* គណៈកម្មាធិការវិនិយោគកម្ពុជា ពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគ សរុបទុនប្រមាណ២២២លានដុល្លារ
* ការជួយវិស័យឯកជនក្នុងវិស័យកសិកម្មឱ្យរឹងដៃរឹងជើង គឺជារឿងចាំបាច់
* ថៃដំឡើងកម្រិតអាសន្នផ្នែកសន្តិសុខខ្ពស់បំផុតក្នុងស្រុកចំនួន៣ នៃខេត្ត Yala ជុំវិញការសង្ស័យពីគម្រោងវាយប្រហាររបស់ក្រុមឧទ្ទាម
* កងទ័ពថៃ បង្ហាញវិធានការឆ្លើយតប លើការបាញ់ផ្លោងរបស់មីយ៉ាន់ម៉ា ចូលទៅក្នុងប្រទេសថៃ
* បណ្ឌិត សុខ ទូច៖ សម្តេចតេជោ ហ៊ុន សែន ជាវីរជនបង្កើតឱ្យមានចំណងមិត្តភាពរវាងកម្ពុជា-កូរ៉េខាងត្បូងឡើងវិញ ដែលបើកទំព័រថ្មីសម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី
* អារ៉ាប៊ីសាអូឌីត ស្ទាក់ចាប់មីស៉ីលសំដៅមកអាកាសយានដ្ឋានទីក្រុងរីយ៉ាដ ក្រោយទើបបើកដំណើរការឡើងវិញ
* ខួបមួយឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, រដ្ឋមន្ត្រីការបរទេសអាមេរិក បញ្ជាក់ថា អាមេរិក បន្តធ្វើការជាមួយកម្ពុជា-ថៃ ដើម្បីគាំទ្រការអនុវត្តកិច្ចព្រមព្រៀង និងជួយធ្វើឱ្យការសន្យាស្វែងរកសន្តិភាពយូរអង្វែងក្លាយជាការពិត
* ខួប១ឆ្នាំ នៃសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរ, សម្តេចមហាបវរធិបតី បញ្ជាក់ថា កម្ពុជានៅតែប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី
* រឿងទ័ពថៃ សង់របងព្រំដែន និងអំណះអំណាង
* រដ្ឋមន្ត្រី នេត្រ ភក្ត្រា៖ ក្រមសីលធម៌ គឺជាអាវក្រោះ តែអាវក្រោះមិនមែនជាអភ័យឯកសិទ្ធិ, ក្រមសីលធម៌ជួយការពារអ្នកសារព័ត៌មាន នៅពេលអ្នកធ្វើការងារត្រឹមត្រូវ
* វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា(CAFE26) បិទបញ្ចប់ដោយជោគជ័យ ខណៈអ្នកចូលរួមទស្សនារហូតដល់ទៅជាង ៣៥,០០០នាក់
* អ្នកជំនាញអារ្យធម៌ខ្មែរ៖ ភ្នែកទិព្វផ្កាយរណប UNESCO មើលធ្លុះការបាញ់បំផ្លាញ និងកលល្បិចភូតភរថៃលើប្រាសាទព្រះវិហារ
* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

ក្រសួងបរិស្ថាន ផ្សព្វផ្សាយសក្តានុពលទេសចរណ៍ភ្នំខ្នងផ្សារ ជំរុញសេដ្ឋកិច្ចសហគមន៍

26-07-2026 14:20

(កំពង់ស្ពឺ)៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចអភិវឌ្ឍតំបន់ភ្នំខ្នងផ្សារ ក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឱ្យក្លាយជាគោលដៅលំហែបៃតង និងផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ដែលគ្រប់គ្រងដោយសហគមន៍មូលដ្ឋាន។ គម្រោងនេះផ្តោតលើការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និងផ្លូវគមនាគមន៍ ដើម្បីធានាថាប្រជាសហគមន៍ប្រមាណ ១០០គ្រួសារ ទទួលបានផលប្រយោជន៍ពិតប្រាកដ ព្រមទាំងចូលរួមយ៉ាងសកម្មក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ។

ថ្មីៗនេះ ក្រសួងបរិស្ថានបានដឹកនាំប្រតិភូអ្នកសារព័ត៌មានក្នុងស្រុកប្រមាណ ២០ស្ថាប័ន ចូលរួមផ្សព្វផ្សាយសក្តានុពលនៃគោលដៅលំហែបៃតងភ្នំខ្នងផ្សារ ដែលស្ថិតនៅក្នុងភូមិតាំងបំពង់ ឃុំតាសាល។ ក្នុងរយៈពេលជិត២ឆ្នាំកន្លងមកនេះ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្រសួងបរិស្ថានបានជួយអភិវឌ្ឍន៍សេវាកម្មទេសចរណ៍ និងកសាងហេដ្ឋារចនាសម្ព័ន្ធគាំទ្រជាច្រើន រួមមានផ្លូវប្រវែងជាង ៧គីឡូម៉ែត្រ ភ្ជាប់ពីវត្តតាំងបំពង់ មកដំណាក់ដំរីជើងភ្នំខ្នងផ្សារ មជ្ឈមណ្ឌលព័ត៌មាន កាហ្វេដំណាក់ដំរី និងផ្សារសហគមន៍ដំណាក់ដំរី។

លោក ហ៊ុន សៅ ប្រធានសហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង បានបញ្ជាក់ថា បច្ចុប្បន្នតំបន់លំហែបៃតងខ្នងផ្សារ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករជារៀងរាល់ថ្ងៃ។ ការអភិវឌ្ឍន៍នេះបានជួយឱ្យប្រជាសហគមន៍មានចំណូលសម្រាប់ចិញ្ចឹមជីវិតប្រចាំថ្ងៃប្រសើរជាងមុន។

លោក ច័ន្ទថេត ថានុរៈ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានបន្ថែមថា ក្រសួងបានគាំទ្រជីវភាពសហគមន៍ និងបានសាងសង់ជួសជុលផ្លូវ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធចាំបាច់នានា ដូចជា បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ ចំណតឡាន និងប្រព័ន្ធផ្គត់ផ្គង់ទឹក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរ។ ក្រៅពីនេះ ក្រសួងក៏បានជួយបណ្តុះបណ្តាលជំនាញសង្គ្រោះបឋម និងដាំដើមឈើជាច្រើនតាមដងផ្លូវ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍គោលដៅលំហែបៃតងភ្នំខ្នងផ្សារ កំពុងជំរុញឱ្យសហគមន៍មានភាពជាម្ចាស់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ព្រមទាំងអភិវឌ្ឍជីវភាពប្រជាសហគមន៍។ រាល់ហេដ្ឋារចនាសម្ព័ន្ធដែលក្រសួងបានសាងសង់ នឹងផ្តល់ឱ្យសហគមន៍គ្រប់គ្រងដោយផ្ទាល់ ដើម្បីជំរុញការលក់ដូរផលិតផលសហគមន៍សម្រាប់ទីផ្សារទាំងក្នុងស្រុក និងនាំចេញ។ ភ្នំខ្នងផ្សារ ដែលមានកម្ពស់ជាង ១ ១៨១ម៉ែត្រ គ្របដណ្តប់ដោយព្រៃភ្នំ វាលស្រល់ និងជាជម្រកសត្វព្រៃកម្រជាច្រើនប្រភេទ អនុញ្ញាតឱ្យភ្ញៀវទេសចរអាចទស្សនាទិដ្ឋភាពធម្មជាតិ ៣៦០ដឺក្រេ យ៉ាងស្រស់ស្អាតគ្រប់រដូវកាល៕