លន់យក​ម៉ូតូនៅសង្កាត់​ព្រៃ​អង្គុញ​ ក្រុង​បាវិត

26-07-2026 11:08

(ស្វាយរៀង)៖ កាលពីថ្ងៃទី២០ ខែ​កក្កដា​ ឆ្នាំ២០២៦ វេលាម៉ោង ៣ និង១៩នាទីរំលងអាធ្រាត្រ សមត្ថកិច្ច​នគរបាល បានទទួល​ពត៌មាន​ថា​ នៅ​លេីនៅ​ផ្លូវ​ជាតិ​លេខ​១​ ស្ថិតនៅ​ក្នុង​ភូមិ​ជ្រៃធំ​ សង្កាត់​ព្រៃ​អង្គុញ​ ក្រុង​បាវិត​ មានក្រុម​ជនសង្ស័យ ០១ក្រុម​ មានគ្នាប្រហែល​ ជាង ១០នាក់​ ជិះម៉ូតូប្រហែល ១០គ្រឿង បានធ្វេី​សកម្មភាព​យក​កាំបិត​កាប់​ទៅ​លេីជន​រង​គ្រោះ​ ០១នាក់​ មាន​ឈ្មោះ​ ថៃ​ ដារ៉ា​ ភេទ​ប្រុស​ អាយុ​ ២០ឆ្នាំ​ ពេល​កំពុង​ជិះម៉ូតូ​ រួចយកម៉ូតូទៅបាត់ ប៉ុន្តែ​មិន​បណ្ដាល​ឲ្យ​រង​របួស​នោះទេ។

ក្រោយពីបានទទួលព័ត៌មានរួចមក​ ដោយ​អនុវត្ត​នតាម​បទ​បញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ នាយ​ឧត្តមសេនីយ៍​ ស​ ថេត​ អគ្គ​ស្នងការនគរបាលជាតិ​ និង​លោក​ ប៉េង​ ពោធិ៍​សា​ អភិបាល​ នៃ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង​ ដឹកនាំ​បញ្ជា​ផ្ទាល់​ពីលោកឧត្តមសេនីយ៍ទោ ពេជ្រ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង​ បានចាត់ចែង​តាំង​ លោក​វរសេនីយ៍ឯក​ គឹម​ ឡៃ​ ស្នង​ការ​រង​ទទួល​ផែនការ​ការងារ​ព្រហ្ម​ទណ្ឌ​ សហការ​ជា​មួយ​កម្លាំង​នគរបាល​ នៃ​អធិការ​ដ្ឋាន​នគរបាល​ក្រុង​បាវិត​ ដឹកនាំដោយលោក​វរសេនីយ៍ឯក​ សំ​ សំអុល ​អធិការ​នគរបាល​ក្រុង​បាវិត ចុះស្រាវជ្រាវស៊េីប​អង្កេត​ ដល់​កន្លែង​កើត​ហេតុ​ ដោយត្រួតពិនិត្យ ស្រាវជ្រាវតាមរយៈ កាមេរ៉ា​សុវត្ថិភាព​ ឈានដល់កំណត់មុខសញ្ញា និងឃាត់ខ្លួនក្រុម​ជនសង្ស័យ និង​អ្នក​ទទួល​ផល​ចោរ​កម្ម​ ជាបន្តបន្ទាប់ ចំនួន​ ១៣នាក់​ ស្រី​ ០១នាក់​ និង​បានដក​ហូត​វត្ថុ​តាង​រួម​មាន៖
-ម៉ូតូ​ ០៤គ្រឿង​
-ដាវ​ ០១ដេីម
-កាំបិត​ ០២ដេីម។

បច្ចុប្បន្នជនសង្ស័យ​ រួម​ទាំង​វត្ថុ​តាង កំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធី។