* វិភាគអន្តរជាតិ៖ តើសង្រ្គាមអាមេរិក-អ៉ីរ៉ង់ ឆ្ពោះទៅរកទិសដៅណា?
* ឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី៖ បេីគ្មានឯកឧត្តម សៅ សុខា ដឹកនាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ច្បាស់ណាស់វិស័យបាល់ទាត់កម្ពុជា មិនអាចឈានដល់ការរីកចម្រើនដូចបច្ចុប្បន្នឡេីយ
* នាវាយោធារុស្ស៊ីប្រភេទ Perekop នឹងចូលចតនៅកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា
* ប្រធាន គ.ជ.ប៖ ឆ្នាំ២០២៦ ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតមានរយៈពេល៥៥ថ្ងៃ, អ្នកបានចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦ និង២០១៧ នឹងត្រូវធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ
* រដ្ឋមន្ត្រីក្រសួងព័ត៌មាន៖ ថៃ ត្រូវឆ្លើយសំណួរជាមូលដ្ឋានអំពីអធិបតេយ្យភាពទឹកដី មុននឹងនិយាយពី «ការផ្ទៀងផ្ទាត់ការពិត» សូមកុំប្រើប្រាស់ Scams online ជាវាំងនន ដើម្បីបិទបាំងការឈ្លានពានទឹកដីកម្ពុជា
* ឧបនាយករដ្ឋមន្ត្រី ទៀ សីហា បំពេញទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹក HMAS Kuttabul របស់អូស្ត្រាលី
* លោក ណេតាន់យ៉ាហ៊ូ បញ្ជាឱ្យរុះរើទីតាំងគ្មានការអនុញ្ញាតរបស់ក្រុមអ្នកតាំងលំនៅអ៉ីស្រាអែល ក្នុងតំបន់ West Bank
* ការប្រយុទ្ធគ្នាផ្ទុះឡើងខ្លាំងនៅយេម៉ែន ផ្តាច់ជីវិតមនុស្សកើនដល់ ៣០០នាក់ ខណៈជនស៊ីវិលនាំគ្នាភៀសខ្លួនចេញពីផ្ទះសម្បែង
* រដ្ឋាភិបាលអ៉ីរ៉ង់ នឹងដំឡើងថ្លៃប្រេងឥន្ធនៈចំពោះអ្នកប្រើប្រាស់ច្រើន
* រាជរដ្ឋាភិបាលកម្ពុជា បន្តវិធានការក្តៅមិនបន្ធូរដៃដើម្បីបោសសម្អាត Online Scams
* អ៉ីរ៉ង់ ព្រមានថារាល់ការវាយប្រហាររបស់អាមេរិក នឹងត្រូវរងការវាយបកវិញ «កាន់តែឈឺចាប់»
* Reel CoolApp កំពុងទទួលការចាប់អារម្មណ៍ច្រើនពីអ្នកប្រើប្រាស់ និងកំពុងក្លាយជាផ្នែកមួយនៃបណ្តាញទំនាក់ទំនងសង្គមរបស់ប្រជាជនកម្ពុជា !

អ្នកនាំពាក្យក្រសួងបរិស្ថាន ជំរុញអភិវឌ្ឍតំបន់ទេទឹកពុះឱ្យក្លាយជាគោលដៅលំហែបៃតង និងសហគមន៍អព្យាក្រឹតកាបូន

26-07-2026 12:16

(កំពង់ស្ពឺ)៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ក្រសួងកំពុងជំរុញការអភិវឌ្ឍតំបន់ទេទឹកពុះ ស្ថិតក្នុងសហគមន៍តំបន់ការពារធម្មជាតិកោដូនតី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលំហែបៃតង និងសហគមន៍អព្យាក្រឹតកាបូន ដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ គាំទ្រការអភិរក្សធនធានធម្មជាតិ និងជំរុញវិស័យទេសចរណ៍បែបធម្មជាតិប្រកបដោយចីរភាព។

