* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

ទេសរដ្ឋមន្រ្តី គន់ គីម ចុះត្រួតពិនិត្យ និងអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវ ៥ ០០០ហិកតា ដែលប្រឈមនឹងការខ្វះទឹកនៅខេត្តបាត់ដំបង

26-07-2026 11:13

(ភ្នំពេញ)៖ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចុះត្រួតពិនិត្យ និងតាមដានការអន្តរាគមន៍ទឹកស្រូវរដូវវស្សាសម្រាប់ប្រជាកសិករ ក្នុងភូមិកាច់រទេះ ភូមិអូរទូក និងភូមិសាលាត្រាវ ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង។

យោងតាមការពិនិត្យជាក់ស្តែង កិត្តិសង្គហបណ្ឌិត គន់ គីម បានកោតសរសើរពីការខិតខំប្រឹងប្រែងរបស់មន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរខេត្តបាត់ដំបង ក្នុងការអន្តរាគមន៍បញ្ជូនទឹកសង្គ្រោះស្រូវ ភូមិទាំង៣ ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន។

ក្នុងនាមសេនាធិការជូនរាជរដ្ឋាភិបាល ទេសរដ្ឋមន្រ្តី បានសម្របសម្រួលជាមួយមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបាត់ដំបង រួមទាំងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ ដើម្បីបន្តអនុវត្តបែងចែកទឹកពីសំណង់ស្ទាក់ទឹកផ្នែកខាងលើសម្រាប់សង្គ្រោះដំណាំរបស់ប្រជាកសិករ។

ឆ្លៀតក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាកសិករ និងទទួលសំណូមពរ ហើយស្វែងរកដំណោះស្រាយជូនប្រជាកសិករ ដោយណែនាំដល់អាជ្ញាធរ និងសហគមន៍ ចុះពិនិត្យឱ្យបានជាប់ជាប្រចាំពីការបញ្ជូនទឹកសម្រាប់ផ្ទៃដីស្រែផ្នែកខាងក្រោមដែលមានលទ្ធភាពបែងចែកទឹកនោះជូនប្រជាកសិករ។

លោកទេសរដ្ឋមន្រ្តី បានថ្លែងចំពោះមុខប្រជាកសិករថា រាជរដ្ឋាភិបាលដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត បានផ្តល់អនុសាសន៍ក្នុងកិច្ចប្រជុំពេញគណៈរដ្ឋមន្រ្តី ដោយបញ្ជាដល់ក្រសួង-ស្ថាប័ន ត្រូវសហការគ្នាឱ្យបានល្អប្រសើរ ដើម្បីឆ្លើយតបចំពោះបញ្ហាប្រឈមរបស់ប្រជាកសិករតាមបណ្តាខេត្ត។

លោកទេសរដ្ឋមន្រ្តី បានថ្លែងទៀតថា ចំពោះមុខតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម គឺបំណាច់ខែកក្កដារហូតដល់សប្តាហ៍ទី១នៃខែសីហា គឺមានខេត្តមួយចំនួនប្រឈមរាំងស្ទួត។ ក្នុងន័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ មានតួនាទីសម្របសម្រួល តាមដាន និងវាយតម្លៃ ដើម្បីសហការជាមួយក្រសួងជំនាញ ក្នុងការអន្តរាគមន៍ទឹកសម្រាប់ស្រូវរដូវវស្សាដែលប្រឈមនឹងការខូចខាតនេះឱ្យមានប្រសិទ្ធភាព។

សូមជម្រាបថា ភូមិទាំង៣ ក្នុងឃុំកំពង់ព្រៀង មានផ្ទៃដីធ្វើស្រែចំនួនប្រមាណ ៥ ០០០ហិកតា ដែលប្រឈមនឹងការខ្វះទឹកកាលពីសប្តាហ៍មុន ហើយមកទល់ពេលនេះ ការអន្តរាគមន៍ទឹកបានសង្គ្រោះស្រូវប្រមាណ ៥០ភាគរយ ស្មើនឹងចំនួន ២ ៥០០ហិកតានៃផ្ទៃដីប្រឈម ខណៈមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង នឹងបន្តបញ្ជូនទឹកទៅសង្គ្រោះជាបន្តបន្ទាប់ទៀត៕