* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ប្រធានាធិបតីកាហ្សាក់ស្ថាន ចង់បង្កើតជើងហោះហើរត្រង់រវាងកាហ្សាក់ស្ថាន និងកម្ពុជា
* រុស្ស៉ីចាត់ទុកការផ្អាកទណ្ឌកម្មរបស់លោក ត្រាំ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ
* នាយករដ្ឋមន្ត្រីកម្ពុជា និងកាហ្សាក់ស្ថាន ជួបប្រជុំទ្វេភាគី
* Fresh Exclusive: ហេតុអ្វីមនុស្សនៅប្រទេសខ្លះខ្ពស់ ខណៈប្រទេសខ្លះទាប? តើហ្សែន អាហារ ឬបរិស្ថានជាអ្នកកំណត់កម្ពស់មនុស្ស?
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាសម្លឹងឃើញសក្តានុពលកិច្ចសហប្រតិបត្តិការថាមពលស៊ីជម្រៅ ជាមួយកាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អ្នកជំនាញអារ្យធម៌ខ្មែរ៖ រដ្ឋមន្ត្រីការបរទេសថៃ ដែលជាអ្នកមានដ៏កោងកាច កំពុងសម្ដែងធ្វើពុតជាជនរងគ្រោះ

26-07-2026 13:31

(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្តាប់ បានថ្លែងថា ក្នុងឆាកសិល្បៈនយោបាយទីក្រុងបាងកក,បើនិយាយអំពី ដំណោះស្រាយព្រំដែនកម្ពុជា-ថៃ ដែលមានតួសម្ដែង ស៊ីហាសាក់ ភួងកេតកែវ Sihasak Phuangketkeow រដ្ឋមន្ត្រីការបរទេសថៃ ដែលតែងតែរកលេសចោទប្រកាន់មកលើកម្ពុជាថា ឈ្លានពានលើថៃ ហើយគេចវេសមិនព្រមចូលខ្លួនមកដោះស្រាយបញ្ហានៅចំពោះមុខ ប្រមុខការទូតអាស៊ាន និងមេដឹកនាំធំៗលើពិភពលោក ដោយមិនមានការអៀនខ្មាស់និងដ៏គួរឲ្យអស់សំណើច។

ពីព្រោះក្នុងទង្វើលើកិច្ចការបរទេសដែលមានពុតត្បុត ដើម្បីរកលេសគេចវេសរបស់លោក ស៊ីហាសាក់ ភួងកេតកែវ មិនខុសពីតួសម្ដែងដែលជាអ្នកមានដ៏កោងកាច ធ្វើពុតជាជនរងគ្រោះ ពោរពេញដោយល្បិចកល ដោយដើរតួធ្វើជាមនុស្សទន់ខ្សោយ ដើម្បីបោកប្រាស់បំភាន់ភ្នែកអ្នកដទៃដូចក្នុងសិល្បៈ វប្បធម៌រឿងភាគថៃ ដែលប្រជាជនថៃនិយមចូលចិត្ដ។

លោក រ័ត្ន សណ្តាប់ បន្ដថា ទន្ទឹមនឹងនេះ ក្នុងឈុតឆាកសម្ដែងដ៏គួរឲ្យអស់សំណើចមួយទៀតនោះ យើងឃើញលោក ស៊ីហាសាក់ ភួងកេតកែវ តែងធ្វើពុតជាទន់ខ្សោយ ស្រក់ទឹកភ្នែក ធ្វើដូចខ្លួនជាអ្នករងគ្រោះមែនទែន ដើម្បីទទួលបានការអាណិតពីប្រមុខការទូតអាស៊ាន និងមេដឹកនាំមហាអំណាចធំៗលើពិភពលោក ដោយព្យាយាមទម្លាក់កំហុសទៅលើភាគីម្ខាងទៀតក្នុងចេតនារិះរកល្បិចកលគេចវេសមិនទទួលខុសត្រូវ ​ ឬខ្លាចការតតាំងចំមុខ ដើម្បីជៀសវាងការពិតត្រូវលាតត្រដាង។ តាមការបង្កើត និទានរឿងប្រឌិតលើឆាកអន្តរជាតិ ដោយការសម្តែងខ្លួនជាប្រទេសដែលរងការរំលោភបំពាន ឬ រងការវាយប្រហារមុន ដើម្បីបិទបាំងសកម្មភាពយោធា ឬយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួន និងការប្រើប្រាស់ព័ត៌មានវិទ្យាដោយបង្កើតរូបភាពថា ខ្លួនជាភាគីដែលអត់ធ្មត់ និងស្វែងរកសន្តិភាព ខណៈខ្លួនដែលជាជនបង្កបញ្ហានិងប្រើអំពើហិង្សាទាំងកំរោលយ៉ាងសាហាវព្រៃផ្សៃទៅលើភាគីម្ខាងទៀត។

ជាទូទៅតួសម្ដែងប្រភេទនេះ តែងមានពុតត្បុតបង្ហាញអំពី ​ចរិតលក្ខណៈប្រើវោហាសាស្រ្ដពាក្យសម្តីផ្អែមល្ហែម សម្ដែងធ្វើជាអ្នកមានហេតុផល ឬធ្វើដូចជាជួយយកអាសាលើអ្នកដទៃ។ ប៉ុន្តែដល់ពេលត្រូវប្រឈមមុខជាក់ស្តែង ដើម្បីជួបមុខដោះស្រាយបញ្ហា គឺរកលេសគេចវេសពន្យារពេល ឬ ​ដើរតួជាជនរងគ្រោះ ដោយធ្វើជា ស្រែកប្រាប់គេឯងថា ខ្លួនត្រូវគេធ្វើបាប ដើម្បីបិទបាំងកំហុសរបស់ខ្លួន។ ព្រោះមិនហ៊ានប្រឈមមុខចំពោះការពិត ដោយខ្លាចចាញ់ប្រៀប ឬខ្លាចធ្លាក់ចូលក្នុងអន្ទាក់នៃការពិត និងឯកសារផ្លូវការដែលមិនអាចបំភាន់បាន។

ហេតុនេះ ចំពោះការសម្ដែងដែលសាច់រឿងមានឈុតឆាកក្រឡេចក្រឡុច ដូចជាជំហរនយោបាយថៃ ដែលតែងតែផ្លាស់ប្តូរ គេចវេសមិនចូលប្រជុំ ចរចាផ្លូវការ ប៉ុន្តែស្រែកប្រាប់ពិភពលោកថា ខ្លួនជាអ្នករងគ្រោះ ដើម្បីទាក់ទាញការគាំទ្រផ្នែកនយោបាយក្នុងស្រុកនិងអន្តរជាតិ ដែលខ្លួនមានចិត្តចង់បាន ចង់ឈ្នះ និងបង្កើតជម្លោះ ដោយសារតែភាពលោភលន់ និងតណ្ហា ដើម្បីចង់បានរបស់អ្នកដទៃ ដែលនាំឲ្យកើតមានរឿងរ៉ាវសោកនាដកម្ម គឺបាននឹងកំពុងនាំឲ្យមានក្លឹនអសោចកេរ្ដិ័ឈ្មោះខ្លួន ដែលជះឥទ្ធិពលមកលើមនុស្សជំនាន់ក្រោយ៕