ការលើកឡើងបែបនេះរបស់ លោក ខ្វៃ អាទិត្យា បានធ្វើឡើងនៅក្នុងឱកាសដែលលោកបានដឹកនាំអ្នកសារព័ត៌មានចំនួន ១៥ស្ថាប័ន ស្មើនឹង ២០ នាក់ បានអញ្ជើញមកដល់តំបន់ភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦ ដើម្បីស្វែងយល់ពីការអភិវឌ្ឍគោលដៅលម្ហែបៃតងភ្នំខ្នងផ្សារ។

លោក ខ្វៃ អាទិត្យា បានបន្ដថា ការអភិវឌ្ឍនេះធ្វើឡើងតាមការណែនាំរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីសម្ដេចបានធ្វើដំណើរឆ្លងកាត់តំបន់នេះឆ្ពោះទៅកាន់តំបន់ខ្នងផ្សារ និងបានណែនាំឱ្យក្រសួងបរិស្ថាន សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ជំរុញការអភិវឌ្ឍតំបន់ទេទឹកពុះឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិដ៏មានសក្តានុពល។

លោកបានបន្ដថា កន្លងមក ក្រសួងបរិស្ថានបានរៀបចំ និងកែលម្អហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ ដោយផ្តល់សម្ភារៈសម្រាប់ការរៀបចំអនាម័យ កែលម្អបរិស្ថាន និងបោះបង្គោលកំណត់ព្រំដែនសហគមន៍លើផ្ទៃដីជាង ៩០ហិកតា ព្រមទាំងតំបន់គាំទ្រជិត ១,០០០ហិកតា ដើម្បីគាំទ្រគម្រោងអភិវឌ្ឍលំហែបៃតងនៅតំបន់ទេទឹកពុះ។ ជាមួយគ្នានេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានផ្តល់អំពូលសូឡាជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ ក្នុងសហគមន៍កោដូនតី ដើម្បីជួយកាត់បន្ថយការចំណាយលើថាមពល និងជំរុញការប្រើប្រាស់ថាមពលស្អាត ស្របតាមទិសដៅកសាងសហគមន៍អព្យាក្រឹតកាបូននាពេលអនាគត។

ក្រោមការដឹកនាំរបស់ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងបានដាក់ចេញនូវផែនការសកម្មភាពជាបន្តបន្ទាប់ ដើម្បីអភិវឌ្ឍតំបន់ទេទឹកពុះ រួមមានការសាងសង់ផ្លូវចូល កន្លែងចតយានយន្ត ផ្សារសហគមន៍ កន្លែងលក់វត្ថុអនុស្សាវរីយ៍ និងទីតាំងគោរពបូជារបស់ជនជាតិដើមភាគតិចសួយ ដែលមានប្រវត្តិ និងជំនឿវប្បធម៌យូរលង់មកហើយ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា ការអភិវឌ្ឍតំបន់នេះ មិនត្រឹមតែផ្តោតលើការអភិវឌ្ឍវិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តោតលើការលើកកម្ពស់ជីវភាពរបស់សហគមន៍ជនជាតិដើមភាគតិច និងការចូលរួមការពារ អភិរក្សធនធានធម្មជាតិ និងជីវចម្រុះក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលជាតំបន់មានសក្តានុពលខ្ពស់ទាំងផ្នែកអេកូទេសចរណ៍ សត្វព្រៃ និងទេសភាពធម្មជាតិ។

ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់នេះ តំបន់ទេទឹកពុះ ត្រូវបានរំពឹងថានឹងក្លាយជាគោលដៅទេសចរណ៍ធម្មជាតិដ៏សំខាន់មួយ រួមចំណែកបង្កើនប្រាក់ចំណូលដល់សហគមន៍មូលដ្ឋាន និងគាំទ្រការអភិរក្សធនធានធម្មជាតិប្រកបដោយចីរភាព៕

សូមស្ដាប់ការលើកឡើងរបស់ លោក ខ្វៃ អាទិត្យា ដូចតទៅ៖